YouVersion Logo
Search Icon

យ៉ាកុប 5:13-20

យ៉ាកុប 5:13-20 គកស១៦

ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​កើត​ទុក្ខ​លំបាក​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន។ តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នកនោះ​ច្រៀង​សរសើរ​តម្កើង​ព្រះ​ចុះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ឈឺ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ ព្រម​ទាំង​លាប​ប្រេង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង។ ពាក្យ​អធិស្ឋាន​ដែល​ចេញ​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ដែល​ឈឺ​នោះ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​ឲ្យ​គាត់ក្រោក​ឡើង​វិញ។ ប្រសិន‌បើ​គាត់​បាន​ប្រ​ព្រឹត្ត​អំពើ​បាប នោះ​គាត់​នឹង​ទទួល​បាន​ការ​អត់​ទោស។ ដូច្នេះ ចូរ​លន់​តួ​ទោស​បាប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដ្បិត​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត នោះ​ពូកែ ហើយ​មាន​ប្រសិទ្ធ​ភាព​ណាស់។ លោក​អេលី‌យ៉ា​ជា​មនុស្ស​ដែល​មាន​ចិត្ត​ដូច​យើង​ដែរ តែ​លោក​បាន​អធិស្ឋានយ៉ាង​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ។ បន្ទាប់​មក លោក​បាន​អធិស្ឋាន​ម្តង​ទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក ហើយ​ដី​ក៏​បង្កើត​ផល​ផ្លែ​ឡើង។ បង‌ប្អូន​អើយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់វង្វេង​ចេញ​ពី​សេចក្តី​ពិត ហើយ​មាន​ម្នាក់​នាំ​អ្នក​នោះ​ឲ្យ​ត្រឡប់​មក​វិញ ត្រូវឲ្យ​អ្នក​នោះ​ដឹង​ថា អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យងាក​ចេញ​ពី​ផ្លូវ​ដែល​គេ​វង្វេង​នោះ​មក​វិញ នោះ​ឈ្មោះ​ថា បាន​សង្គ្រោះ​ព្រលឹងអ្នក​នោះ​ឲ្យ​រួច​ពី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។:៚