សាស្តា 10
10
ការសង្កេតមើលបន្តិចបន្តួច
1រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេង
ទៅជាមានក្លិនស្អុយ
ហើយសេចក្ដីចម្កួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា
និងកិត្តិយសដូច្នោះដែរ។
2ចិត្តរបស់មនុស្សមានប្រាជ្ញារមែងនៅខាងដៃស្តាំ
តែចិត្តរបស់មនុស្សល្ងីល្ងើនៅខាងដៃឆ្វេងវិញ។
3ម្យ៉ាងទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ
នោះប្រាជ្ញាលះបង់ចោលវាបាត់
ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ។
4បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង
នោះកុំថយចេញពីទីកន្លែងរបស់ឯងឡើយ
ព្រោះការសម្លូតរមែងរម្ងាប់ទោសយ៉ាងធំ។
5មានការអាក្រក់មួយ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាកំហុសដែលកើតពីអ្នកគ្រប់គ្រងដែរ 6គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ។ 7យើងបានឃើញទាសករកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាទាសករវិញ។
8អ្នកណាដែលជីករណ្តៅ
នឹងត្រូវធ្លាក់ចុះក្នុងរណ្តៅនោះឯង
ហើយអ្នកណាដែលទម្លុះកំផែងគេ
សត្វពស់នឹងចឹកខ្លួន។
9អ្នកណាដែលរើថ្មចេញ
នឹងត្រូវរបួសដោយថ្មនោះ
ហើយអ្នកណាដែលពុះឧស
ក៏មានអន្តរាយដោយសារការនោះឯង។
10បើដែករិល ម្ចាស់មិនសំលៀងមុខទេ
នោះត្រូវតែបព្ចោញកម្លាំងខ្លាំង
រីឯប្រាជ្ញាតែងជួយឲ្យមានជោគជ័យ។
11បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក
មានប្រយោជន៍អ្វីដល់គ្រូអាយលម្ពាយនោះ?
12ឯពាក្យដែលចេញពីមាត់
របស់មនុស្សមានប្រាជ្ញា
នោះសុទ្ធតែប្រកបដោយគុណ
តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ
13កាលចាប់ផ្តើមបព្ចោញពាក្យ
នោះសុទ្ធតែជាពាក្យល្ងីល្ងើ
តែដល់ចុងបំផុតពាក្យសម្ដី
វាជាសេចក្ដីចម្កួតយ៉ាងសហ័ស
14មនុស្សល្ងីល្ងើក៏ពង្រីកពាក្យពោលជាច្រើន
ឯមនុស្សលោកគេមិនដឹងជានឹងកើតមានអ្វីទេ
ហើយការអ្វីដែលនឹងកើតមកខាងក្រោយខ្លួន
នោះតើអ្នកណានឹងថ្លែងប្រាប់បាន
15ការដែលមនុស្សល្ងីល្ងើខំធ្វើ
នោះធ្វើឲ្យខ្លួននឿយហត់គ្រប់គ្នា
ព្រោះគេមិនដឹងទៅឯទីក្រុងតាមផ្លូវណាទេ។
16ឱស្រុកអើយ វរហើយ
កាលណាស្តេចរបស់ឯងជាកូនក្មេង
ហើយពួកអ្នកដែលជាកំពូលលើឯង
គេបរិភោគធំពីព្រលឹម
17មានពរហើយ ឱស្រុកអើយ
កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់
ហើយពួកអ្នកដែលជាកំពូលលើឯង
គេបរិភោគតាមត្រូវពេលវិញ
ដើម្បីឲ្យតែបានកម្លាំង
មិនមែនឲ្យបានស្រវឹងទេ
18ឯដំបូលផ្ទះរមែងស្រុតធ្លាក់
ដោយព្រោះតែភាពខ្ជិលច្រអូស
ហើយដោយព្រោះនៅដៃទទេៗ
បានជាទឹកភ្លៀងលេចចូលក្នុងផ្ទះដែរ។
19មនុស្សតែងជប់លៀង
ដើម្បីឲ្យបានសើចសប្បាយ
ហើយស្រាទំពាំងបាយជូរនាំឲ្យចិត្តរីករាយ
តែប្រាក់នឹងធ្វើឲ្យសម្រេចទាំងអស់បាន។
20កុំជេរប្រមាថស្តេចឲ្យសោះ
សូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរ
ហើយកុំជេរប្រមាថដល់ពួកអ្នកមាន
ទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផង
ខ្លាចក្រែងសត្វហើយលើអាកាស
នាំយកសំឡេងនោះទៅ
ហើយសត្វដែលមានស្លាបវា
ថ្លែងប្រាប់តាមរឿងនោះ។
Currently Selected:
សាស្តា 10: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
សាស្តា 10
10
ការសង្កេតមើលបន្តិចបន្តួច
1រុយស្លាប់ធ្វើឲ្យប្រេងក្រអូបរបស់អ្នកអប់ប្រេង
ទៅជាមានក្លិនស្អុយ
ហើយសេចក្ដីចម្កួតតែបន្តិចបន្តួចក៏បង្ខូចប្រាជ្ញា
និងកិត្តិយសដូច្នោះដែរ។
2ចិត្តរបស់មនុស្សមានប្រាជ្ញារមែងនៅខាងដៃស្តាំ
តែចិត្តរបស់មនុស្សល្ងីល្ងើនៅខាងដៃឆ្វេងវិញ។
3ម្យ៉ាងទៀត កាលណាមនុស្សល្ងីល្ងើដើរតាមផ្លូវ
នោះប្រាជ្ញាលះបង់ចោលវាបាត់
ហើយវាប្រាប់ដល់គ្រប់គ្នាថាជាមនុស្សល្ងីល្ងើទេ។
4បើអ្នកគ្រប់គ្រងកើតមានចិត្តមួម៉ៅនឹងឯង
នោះកុំថយចេញពីទីកន្លែងរបស់ឯងឡើយ
ព្រោះការសម្លូតរមែងរម្ងាប់ទោសយ៉ាងធំ។
5មានការអាក្រក់មួយ ដែលយើងបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាកំហុសដែលកើតពីអ្នកគ្រប់គ្រងដែរ 6គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ។ 7យើងបានឃើញទាសករកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាទាសករវិញ។
8អ្នកណាដែលជីករណ្តៅ
នឹងត្រូវធ្លាក់ចុះក្នុងរណ្តៅនោះឯង
ហើយអ្នកណាដែលទម្លុះកំផែងគេ
សត្វពស់នឹងចឹកខ្លួន។
9អ្នកណាដែលរើថ្មចេញ
នឹងត្រូវរបួសដោយថ្មនោះ
ហើយអ្នកណាដែលពុះឧស
ក៏មានអន្តរាយដោយសារការនោះឯង។
10បើដែករិល ម្ចាស់មិនសំលៀងមុខទេ
នោះត្រូវតែបព្ចោញកម្លាំងខ្លាំង
រីឯប្រាជ្ញាតែងជួយឲ្យមានជោគជ័យ។
11បើពស់បានចឹកមុនដែលគ្រូអាយលម្ពាយមក
មានប្រយោជន៍អ្វីដល់គ្រូអាយលម្ពាយនោះ?
12ឯពាក្យដែលចេញពីមាត់
របស់មនុស្សមានប្រាជ្ញា
នោះសុទ្ធតែប្រកបដោយគុណ
តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ
13កាលចាប់ផ្តើមបព្ចោញពាក្យ
នោះសុទ្ធតែជាពាក្យល្ងីល្ងើ
តែដល់ចុងបំផុតពាក្យសម្ដី
វាជាសេចក្ដីចម្កួតយ៉ាងសហ័ស
14មនុស្សល្ងីល្ងើក៏ពង្រីកពាក្យពោលជាច្រើន
ឯមនុស្សលោកគេមិនដឹងជានឹងកើតមានអ្វីទេ
ហើយការអ្វីដែលនឹងកើតមកខាងក្រោយខ្លួន
នោះតើអ្នកណានឹងថ្លែងប្រាប់បាន
15ការដែលមនុស្សល្ងីល្ងើខំធ្វើ
នោះធ្វើឲ្យខ្លួននឿយហត់គ្រប់គ្នា
ព្រោះគេមិនដឹងទៅឯទីក្រុងតាមផ្លូវណាទេ។
16ឱស្រុកអើយ វរហើយ
កាលណាស្តេចរបស់ឯងជាកូនក្មេង
ហើយពួកអ្នកដែលជាកំពូលលើឯង
គេបរិភោគធំពីព្រលឹម
17មានពរហើយ ឱស្រុកអើយ
កាលណាស្តេចឯងជាពូជពង្សមានត្រកូលខ្ពស់
ហើយពួកអ្នកដែលជាកំពូលលើឯង
គេបរិភោគតាមត្រូវពេលវិញ
ដើម្បីឲ្យតែបានកម្លាំង
មិនមែនឲ្យបានស្រវឹងទេ
18ឯដំបូលផ្ទះរមែងស្រុតធ្លាក់
ដោយព្រោះតែភាពខ្ជិលច្រអូស
ហើយដោយព្រោះនៅដៃទទេៗ
បានជាទឹកភ្លៀងលេចចូលក្នុងផ្ទះដែរ។
19មនុស្សតែងជប់លៀង
ដើម្បីឲ្យបានសើចសប្បាយ
ហើយស្រាទំពាំងបាយជូរនាំឲ្យចិត្តរីករាយ
តែប្រាក់នឹងធ្វើឲ្យសម្រេចទាំងអស់បាន។
20កុំជេរប្រមាថស្តេចឲ្យសោះ
សូម្បីតែនៅក្នុងគំនិតឯងក៏កុំដែរ
ហើយកុំជេរប្រមាថដល់ពួកអ្នកមាន
ទោះទាំងនៅក្នុងបន្ទប់ដេករបស់ខ្លួនផង
ខ្លាចក្រែងសត្វហើយលើអាកាស
នាំយកសំឡេងនោះទៅ
ហើយសត្វដែលមានស្លាបវា
ថ្លែងប្រាប់តាមរឿងនោះ។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies