នាងអេសធើរ 9:20-22
នាងអេសធើរ 9:20-22 គកស១៦
ឯម៉ាដេកាយ បានកត់ត្រាសេចក្ដីទាំងនេះ ហើយផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅគ្រប់ទាំងអាណាខេត្តរបស់ព្រះបាទអ័ហាស៊ូរុស ទាំងជិតទាំងឆ្ងាយ ដោយបង្គាប់ឲ្យពួកគេកាន់ថ្ងៃទីដប់បួន ខែផល្គុន និងថ្ងៃទីដប់ប្រាំផង ជារៀងរាល់ឆ្នាំ ទុកជាថ្ងៃដែលពួកសាសន៍យូដាបានស្រាកស្រាន្តពីខ្មាំងសត្រូវរបស់គេ និងជាខែដែលទុក្ខព្រួយរបស់គេ ត្រឡប់ជាអំណរសប្បាយ ពីការសោយសោក ត្រឡប់ជាថ្ងៃឈប់សម្រាក ដើម្បីឲ្យគេតាំងថ្ងៃទាំងពីរនោះ ទុកជាថ្ងៃជប់លៀង ហើយអរសប្បាយ ជាថ្ងៃសម្រាប់ជូនជំនូនជាអាហារដល់គ្នាទៅវិញទៅមក ហើយចែកទានដល់អ្នកក្រីក្រ។