អេសាយ 20
20
ទីសម្គាល់របស់ហោរាអេសាយស្តីអំពីជ័យជម្នះរបស់ពួកអេស៊ីព្ទ និងអេធីយ៉ូពី
1នៅក្នុងឆ្នាំដែលថើរថានបានមកដល់ក្រុងអាសដូឌ ជាឆ្នាំដែលសើកុន ស្តេចសាសន៍អាសស៊ើរបានចាត់លោកឲ្យទៅ ហើយលោកបានច្បាំងចាប់យកក្រុងអាសដូឌនោះ 2នៅគ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលបង្គាប់ដល់ហោរាអេសាយ ជាកូនអ័ម៉ូសថា៖ «ចូរទៅបកសំពត់ធ្មៃពីចង្កេះអ្នក ហើយដោះស្បែកជើងចេញ»។ លោកក៏ធ្វើតាម គឺលោកដើរខ្លួនអាក្រាត ហើយជើងទទេ។ 3ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «អេសាយជាអ្នកបម្រើរបស់យើងបានដើរខ្លួនអាក្រាត ហើយជើងទទេគ្រប់បីឆ្នាំនេះទុកជាទីសម្គាល់ ហើយជាទីអស្ចារ្យពីដំណើរសាសន៍អេស៊ីព្ទ និងពួកអេធីយ៉ូពី យ៉ាងណា 4នោះស្តេចអាសស៊ើរនឹងដឹកពួកឈ្លើយ ជាពួកដែលបំបរចេញពីស្រុកអេស៊ីព្ទ និងពីស្រុកអេធីយ៉ូពី ទាំងចាស់ទាំងក្មេង នាំទៅទាំងខ្លួនអាក្រាត និងជើងទទេ ព្រមទាំងគូថបើកឲ្យឃើញ យ៉ាងនោះដែរ ទុកជាសេចក្ដីខ្មាសដល់សាសន៍អេស៊ីព្ទ។ 5គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ។ 6នៅថ្ងៃនោះ ពួកអ្នកនៅតាមឆ្នេរសមុទ្រ គេនឹងពោលថា "មើលចុះ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចអាសស៊ើរ បានត្រឡប់ជាយ៉ាងនេះទៅវិញហ្ន៎ ឯយើង តើធ្វើដូចម្តេចឲ្យយើងរួចបាន?"»។
Currently Selected:
អេសាយ 20: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies