យ៉ាកុប 5:13-15
យ៉ាកុប 5:13-15 គកស១៦
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។