យ៉ូប 21
21
ចម្លើយរបស់លោកយ៉ូប៖ ជារឿយៗ ឃើញតែមនុស្សអាក្រក់មានសុភមង្គល
1លោកយ៉ូបឆ្លើយឡើងថា៖
2«សូមផ្ចង់ចិត្តស្តាប់ពាក្យខ្ញុំសិន
ឲ្យខ្ញុំបានក្សាន្តទុក្ខត្រឹមប៉ុណ្ណេះ។
3សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង
ក្រោយដែលខ្ញុំនិយាយចប់ហើយ
ចាំឡកឡឺយចុះ។
4ចំណែកខ្ញុំ តើតម្អូញខ្ញុំបានតម្រង់ដល់មនុស្សឬ?
ហេតុអ្វីបានជាខ្ញុំមិនអន់ចិត្ត?
5ចូរមើលមកខ្ញុំ ហើយមានសេចក្ដីអស្ចារ្យចុះ
ហើយយកដៃខ្ទប់មាត់ទៅ។
6កាលណាខ្ញុំនឹកពីសេចក្ដីទាំងនេះ
ខ្ញុំតក់ស្លុតណាស់
ហើយសេចក្ដីភ័យខ្លាចក៏ធ្វើឲ្យខ្ញុំព្រឺ។
7ហេតុអ្វីបានជាពួកមនុស្សអាក្រក់
មានជីវិតរស់នៅ
មានអាយុវែង ហើយមានអំណាចកាន់តែខ្លាំង?
8ពូជពង្សរបស់គេបានរឹងមាំឡើងជាមួយគេ
និងកូនចៅរបស់គេនៅចំពោះគេដែរ។
9ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ
ឥតភ័យខ្លាចអ្វីឡើយ
ហើយក៏គ្មានដំបងរបស់ព្រះប៉ះពាល់គេដែរ។
10គោឈ្មោលរបស់គេជាន់មេឥតខាន
គោញីក៏បង្កើតកូនឥតរលូតដែរ។
11គេឲ្យកូនតូចៗរបស់គេ
ចេញទៅដូចជាហ្វូងចៀម
ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង។
12វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង
ហើយក៏អរសប្បាយតាមសំឡេងខ្លុយ។
13រាល់ថ្ងៃ គេចំណាយពេលដោយអ្វីៗ
ដែលគេពេញចិត្ត
ហើយគេក៏ចុះទៅស្ថាន
ឃុំព្រលឹងមនុស្សស្លាប់ដោយស្រួល។
14គេទូលដល់ព្រះថា "ចូរថយចេញពីយើងទៅ
យើងមិនចូលចិត្តផ្លូវព្រះអង្គទេ។
15តើព្រះដ៏មានគ្រប់ព្រះចេស្តា ជាអ្វី
ដែលយើងត្រូវគោរព?
ហើយបើយើងអធិស្ឋានដល់ព្រះអង្គ
តើនឹងមានប្រយោជន៍អ្វី?"
16តើមិនមែនជាទ្រព្យសម្បត្តិរបស់គេ
ដែលស្ដែងពីស្នាដៃរបស់គេទេឬ?
គំនិតរបស់មនុស្សអាក្រក់ស្ថិតនៅឆ្ងាយពីខ្ញុំ។
17តើប៉ុន្មានដងហើយ
ដែលចង្កៀងរបស់មនុស្សអាក្រក់រលត់?
តើប៉ុន្មានដងហើយ
ដែលមានសេចក្ដីលំបាកកើតដល់គេ?
តើប៉ុន្មានដងហើយ ដែលព្រះចែកសេចក្ដីវេទនា
ដោយសេចក្ដីក្រោធរបស់ព្រះអង្គ?
18គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់
ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ
19អ្នកថា ព្រះបានប្រមូលទុកអំពើទុច្ចរិត
របស់មនុស្សសម្រាប់កូនចៅរបស់គេ
តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ
ដើម្បីឲ្យគេដឹងខ្លួន។
20ត្រូវឲ្យភ្នែករបស់អ្នកនោះ
ឃើញសេចក្ដីវិនាសរបស់ខ្លួន
ព្រមទាំងផឹកស្រូបសេចក្ដីក្រោធរបស់ព្រះ
ដ៏មានគ្រប់ព្រះចេស្តា ផង។
21តើគេខ្វល់អ្វីដល់ពួកវង្សរបស់ខ្លួន
ដែលនៅជំនាន់ក្រោយ
បើកាលណាចំនួនខែនៃជីវិតគេ
បានផុតទៅហើយនោះ?
22តើមានអ្នកណាបង្រៀនចំណេះដល់ព្រះបាន
ឃើញហើយថា គឺព្រះអង្គហើយ
ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។
23អ្នកខ្លះរស់នៅយ៉ាងស្រណុក
មានសេចក្ដីសុខ ក៏ស្លាប់បាត់ទៅ
ក្នុងកាលដែលនៅមានកម្លាំងពេញប្រាណ
24គឺក្នុងកាលដែលសាច់គេនៅស្រស់ល្អ
ហើយខួរឆ្អឹងក៏នៅសើមៗនៅឡើយ។
25អ្នកខ្លះទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង
មិនដែលស្គាល់ជាតិនៃសេចក្ដីល្អឡើយ។
26ពួកគេដេកទៅក្នុងធូលីដី
ហើយក៏មានដង្កូវចោះខ្មោចគេដូចគ្នា។
27នែ៎ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ
ក៏យល់អ្វីដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ។
28ដ្បិតអ្នករាល់គ្នាថា
"តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ?
តើទីលំនៅរបស់មនុស្សអាក្រក់នៅឯណា?"
29តើអ្នករាល់គ្នាមិនបានសួរ
ពួកអ្នកដំណើរដូច្នេះទេឬ?
តើមិនបានស្គាល់គោលគំនិតរបស់គេដែរទេឬ?
30គឺថា មនុស្សអាក្រក់
ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ
គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ។
31តើអ្នកណានឹងប្រាប់ផ្ទាល់រូបគេពីផ្លូវរបស់គេ
តើអ្នកណានឹងសងគេ
តាមការដែលគេបានប្រព្រឹត្ត?
32ប៉ុន្តែ នឹងត្រូវសែងគេនាំយកទៅឯទីបញ្ចុះសព
ហើយនឹងមានមនុស្សចាំយាមផ្នូរដែរ។
33គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ
ហើយមនុស្សទាំងអស់នឹងទៅតាមគេ
ដូចជាមានមនុស្សឥតគណនា
បានទៅមុខគេដែរ
34តើអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍
មកកម្សាន្តចិត្តខ្ញុំធ្វើអី?
ចម្លើយរបស់អ្នករាល់គ្នាសុទ្ធតែកុហក»។
Currently Selected:
យ៉ូប 21: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
យ៉ូប 21
21
ចម្លើយរបស់លោកយ៉ូប៖ ជារឿយៗ ឃើញតែមនុស្សអាក្រក់មានសុភមង្គល
1លោកយ៉ូបឆ្លើយឡើងថា៖
2«សូមផ្ចង់ចិត្តស្តាប់ពាក្យខ្ញុំសិន
ឲ្យខ្ញុំបានក្សាន្តទុក្ខត្រឹមប៉ុណ្ណេះ។
3សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង
ក្រោយដែលខ្ញុំនិយាយចប់ហើយ
ចាំឡកឡឺយចុះ។
4ចំណែកខ្ញុំ តើតម្អូញខ្ញុំបានតម្រង់ដល់មនុស្សឬ?
ហេតុអ្វីបានជាខ្ញុំមិនអន់ចិត្ត?
5ចូរមើលមកខ្ញុំ ហើយមានសេចក្ដីអស្ចារ្យចុះ
ហើយយកដៃខ្ទប់មាត់ទៅ។
6កាលណាខ្ញុំនឹកពីសេចក្ដីទាំងនេះ
ខ្ញុំតក់ស្លុតណាស់
ហើយសេចក្ដីភ័យខ្លាចក៏ធ្វើឲ្យខ្ញុំព្រឺ។
7ហេតុអ្វីបានជាពួកមនុស្សអាក្រក់
មានជីវិតរស់នៅ
មានអាយុវែង ហើយមានអំណាចកាន់តែខ្លាំង?
8ពូជពង្សរបស់គេបានរឹងមាំឡើងជាមួយគេ
និងកូនចៅរបស់គេនៅចំពោះគេដែរ។
9ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ
ឥតភ័យខ្លាចអ្វីឡើយ
ហើយក៏គ្មានដំបងរបស់ព្រះប៉ះពាល់គេដែរ។
10គោឈ្មោលរបស់គេជាន់មេឥតខាន
គោញីក៏បង្កើតកូនឥតរលូតដែរ។
11គេឲ្យកូនតូចៗរបស់គេ
ចេញទៅដូចជាហ្វូងចៀម
ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង។
12វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង
ហើយក៏អរសប្បាយតាមសំឡេងខ្លុយ។
13រាល់ថ្ងៃ គេចំណាយពេលដោយអ្វីៗ
ដែលគេពេញចិត្ត
ហើយគេក៏ចុះទៅស្ថាន
ឃុំព្រលឹងមនុស្សស្លាប់ដោយស្រួល។
14គេទូលដល់ព្រះថា "ចូរថយចេញពីយើងទៅ
យើងមិនចូលចិត្តផ្លូវព្រះអង្គទេ។
15តើព្រះដ៏មានគ្រប់ព្រះចេស្តា ជាអ្វី
ដែលយើងត្រូវគោរព?
ហើយបើយើងអធិស្ឋានដល់ព្រះអង្គ
តើនឹងមានប្រយោជន៍អ្វី?"
16តើមិនមែនជាទ្រព្យសម្បត្តិរបស់គេ
ដែលស្ដែងពីស្នាដៃរបស់គេទេឬ?
គំនិតរបស់មនុស្សអាក្រក់ស្ថិតនៅឆ្ងាយពីខ្ញុំ។
17តើប៉ុន្មានដងហើយ
ដែលចង្កៀងរបស់មនុស្សអាក្រក់រលត់?
តើប៉ុន្មានដងហើយ
ដែលមានសេចក្ដីលំបាកកើតដល់គេ?
តើប៉ុន្មានដងហើយ ដែលព្រះចែកសេចក្ដីវេទនា
ដោយសេចក្ដីក្រោធរបស់ព្រះអង្គ?
18គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់
ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ
19អ្នកថា ព្រះបានប្រមូលទុកអំពើទុច្ចរិត
របស់មនុស្សសម្រាប់កូនចៅរបស់គេ
តែសូមព្រះដាក់ទោសដល់ពួកគេនោះវិញ
ដើម្បីឲ្យគេដឹងខ្លួន។
20ត្រូវឲ្យភ្នែករបស់អ្នកនោះ
ឃើញសេចក្ដីវិនាសរបស់ខ្លួន
ព្រមទាំងផឹកស្រូបសេចក្ដីក្រោធរបស់ព្រះ
ដ៏មានគ្រប់ព្រះចេស្តា ផង។
21តើគេខ្វល់អ្វីដល់ពួកវង្សរបស់ខ្លួន
ដែលនៅជំនាន់ក្រោយ
បើកាលណាចំនួនខែនៃជីវិតគេ
បានផុតទៅហើយនោះ?
22តើមានអ្នកណាបង្រៀនចំណេះដល់ព្រះបាន
ឃើញហើយថា គឺព្រះអង្គហើយ
ដែលជំនុំជម្រះទាំងពួកអ្នកធំៗផង។
23អ្នកខ្លះរស់នៅយ៉ាងស្រណុក
មានសេចក្ដីសុខ ក៏ស្លាប់បាត់ទៅ
ក្នុងកាលដែលនៅមានកម្លាំងពេញប្រាណ
24គឺក្នុងកាលដែលសាច់គេនៅស្រស់ល្អ
ហើយខួរឆ្អឹងក៏នៅសើមៗនៅឡើយ។
25អ្នកខ្លះទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង
មិនដែលស្គាល់ជាតិនៃសេចក្ដីល្អឡើយ។
26ពួកគេដេកទៅក្នុងធូលីដី
ហើយក៏មានដង្កូវចោះខ្មោចគេដូចគ្នា។
27នែ៎ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ
ក៏យល់អ្វីដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ។
28ដ្បិតអ្នករាល់គ្នាថា
"តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ?
តើទីលំនៅរបស់មនុស្សអាក្រក់នៅឯណា?"
29តើអ្នករាល់គ្នាមិនបានសួរ
ពួកអ្នកដំណើរដូច្នេះទេឬ?
តើមិនបានស្គាល់គោលគំនិតរបស់គេដែរទេឬ?
30គឺថា មនុស្សអាក្រក់
ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ
គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ។
31តើអ្នកណានឹងប្រាប់ផ្ទាល់រូបគេពីផ្លូវរបស់គេ
តើអ្នកណានឹងសងគេ
តាមការដែលគេបានប្រព្រឹត្ត?
32ប៉ុន្តែ នឹងត្រូវសែងគេនាំយកទៅឯទីបញ្ចុះសព
ហើយនឹងមានមនុស្សចាំយាមផ្នូរដែរ។
33គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ
ហើយមនុស្សទាំងអស់នឹងទៅតាមគេ
ដូចជាមានមនុស្សឥតគណនា
បានទៅមុខគេដែរ
34តើអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍
មកកម្សាន្តចិត្តខ្ញុំធ្វើអី?
ចម្លើយរបស់អ្នករាល់គ្នាសុទ្ធតែកុហក»។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies