យេរេមា 37
37
ព្រះបាទសេដេគាអស់សង្ឃឹម
1ព្រះបាទនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានតាំងព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀសឲ្យឡើងសោយរាជ្យជំនួសព្រះបាទកូនាស ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម ។ 2ប៉ុន្តែ ទោះទាំងស្តេច ឬពួកមហាតលិក ឬបណ្ដាជននៅក្នុងស្រុកនោះ ក៏មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គមានព្រះបន្ទូលមក តាមរយៈហោរាយេរេមាឡើយ។
3ព្រះបាទសេដេគាបានចាត់យេហ៊ូកាល ជាកូនសេលេមា និងសេផានា ជាកូនរបស់សង្ឃម្អាសេយ៉ា ឲ្យទៅជួបហោរាយេរេមា ដោយផ្តាំថា៖ «ចូរអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឲ្យយើងឥឡូវផង»។ 4ហោរាយេរេមាក៏ទៅមកក្នុងបណ្ដាជន ដ្បិតគេមិនទាន់បានឃុំទុកលោកនៅឡើយ។ 5គ្រានោះ ពលទ័ពរបស់ផារ៉ោន ក៏លើកចេញពីស្រុកអេស៊ីព្ទមក កាលពួកខាល់ដេ ដែលកំពុងតែឡោមព័ទ្ធក្រុងយេរូសាឡិម បានឮដំណឹងនោះ គេក៏ថយចេញពីក្រុងយេរូសាឡិមទៅ។
6ពេលនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមាថា៖ 7«ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ អ្នកត្រូវឆ្លើយតបនឹងស្តេចយូដា ដែលចាត់អ្នកឲ្យមកសួរដល់យើងថា ពួកពលទ័ពរបស់ផារ៉ោន ដែលលើកចេញមកជួយអ្នក គេនឹងវិលត្រឡប់ទៅស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ។ 8បន្ទាប់មក ពួកខាល់ដេនឹងមកម្តងទៀត ច្បាំងនឹងទីក្រុងនេះ ហើយចាប់យក រួចគេនឹងដុតចោល»។ 9ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «កុំបញ្ឆោតខ្លួនអ្នករាល់គ្នាដោយថា ពួកខាល់ដេនឹងថយចេញពីយើងជាប្រាកដនោះឡើយ ដ្បិតគេមិនថយចេញទៅទេ»។ 10ទោះបើអ្នករាល់គ្នាបានវាយពលទ័ពទាំងមូលរបស់ពួកខាល់ដេដែលច្បាំងនឹងអ្នក ឲ្យសល់តែអ្នករបួសក៏ដោយ ក៏គេនឹងក្រោកឡើង នៅក្នុងត្រសាលគេរៀងខ្លួន មកដុតទីក្រុងនេះចោលដែរ។
11នៅគ្រាដែលពលទ័ពរបស់ពួកខាល់ដេ បានថយចេញពីក្រុងយេរូសាឡិមទៅ ដោយខ្លាចពួកពលទ័ពរបស់ផារ៉ោន 12ហោរាយេរេមាបានចេញពីក្រុងយេរូសាឡិមទៅស្រុកបេនយ៉ាមីន ដើម្បីទទួលដីជាចំណែករបស់លោក នៅក្នុងចំណោមអ្នកស្រុកនោះ។ 13ពេលលោកកំពុងចេញតាមទ្វារបេនយ៉ាមីន នោះមានមេទ័ពពួកល្បាតនៅទីនោះឈ្មោះយារីយ៉ា ជាកូនសេលេមា ដែលជាកូនហាណានា អ្នកនោះក៏ចាប់ហោរាយេរេមា ដោយចោទថា៖ «អ្នកចូលដៃខាងពួកខាល់ដេ»។ 14ហោរាយេរេមាប្រកែកថា៖ «មិនមែនទេ ខ្ញុំមិនចូលទៅខាងពួកខាល់ដេឡើយ»។ ប៉ុន្តែ យារីយ៉ាមិនព្រមជឿលោកសោះ ក៏ចាប់ហោរាយេរេមានាំទៅឯពួកចៅហ្វាយ។ 15ពួកចៅហ្វាយមានសេចក្ដីក្រោធនឹងហោរាយេរេមា ក៏វាយលោក ហើយនាំទៅឃុំទុកក្នុងផ្ទះស្មៀនយ៉ូណាថាន ដ្បិតគេបានយកផ្ទះនោះធ្វើជាគុក។ 16កាលហោរាយេរេមាបានចូលទៅក្នុងគុក នៅបន្ទប់ក្រោមដី នៅទីនោះជាយូរថ្ងៃ។
17ព្រះបាទសេដេគាបានចាត់គេឲ្យទៅនាំលោកមក ស្ដេចសួរលោកដោយសម្ងាត់នៅក្នុងដំណាក់ថា៖ «តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ?»។ ហោរាយេរេមាទូលតបថា៖ «មាន»។ លោកក៏ទូលទៀតថា៖ «ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន»។ 18មួយទៀត ហោរាយេរេមាក៏ទូលសួរព្រះបាទសេដេគាថា៖ «តើទូលបង្គំបានធ្វើខុសអ្វីនឹងទ្រង់ ឬនឹងពួកនាម៉ឺន ឬនឹងពួកជនជាតិនេះ បានជាដាក់ទូលបង្គំនៅក្នុងគុកដូច្នេះ? 19ឥឡូវ តើពួកហោរារបស់ព្រះអង្គនៅឯណា ដែលគេថ្លែងទំនាយថា ស្តេចបាប៊ីឡូនមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ? 20ឥឡូវនេះ ឱព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ សូមទ្រង់សណ្តាប់ សូមមេត្តាប្រោសឲ្យទូលបង្គំបានទូលអង្វរបន្តិច សូមកុំឲ្យទូលបង្គំត្រឡប់ទៅក្នុងផ្ទះរបស់ស្មៀនយ៉ូណាថានទៀតឡើយ ក្រែងទូលបង្គំស្លាប់នៅទីនោះ»។ 21ដូច្នេះ ព្រះបាទសេដេគាបានបង្គាប់ឲ្យគេឃុំលោកទុកនៅទីលានគុកវិញ ហើយឲ្យគេយកនំបុ័ងមួយដុំ ពីផ្លូវនៃពួកដុតនំបុ័ងមកឲ្យលោករាល់ៗថ្ងៃ ដរាបដល់នំបុ័ងទាំងប៉ុន្មាននៅទីក្រុងបានអស់។ ដូច្នេះ ហោរាយេរេមាក៏នៅជាប់ក្នុងទីលានគុកនោះ។
Currently Selected:
យេរេមា 37: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: