កាឡាទី 5:22-26
កាឡាទី 5:22-26 គកស១៦
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។ អស់អ្នកដែលជារបស់ព្រះគ្រីស្ទយេស៊ូវ បានឆ្កាងសាច់ឈាម ព្រមទាំងតណ្ហា និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗរបស់សាច់ឈាមនោះចោលហើយ។ ប្រសិនបើយើងរស់ដោយសារព្រះវិញ្ញាណ យើងត្រូវដើរដោយព្រះវិញ្ញាណ។ យើងមិនត្រូវរកកេរ្តិ៍ឈ្មោះដែលឥតប្រយោជន៍ ទាំងរករឿងគ្នា ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ។