យេរេមា 28
28
ហោរាហាណានាប្រឆាំងនឹងហោរាយេរេមា
1ក្នុងឆ្នាំដដែល គឺនៅដើមរាជ្ជកាលព្រះបាទសេដេគា ស្តេចយូដា ក្នុងខែទីប្រាំ ឆ្នាំទីបួន ហោរាហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយមកខ្ញុំ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំពោះពួកសង្ឃ និងបណ្ដាជនថា៖ 2ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ យើងបានបំបាក់នឹមរបស់ស្តេចបាប៊ីឡូនហើយ 3នៅរវាងគម្រប់ពីរឆ្នាំទៀត នោះយើងនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសាជាស្តេចបាប៊ីឡូនបានយកពីទីនេះទៅដល់ស្រុកបាប៊ីឡូន ត្រឡប់មកឯកន្លែងដើមវិញ។ 4យើងក៏នឹងនាំយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ដែលត្រូវចាប់ទៅជាឈ្លើយ ដល់ក្រុងបាប៊ីឡូន ឲ្យវិលមកទីនេះវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចបាប៊ីឡូនពិត នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
5បន្ទាប់មក ហោរាយេរេមាក៏និយាយនឹងហោរាហាណានា នៅចំពោះពួកសង្ឃ និងបណ្ដាជនដែលឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា 6គឺហោរាយេរេមានិយាយថា៖ អាម៉ែន សូមឲ្យព្រះយេហូវ៉ាធ្វើដូច្នោះចុះ សូមឲ្យព្រះយេហូវ៉ាសម្រេចតាមពាក្យដែលអ្នកបានថ្លែងទំនាយនោះ ដើម្បីនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា និងអស់អ្នកដែលត្រូវចាប់ទៅជាឈ្លើយនោះ ឲ្យត្រឡប់មកពីក្រុងបាប៊ីឡូនដល់ទីនេះវិញ។ 7ប៉ុន្តែ ចូរស្តាប់ពាក្យដែលខ្ញុំពោលនៅត្រចៀកអ្នក និងនៅត្រចៀករបស់បណ្ដាជនទាំងនេះឥឡូវចុះ។ 8ពួកហោរាកាលពីដើម ដែលនៅមុនខ្ញុំ និងអ្នក គេបានថ្លែងទំនាយទាស់នឹងស្រុកជាច្រើន ហើយទាស់នឹងនគរយ៉ាងធំ គឺថ្លែងទំនាយពីចម្បាំង ពីការអាក្រក់ និងពីអាសន្នរោគផង។ 9ប៉ុន្តែ ហោរាណាដែលថ្លែងទំនាយពីសន្តិសុខ បើកាលណាទំនាយរបស់ហោរានោះបានសម្រេចហើយ នោះទើបនឹងស្គាល់ហោរានោះថា ព្រះយេហូវ៉ាបានចាត់ហោរាមកមែន។ 10ពេលនោះ ហោរាហាណានា ក៏យកនឹមពីកហោរាយេរេមាទៅបំបាក់ចោល 11រួចហោរាហាណានានិយាយចំពោះបណ្ដាជនទាំងឡាយថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយ៉ាងនេះ ដែលយើងនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ចេញពីកអស់ទាំងសាសន៍ក្នុងរវាងគម្រប់ពីរឆ្នាំទៅមុខនេះ នោះហោរាយេរេមាក៏ចេញបាត់ទៅ។
12ក្រោយពេលដែលហោរាហាណានាបានបំបាក់នឹមពីកហោរាយេរេមាចេញហើយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ហោរាយេរេមាថា៖ 13ចូរទៅប្រាប់ដល់ហាណានាថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែអ្នកបានធ្វើនឹមដែកជំនួសវិញ។ 14ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងបានដាក់នឹមដែកនៅកនៃសាសន៍ទាំងនេះហើយ ដើម្បីឲ្យគេត្រូវបម្រើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងបម្រើពិតមែន យើងក៏បានឲ្យសត្វនៅវាលដល់គេដែរ។ 15ហោរាយេរេមានិយាយទៅហោរាហាណានាថា៖ ហាណានាអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាមិនបានចាត់អ្នកមកទេ គឺអ្នកនាំឲ្យសាសន៍នេះទុកចិត្តចំពោះពាក្យកុហកហើយ។ 16ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងបណ្តេញអ្នកឲ្យបាត់ចេញពីផែនដីទៅ គឺអ្នកនឹងត្រូវស្លាប់ក្នុងឆ្នាំនេះ ពីព្រោះអ្នកបានពោលសេចក្ដីបះបោរទាស់នឹងព្រះយេហូវ៉ា។ 17ដូច្នេះ នៅខែទីប្រាំពីរ ក្នុងឆ្នាំនោះ ហោរាហាណានាក៏ស្លាប់ទៅ។
Currently Selected:
យេរេមា 28: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: