អេសេគាល 37:7-8
អេសេគាល 37:7-8 គកស១៦
ដូច្នេះ ខ្ញុំក៏ថ្លែងទំនាយដូចជាព្រះអង្គបង្គាប់ ហើយកំពុងដែលខ្ញុំថ្លែងនោះ មានឮសូរក្រិកៗ ឆ្អឹងទាំងនោះបានកម្រើក ក៏ផ្គុំជាប់គ្នា ឆ្អឹងមួយភ្ជាប់ត្រង់កន្លែងរបស់ខ្លួន។ កាលខ្ញុំកំពុងតែមើល៍ នោះឃើញមានសរសៃ និងសាច់កើតឡើងនៅឆ្អឹងទាំងនោះ រួចមានស្បែករុំគ្របទៀត តែឥតមានខ្យល់ដង្ហើមនៅក្នុងវាទេ។