អេសេគាល 26
26
ព្រះបន្ទូលប្រឆាំងនឹងក្រុងទីរ៉ុស
1នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយក្នុងខែនោះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ដោយព្រោះក្រុងទីរ៉ុសបានពោលទាស់នឹងក្រុងយេរូសាឡិមថា
ហាស់ហា
ទីក្រុងដែលជាទ្វារនៃអស់ទាំងសាសន៍ត្រូវបាក់បែក
វាបានវិលមកឯយើងហើយ
ឥឡូវនេះ យើងនឹងបានពោរពេញឡើង
ដោយវាខូចបង់
3ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា
មានព្រះបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ
យើងទាស់នឹងអ្នក យើងនឹងបណ្ដាលឲ្យ
សាសន៍ជាច្រើនឡើងមកទាស់នឹងអ្នក
ដូចជាសមុទ្រកម្រើករលកឡើងដែរ
4គេនឹងបំផ្លាញកំផែងនៃក្រុងទីរ៉ុស
ហើយនឹងរំលំប៉មទាំងប៉ុន្មានផង
យើងនឹងគាស់យកទាំងធូលីដីចេញទៅ
ឲ្យទីក្រុងនោះនៅជាថ្មដារលីង
5នោះនឹងបានជាកន្លែងសម្រាប់ហាលអួន
នៅកណ្ដាលសមុទ្រ
ដ្បិតយើងបានចេញវាចាហើយ
នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
ដូច្នេះ ទីក្រុងនោះនឹងត្រឡប់ជារបឹប
ដល់អស់ទាំងសាសន៍
6ឯកូនស្រីទាំងប៉ុន្មានរបស់វាដែលនៅឯចម្ការ
នឹងត្រូវស្លាប់ដោយដាវ នោះគេនឹងដឹងថា
យើងនេះជាព្រះយេហូវ៉ាពិត»។
7ដ្បិត ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងនាំនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន ជាស្តេចលើអស់ទាំងស្តេច មកពីទិសខាងជើង មានទាំងសេះ រទេះចម្បាំង ពលសេះ កងទ័ព និងទាហានជាច្រើន ឲ្យទាស់នឹងក្រុងទីរ៉ុស។
8គេនឹងសម្លាប់កូនស្រីអ្នកទាំងប៉ុន្មាន
ដោយដាវនៅឯចម្ការ គេនឹងធ្វើបន្ទាយ
ហើយជីកស្នាមភ្លោះ
ព្រមទាំងលើកខែលទាស់នឹងអ្នក។
9គេនឹងទម្លាយកំផែង ហើយរំលំប៉មរបស់អ្នក
ដោយអាវុធរបស់គេ។
10សេះយ៉ាងសន្ធឹករបស់គេ
នឹងធ្វើឲ្យធូលីហុយឡើងគ្របលើអ្នក
កំផែងរបស់អ្នកនឹងញ័រ
ដោយសូរសន្ធឹកនៃពលសេះ
និងរទេះចម្បាំងទាំងប៉ុន្មានរបស់គេ
ក្នុងកាលដែលគេចូលទៅតាមទ្វារក្រុងរបស់អ្នក
ដូចជាចូលទៅក្នុងទីក្រុងណា
ដែលគេបានរំលំកំផែងហើយ។
11ជើងសេះរបស់គេនឹងជាន់កម្ទេច
ផ្លូវទាំងប៉ុន្មានរបស់អ្នក
គេនឹងសម្លាប់ជនជាតិអ្នកដោយដាវ
ឯអស់ទាំងបង្គោលថ្មនៃកម្លាំងអ្នក
នឹងត្រូវរំលំដល់ដី។
12គេនឹងរឹបយកទ្រព្យសម្បត្តិរបស់អ្នក
យកទំនិញទាំងប៉ុន្មានផង
គេនឹងបំបែករំលំកំផែង
ហើយបំផ្លាញអស់ទាំងផ្ទះ
ជាទីរីករាយរបស់អ្នក គេនឹងចាក់អស់ទាំងថ្ម
ឈើ និងធូលីដីរបស់អ្នកទៅក្នុងទឹក។
13យើងនឹងធ្វើឲ្យបាត់ឮសូរចម្រៀងរបស់អ្នក
ហើយនឹងឥតមានឮសូរស៊ុងនៅក្នុងអ្នកទៀតឡើយ។
14យើងនឹងធ្វើឲ្យអ្នកទៅជាថ្មដារលីង
អ្នកនឹងបានជាកន្លែងសម្រាប់ហាលអួន
និងគ្មានអ្នកណាសង់ឡើងវិញជារៀងរហូត
ដ្បិតគឺយើងនេះ ជាព្រះយេហូវ៉ា
បានចេញវាចាហើយ»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
15ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់ក្រុងទីរ៉ុសដូច្នេះថា៖ «ពិតប្រាកដជាកោះទាំងប៉ុន្មាននឹងញ័ររន្ធត់ ដោយឮសូរអ្នកដួល និងសូរថ្ងូររបស់មនុស្សដែលត្រូវរបួស ក្នុងកាលដែលសម្រេចការសម្លេះយ៉ាងធំនៅក្នុងចំណោមអ្នក។ 16គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីវេទិការបស់ខ្លួន ដោះសម្លៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងភ័យខ្លាច ហើយអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងស្រឡាំងកាំង ដោយព្រោះអ្នក។ 17គេនឹងទួញទំនួញពីអ្នក ដោយពាក្យថា
"អ្នកដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រអើយ
ម្តេចក៏អ្នកត្រូវបំផ្លាញយ៉ាងនេះ?
ឱទីក្រុងដ៏ល្បីល្បាញ
ធ្លាប់តែមានអំណាចខាងផ្លូវសមុទ្រអើយ
គឺទាំងអ្នក និងពួករស់នៅក្នុងអ្នក
ជាពួកអ្នកដែលធ្វើឲ្យសាសន៍ទាំងឡាយ
នៅក្នុងស្រុកនោះមានការព្រឺខ្លាច។
18ឥឡូវនេះ អស់ទាំងកោះនឹងញាប់ញ័រ
នៅថ្ងៃដែលអ្នកដួល អស់ទាំងកោះនៅសមុទ្រនឹងស្លុតចិត្ត
ដោយឃើញអ្នកទៅបាត់"»។
19ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កាលណាយើងបានធ្វើឲ្យអ្នកទៅជាទីក្រុងស្ងាត់ច្រៀប ដូចជាទីក្រុងណាដែលឥតមានមនុស្សនៅ កាលណាយើងបាននាំទីជម្រៅមកលើអ្នក ហើយមានទឹកធំមកគ្របលើអ្នកហើយ 20នោះយើងនឹងទម្លាក់អ្នកទៅជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដល់ពួកមនុស្សពីបុរាណ ហើយឲ្យអ្នករស់នៅក្នុងទីជម្រៅនៃផែនដី ក្នុងចំណោមពួកហិនវិនាសពីបុរាណ គឺឲ្យនៅជាមួយអស់អ្នកដែលចុះទៅក្នុងជង្ហុកធំ ដើម្បីមិនឲ្យមានអ្នកណានៅក្នុងអ្នកទៀតឡើយ តែយើងនឹងធ្វើឲ្យមានសិរីល្អនៅស្ថានរបស់មនុស្សរស់វិញ។ 21យើងនឹងតាំងអ្នកជាសេចក្ដីស្ញែងខ្លាច ហើយឲ្យលែងមានទៀត ទោះបើគេស្វែងរកអ្នកក៏ដោយ ក៏រកមិនឃើញទៀតឡើយ នេះជាព្រះបន្ទូលរបស់អម្ចាស់យេហូវ៉ា»។
Currently Selected:
អេសេគាល 26: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies