យ៉ូអែល 1
1
1នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់យ៉ូអែល ជាកូនពេធូអែល។
ការទួញសោកនឹងការដែលស្រុកទេសវិនាសហិនហោច
2ឱពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយ
ចូរស្តាប់សេចក្ដីនេះ
ឱពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់!
តើហេតុការណ៍បែបនេះដែលកើតមាន
ក្នុងគ្រារបស់អ្នករាល់គ្នា
ឬក្នុងជំនាន់ដូនតាអ្នករាល់គ្នាឬ?
3ចូរប្រាប់ហេតុការណ៍នេះដល់កូនរបស់អ្នករាល់គ្នា
ហើយឲ្យកូនរបស់អ្នករាល់គ្នា ប្រាប់ដល់ចៅ
រួចឲ្យចៅប្រាប់ដល់ជំនាន់ក្រោយៗតទៅទៀត។
4អ្វីៗដែលនៅសល់ពីក្រា នោះកណ្តូបបានស៊ី
អ្វីៗដែលសល់ពីកណ្តូប នោះចង្រិតបានកាត់
រួចអ្វីៗដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។
5ម្នាលពួកប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយយំទៅ
ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ
ចូរទ្រហោយំ
ព្រោះតែស្រាទំពាំងបាយជូរផ្អែមនោះទៅ
ដ្បិតស្រាទំពាំងបាយជូរផ្អែម
ត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ។
6ដ្បិតសាសន៍មួយបានឡើងមក
ទាស់នឹងស្រុករបស់យើង
ជាសាសន៍ខ្លាំងពូកែ
ហើយមានច្រើនឥតគណនា
វាមានធ្មេញដូចធ្មេញសិង្ហ
ក៏មានថ្គាមដូចថ្គាមរបស់សិង្ហញី។
7វាបានបំផ្លាញដើមទំពាំងបាយជូររបស់យើង
ក៏បានស៊ីកម្ទេចដើមល្វារបស់យើង
វាហែកសម្បក ហើយគ្រវែងចោល
វាធ្វើឲ្យមែកទាំងអស់ប្រែទៅជាស។
8ចូរទួញសោក
ដូចស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃ
យំកាន់ទុក្ខនឹងគូដណ្ដឹងរបស់នាងស្លាប់។
9ឯតង្វាយម្សៅ និងតង្វាយច្រួច
នោះបានផ្តាច់ចេញពីព្រះវិហារ
របស់ព្រះយេហូវ៉ាហើយ
ពួកសង្ឃដែលបម្រើការងារថ្វាយព្រះយេហូវ៉ា
គេនាំគ្នាយំសោក។
10ស្រែចម្ការត្រូវខូចបង់
ហើយស្រុកកំពុងសោយសោក
ដ្បិតស្រូវត្រូវបំផ្លាញហើយ
ហើយស្រាទំពាំងបាយជូរថ្មីក៏រីងហួត
ឯប្រេងក៏ខះទៅដែរ។
11ឱពួកអ្នកធ្វើស្រែចម្ការអើយ ចូរស្រងាកចិត្តទៅ
ឱពួកអ្នកធ្វើចម្ការទំពាំងបាយជូរអើយ
ចូរទ្រហោយំចុះ
ដោយព្រោះស្រូវសាលី និងស្រូវឱក
ដ្បិតចម្រូតនៅស្រែចម្ការខូចអស់ហើយ។
12ដើមទំពាំងបាយជូរស្វិតក្រៀម
ដើមល្វារោយរៀវ
ដើមទទឹម ដើមលម៉ើ និងដើមសារី
គឺអស់ទាំងដើមឈើនៅចម្ការ ក៏ស្វិតក្រៀមទៅ
អើ អំណរក៏ស្ងួតពីមនុស្សលោកដែរ។
ការហៅឲ្យប្រែចិត្ត ហើយអធិស្ឋាន
13ឱពួកសង្ឃអើយ ចូរស្លៀកសំពត់ធ្មៃ
ហើយទួញយំទៅ
ឱពួកអ្នកដែលបម្រើការងារនៅអាសនាអើយ
ចូរទ្រហោរយំទៅ
ឱពួកអ្នកបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាចូលមក
ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ទៅ
ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច
ត្រូវដកហូតចេញពីព្រះដំណាក់
នៃព្រះរបស់អ្នករាល់គ្នាហើយ។
14ចូរញែកពិធីតមអាហារឲ្យបានបរិសុទ្ធ
ចូរប្រកាសឲ្យមានការប្រជុំយ៉ាងឱឡារិក
ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់
ឲ្យមកឯព្រះដំណាក់នៃព្រះយេហូវ៉ា
ជាព្រះរបស់អ្នករាល់គ្នា
ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ាទៅ។
15វរហើយថ្ងៃនោះ
ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់ហើយ
ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញ
មកពីព្រះដ៏មានគ្រប់ព្រះចេស្តា ។
16តើអាហារមិនបានរលាយបាត់ពីភ្នែករបស់យើង
ហើយអំណរ និងការសប្បាយរីករាយ
ពីព្រះដំណាក់របស់ព្រះនៃយើង
ក៏លែងមានទៀតទេឬ?
17គ្រាប់ពូជពង្រោះរលួយអស់នៅក្នុងដី ឃ្លាំងនៅទទេ
ហើយជង្រុកស្រូវក៏រលំអស់
ព្រោះស្រូវស្វិតក្រៀមអស់ហើយ។
18អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំ
ហ្វូងគោស្រឡាំងកាំង
ដ្បិតគ្មានស្មៅស៊ីសោះ
ទាំងហ្វូងចៀមក៏ត្រូវរីងរៃដែរ។
19ឱព្រះយេហូវ៉ាអើយ ទូលបង្គំទូលអង្វរព្រះអង្គ
ដ្បិតភ្លើងបានឆេះវាលស្មៅនៅទីរហោស្ថាន
ហើយអណ្ដាតភ្លើងបានឆេះ
អស់ទាំងដើមឈើនៅវាលដែរ។
20សូម្បីតែសត្វនៅដីទាំងប៉ុន្មាន
ក៏ដង្ហក់រកព្រះអង្គដែរ
ព្រោះប្រភពទឹកទាំងប៉ុន្មានរីងស្ងួតទៅ
ហើយភ្លើងក៏បានឆេះវាលស្មៅ
នៅទីរហោស្ថានអស់ដែរ។
Currently Selected:
យ៉ូអែល 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
យ៉ូអែល 1
1
1នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់យ៉ូអែល ជាកូនពេធូអែល។
ការទួញសោកនឹងការដែលស្រុកទេសវិនាសហិនហោច
2ឱពួកចាស់ព្រឹទ្ធាចារ្យទាំងឡាយអើយ
ចូរស្តាប់សេចក្ដីនេះ
ឱពួកអ្នកស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់!
តើហេតុការណ៍បែបនេះដែលកើតមាន
ក្នុងគ្រារបស់អ្នករាល់គ្នា
ឬក្នុងជំនាន់ដូនតាអ្នករាល់គ្នាឬ?
3ចូរប្រាប់ហេតុការណ៍នេះដល់កូនរបស់អ្នករាល់គ្នា
ហើយឲ្យកូនរបស់អ្នករាល់គ្នា ប្រាប់ដល់ចៅ
រួចឲ្យចៅប្រាប់ដល់ជំនាន់ក្រោយៗតទៅទៀត។
4អ្វីៗដែលនៅសល់ពីក្រា នោះកណ្តូបបានស៊ី
អ្វីៗដែលសល់ពីកណ្តូប នោះចង្រិតបានកាត់
រួចអ្វីៗដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។
5ម្នាលពួកប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយយំទៅ
ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ
ចូរទ្រហោយំ
ព្រោះតែស្រាទំពាំងបាយជូរផ្អែមនោះទៅ
ដ្បិតស្រាទំពាំងបាយជូរផ្អែម
ត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ។
6ដ្បិតសាសន៍មួយបានឡើងមក
ទាស់នឹងស្រុករបស់យើង
ជាសាសន៍ខ្លាំងពូកែ
ហើយមានច្រើនឥតគណនា
វាមានធ្មេញដូចធ្មេញសិង្ហ
ក៏មានថ្គាមដូចថ្គាមរបស់សិង្ហញី។
7វាបានបំផ្លាញដើមទំពាំងបាយជូររបស់យើង
ក៏បានស៊ីកម្ទេចដើមល្វារបស់យើង
វាហែកសម្បក ហើយគ្រវែងចោល
វាធ្វើឲ្យមែកទាំងអស់ប្រែទៅជាស។
8ចូរទួញសោក
ដូចស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃ
យំកាន់ទុក្ខនឹងគូដណ្ដឹងរបស់នាងស្លាប់។
9ឯតង្វាយម្សៅ និងតង្វាយច្រួច
នោះបានផ្តាច់ចេញពីព្រះវិហារ
របស់ព្រះយេហូវ៉ាហើយ
ពួកសង្ឃដែលបម្រើការងារថ្វាយព្រះយេហូវ៉ា
គេនាំគ្នាយំសោក។
10ស្រែចម្ការត្រូវខូចបង់
ហើយស្រុកកំពុងសោយសោក
ដ្បិតស្រូវត្រូវបំផ្លាញហើយ
ហើយស្រាទំពាំងបាយជូរថ្មីក៏រីងហួត
ឯប្រេងក៏ខះទៅដែរ។
11ឱពួកអ្នកធ្វើស្រែចម្ការអើយ ចូរស្រងាកចិត្តទៅ
ឱពួកអ្នកធ្វើចម្ការទំពាំងបាយជូរអើយ
ចូរទ្រហោយំចុះ
ដោយព្រោះស្រូវសាលី និងស្រូវឱក
ដ្បិតចម្រូតនៅស្រែចម្ការខូចអស់ហើយ។
12ដើមទំពាំងបាយជូរស្វិតក្រៀម
ដើមល្វារោយរៀវ
ដើមទទឹម ដើមលម៉ើ និងដើមសារី
គឺអស់ទាំងដើមឈើនៅចម្ការ ក៏ស្វិតក្រៀមទៅ
អើ អំណរក៏ស្ងួតពីមនុស្សលោកដែរ។
ការហៅឲ្យប្រែចិត្ត ហើយអធិស្ឋាន
13ឱពួកសង្ឃអើយ ចូរស្លៀកសំពត់ធ្មៃ
ហើយទួញយំទៅ
ឱពួកអ្នកដែលបម្រើការងារនៅអាសនាអើយ
ចូរទ្រហោរយំទៅ
ឱពួកអ្នកបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាចូលមក
ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ទៅ
ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច
ត្រូវដកហូតចេញពីព្រះដំណាក់
នៃព្រះរបស់អ្នករាល់គ្នាហើយ។
14ចូរញែកពិធីតមអាហារឲ្យបានបរិសុទ្ធ
ចូរប្រកាសឲ្យមានការប្រជុំយ៉ាងឱឡារិក
ត្រូវប្រមូលពួកចាស់ទុំ និងពួកអ្នកស្រុកទាំងអស់
ឲ្យមកឯព្រះដំណាក់នៃព្រះយេហូវ៉ា
ជាព្រះរបស់អ្នករាល់គ្នា
ហើយស្រែកអំពាវនាវរកព្រះយេហូវ៉ាទៅ។
15វរហើយថ្ងៃនោះ
ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់ហើយ
ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញ
មកពីព្រះដ៏មានគ្រប់ព្រះចេស្តា ។
16តើអាហារមិនបានរលាយបាត់ពីភ្នែករបស់យើង
ហើយអំណរ និងការសប្បាយរីករាយ
ពីព្រះដំណាក់របស់ព្រះនៃយើង
ក៏លែងមានទៀតទេឬ?
17គ្រាប់ពូជពង្រោះរលួយអស់នៅក្នុងដី ឃ្លាំងនៅទទេ
ហើយជង្រុកស្រូវក៏រលំអស់
ព្រោះស្រូវស្វិតក្រៀមអស់ហើយ។
18អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំ
ហ្វូងគោស្រឡាំងកាំង
ដ្បិតគ្មានស្មៅស៊ីសោះ
ទាំងហ្វូងចៀមក៏ត្រូវរីងរៃដែរ។
19ឱព្រះយេហូវ៉ាអើយ ទូលបង្គំទូលអង្វរព្រះអង្គ
ដ្បិតភ្លើងបានឆេះវាលស្មៅនៅទីរហោស្ថាន
ហើយអណ្ដាតភ្លើងបានឆេះ
អស់ទាំងដើមឈើនៅវាលដែរ។
20សូម្បីតែសត្វនៅដីទាំងប៉ុន្មាន
ក៏ដង្ហក់រកព្រះអង្គដែរ
ព្រោះប្រភពទឹកទាំងប៉ុន្មានរីងស្ងួតទៅ
ហើយភ្លើងក៏បានឆេះវាលស្មៅ
នៅទីរហោស្ថានអស់ដែរ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies