ហូសេ 4
4
ព្រះចោទប្រកាន់អ៊ីស្រាអែល
1ឱពួកកូនចៅអ៊ីស្រាអែលអើយ
ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ
ដ្បិតព្រះយេហូវ៉ាមានរឿងទាស់នឹងពួកអ្នកស្រុកនេះ
ដ្បិតគ្មានសេចក្ដីស្មោះត្រង់
គ្មានភក្ដីភាព ហើយក៏គ្មានអ្នកណាស្គាល់ព្រះ
នៅក្នុងស្រុកនេះឡើយ
2ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក
កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់
គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។
3ហេតុនេះ ស្រុកនេះនឹងត្រូវសោយសោក
ហើយអស់អ្នកដែលនៅក្នុងស្រុក
គេនឹងល្វើយទៅ ព្រមទាំងសត្វព្រៃ
និងសត្វហើរលើអាកាសផង
សូម្បីតែត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ។
4ប៉ុន្តែ មិនត្រូវឲ្យអ្នកណាជំទាស់
ឬស្តីបន្ទោសគ្នាឡើយ
ដ្បិត ឱសង្ឃអើយ
យើងជំទាស់នឹងអ្នកតែប៉ុណ្ណោះ។
5អ្នកនឹងត្រូវជំពប់ដួលនៅពេលថ្ងៃ
ហោរាក៏នឹងជំពប់ដួលជាមួយអ្នក នៅពេលយប់ដែរ
យើងនឹងបំផ្លាញម្តាយរបស់អ្នក។
6ប្រជារាស្ត្ររបស់យើងត្រូវវិនាសទៅ
ដោយព្រោះមិនស្គាល់យើង
ដោយព្រោះអ្នកមិនព្រមស្គាល់យើង
នោះយើងក៏មិនព្រមទទួលអ្នកជាសង្ឃដល់យើងដែរ
ហើយដោយហេតុដែលអ្នក
បានបំភ្លេចច្បាប់របស់ព្រះនៃអ្នក
យើងក៏នឹងបំភ្លេចកូនចៅរបស់អ្នកដូចគ្នា។
7គេមានចំនួនកាន់តែច្រើនប៉ុណ្ណា
គេក៏ប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង
កាន់តែច្រើនប៉ុណ្ណោះដែរ
គេបានប្ដូរសិរីល្អរបស់គេ
ឲ្យទៅជាសេចក្ដីអាម៉ាស់!
8គេចិញ្ចឹមជីវិតដោយតង្វាយលោះបាប
របស់ប្រជារាស្ត្រយើង
គេសប្បាយចិត្ត ពេលប្រជាជនប្រព្រឹត្តអំពើបាប។
9នៅគ្រានោះ ប្រជាជនជាយ៉ាងណា
សង្ឃក៏នឹងយ៉ាងនោះដែរ
ហើយយើងនឹងដាក់ទោសគេ
ដោយព្រោះអំពើដែលគេប្រព្រឹត្ត
ព្រមទាំងសងដល់គេ តាមកិរិយារបស់គេផង។
10គេនឹងបរិភោគ តែមិនចេះឆ្អែត
ក៏នឹងប្រព្រឹត្តអំពើពេស្យាចារ
តែឥតបានចម្រើនគ្នាឡើងទេ
ព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា
11ទៅប្រព្រឹត្តអំពើពេស្យាចារ។
ស្រាចាស់ និងស្រាថ្មី
ធ្វើឲ្យប្រជារាស្ត្ររបស់យើងលែងចេះពិចារណា។
12ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ
ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ
ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង
គេបានប្រព្រឹត្តអំពើពេស្យាចារ
ដោយបោះបង់ចោលព្រះរបស់ខ្លួន។
13គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន
ក៏ដុតកំញាននៅលើទួលខ្ពស់ៗ
នៅក្រោមដើមម៉ៃសាក់
ដើមរលួស និងដើមពោធិ៍
ព្រោះដើមទាំងនោះមានម្លប់ល្អ។
ហេតុនេះហើយបានជាកូនស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើពេស្យាចារ
ហើយកូនប្រសាស្រីរបស់អ្នករាល់គ្នា
ក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។
14យើងនឹងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា
នៅពេលគេប្រព្រឹត្តអំពើពេស្យាចារ
ក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នករាល់គ្នា
នៅពេលគេប្រព្រឹត្តអំពើផិតក្បត់ដែរ
ដ្បិតខ្លួនគេជាបុរស
ក៏បានដកខ្លួនទៅជាមួយស្រីពេស្យាដែរ
គេថ្វាយយញ្ញបូជាជាមួយពួកស្រីពេស្យាក្នុងទីសក្ការៈ
ប្រជាជនដែលឥតគំនិតយោបល់បែបនេះ
នឹងត្រូវវិនាសទៅ។
15ឱអ៊ីស្រាអែលអើយ
ទោះបើអ្នកប្រព្រឹត្តអំពើពេស្យាចារក៏ដោយ
ក៏មិនត្រូវឲ្យយូដាជាប់មានទោសឡើយ។
មិនត្រូវចូលទៅគីលកាល
ក៏មិនត្រូវឡើងទៅបេត-អាវេន
ឬក៏ស្បថ ក្នុងនាមព្រះយេហូវ៉ា
មានព្រះជន្មរស់នៅនោះដែរ។
16ដ្បិតអ៊ីស្រាអែលរឹងចចេសដូចគោក្រមុំក្រាញ
ឥឡូវនេះ តើព្រះយេហូវ៉ាត្រូវឃ្វាលគេ
ដូចឃ្វាលកូនចៀម
នៅវាលស្មៅដ៏ទូលំទូលាយបានឬ?
17អេប្រាអិមបានភ្ជាប់ខ្លួននឹងរូបព្រះហើយ
តាមតែគេចុះ
18កាលគេផឹកស្រារបស់គេអស់ហើយ
គេក៏ទៅប្រព្រឹត្តអំពើពេស្យាចារ
ពួកមេដឹកនាំរបស់គេចូលចិត្តតែអំពើដ៏អាម៉ាស់។
19ខ្យល់បានក្តោបគេដោយស្លាប ហើយគេនឹងត្រូវខ្មាស
ដោយព្រោះយញ្ញបូជារបស់ខ្លួន។
Currently Selected:
ហូសេ 4: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ហូសេ 4
4
ព្រះចោទប្រកាន់អ៊ីស្រាអែល
1ឱពួកកូនចៅអ៊ីស្រាអែលអើយ
ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាចុះ
ដ្បិតព្រះយេហូវ៉ាមានរឿងទាស់នឹងពួកអ្នកស្រុកនេះ
ដ្បិតគ្មានសេចក្ដីស្មោះត្រង់
គ្មានភក្ដីភាព ហើយក៏គ្មានអ្នកណាស្គាល់ព្រះ
នៅក្នុងស្រុកនេះឡើយ
2ផ្ទុយទៅវិញ មានតែការប្រទេចផ្ដាសា ភូតកុហក
កាប់សម្លាប់ លួចប្លន់ ហើយប្រព្រឹត្តអំពើផិតក្បត់
គេរឹបជាន់ ហើយកម្ចាយឈាមជាបន្តបន្ទាប់។
3ហេតុនេះ ស្រុកនេះនឹងត្រូវសោយសោក
ហើយអស់អ្នកដែលនៅក្នុងស្រុក
គេនឹងល្វើយទៅ ព្រមទាំងសត្វព្រៃ
និងសត្វហើរលើអាកាសផង
សូម្បីតែត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ។
4ប៉ុន្តែ មិនត្រូវឲ្យអ្នកណាជំទាស់
ឬស្តីបន្ទោសគ្នាឡើយ
ដ្បិត ឱសង្ឃអើយ
យើងជំទាស់នឹងអ្នកតែប៉ុណ្ណោះ។
5អ្នកនឹងត្រូវជំពប់ដួលនៅពេលថ្ងៃ
ហោរាក៏នឹងជំពប់ដួលជាមួយអ្នក នៅពេលយប់ដែរ
យើងនឹងបំផ្លាញម្តាយរបស់អ្នក។
6ប្រជារាស្ត្ររបស់យើងត្រូវវិនាសទៅ
ដោយព្រោះមិនស្គាល់យើង
ដោយព្រោះអ្នកមិនព្រមស្គាល់យើង
នោះយើងក៏មិនព្រមទទួលអ្នកជាសង្ឃដល់យើងដែរ
ហើយដោយហេតុដែលអ្នក
បានបំភ្លេចច្បាប់របស់ព្រះនៃអ្នក
យើងក៏នឹងបំភ្លេចកូនចៅរបស់អ្នកដូចគ្នា។
7គេមានចំនួនកាន់តែច្រើនប៉ុណ្ណា
គេក៏ប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង
កាន់តែច្រើនប៉ុណ្ណោះដែរ
គេបានប្ដូរសិរីល្អរបស់គេ
ឲ្យទៅជាសេចក្ដីអាម៉ាស់!
8គេចិញ្ចឹមជីវិតដោយតង្វាយលោះបាប
របស់ប្រជារាស្ត្រយើង
គេសប្បាយចិត្ត ពេលប្រជាជនប្រព្រឹត្តអំពើបាប។
9នៅគ្រានោះ ប្រជាជនជាយ៉ាងណា
សង្ឃក៏នឹងយ៉ាងនោះដែរ
ហើយយើងនឹងដាក់ទោសគេ
ដោយព្រោះអំពើដែលគេប្រព្រឹត្ត
ព្រមទាំងសងដល់គេ តាមកិរិយារបស់គេផង។
10គេនឹងបរិភោគ តែមិនចេះឆ្អែត
ក៏នឹងប្រព្រឹត្តអំពើពេស្យាចារ
តែឥតបានចម្រើនគ្នាឡើងទេ
ព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា
11ទៅប្រព្រឹត្តអំពើពេស្យាចារ។
ស្រាចាស់ និងស្រាថ្មី
ធ្វើឲ្យប្រជារាស្ត្ររបស់យើងលែងចេះពិចារណា។
12ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ
ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ
ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង
គេបានប្រព្រឹត្តអំពើពេស្យាចារ
ដោយបោះបង់ចោលព្រះរបស់ខ្លួន។
13គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន
ក៏ដុតកំញាននៅលើទួលខ្ពស់ៗ
នៅក្រោមដើមម៉ៃសាក់
ដើមរលួស និងដើមពោធិ៍
ព្រោះដើមទាំងនោះមានម្លប់ល្អ។
ហេតុនេះហើយបានជាកូនស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើពេស្យាចារ
ហើយកូនប្រសាស្រីរបស់អ្នករាល់គ្នា
ក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។
14យើងនឹងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា
នៅពេលគេប្រព្រឹត្តអំពើពេស្យាចារ
ក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នករាល់គ្នា
នៅពេលគេប្រព្រឹត្តអំពើផិតក្បត់ដែរ
ដ្បិតខ្លួនគេជាបុរស
ក៏បានដកខ្លួនទៅជាមួយស្រីពេស្យាដែរ
គេថ្វាយយញ្ញបូជាជាមួយពួកស្រីពេស្យាក្នុងទីសក្ការៈ
ប្រជាជនដែលឥតគំនិតយោបល់បែបនេះ
នឹងត្រូវវិនាសទៅ។
15ឱអ៊ីស្រាអែលអើយ
ទោះបើអ្នកប្រព្រឹត្តអំពើពេស្យាចារក៏ដោយ
ក៏មិនត្រូវឲ្យយូដាជាប់មានទោសឡើយ។
មិនត្រូវចូលទៅគីលកាល
ក៏មិនត្រូវឡើងទៅបេត-អាវេន
ឬក៏ស្បថ ក្នុងនាមព្រះយេហូវ៉ា
មានព្រះជន្មរស់នៅនោះដែរ។
16ដ្បិតអ៊ីស្រាអែលរឹងចចេសដូចគោក្រមុំក្រាញ
ឥឡូវនេះ តើព្រះយេហូវ៉ាត្រូវឃ្វាលគេ
ដូចឃ្វាលកូនចៀម
នៅវាលស្មៅដ៏ទូលំទូលាយបានឬ?
17អេប្រាអិមបានភ្ជាប់ខ្លួននឹងរូបព្រះហើយ
តាមតែគេចុះ
18កាលគេផឹកស្រារបស់គេអស់ហើយ
គេក៏ទៅប្រព្រឹត្តអំពើពេស្យាចារ
ពួកមេដឹកនាំរបស់គេចូលចិត្តតែអំពើដ៏អាម៉ាស់។
19ខ្យល់បានក្តោបគេដោយស្លាប ហើយគេនឹងត្រូវខ្មាស
ដោយព្រោះយញ្ញបូជារបស់ខ្លួន។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies