១ សាំយូអែល 1
1
កំណើតរបស់សាំយូអែល
1នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។ 2គាត់មានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា ម្នាក់ទៀតឈ្មោះពេនីណា។ ពេនីណាមានកូន តែហាណាគ្មានកូនសោះ។
3រាល់ឆ្នាំ អែលកាណាតែងចេញពីក្រុងរបស់ខ្លួន ឡើងទៅស៊ីឡូរ ដើម្បីថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ។ នៅទីនោះ មានហុបនី និងភីនេហាស ជាកូនទាំងពីរនាក់របស់លោកអេលី ធ្វើជាសង្ឃនៃព្រះយេហូវ៉ា។ 4លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន គាត់ក៏ចែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នាមួយចំណែកម្នាក់។ 5តែបានចែកដល់ហាណាទ្វេរជាពីរវិញ ព្រោះគាត់ស្រឡាញ់ហាណាជាង ទោះបើព្រះយេហូវ៉ាបានបង្ខាំងផ្ទៃនាងមិនមានកូនក៏ដោយ។ 6គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងមានកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ 7ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅដំណាក់នៃព្រះយេហូវ៉ា ធ្វើឲ្យហាណាយំ ហើយមិនបរិភោគអ្វីសោះ។ 8ពេលនោះ អែលកាណាជាប្តីសួរថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុសដប់នាក់ទេឬ?»
9ក្រោយដែលគេបានបរិភោគ និងផឹកនៅស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង ហើយចូលទៅចំពោះព្រះយេហូវ៉ា ។ រីឯអេលីជាសង្ឃកំពុងអង្គុយនៅកន្លែងរបស់លោក ជិតសសរទ្វារព្រះវិហារព្រះយេហូវ៉ា។ 10ខណៈនោះ នាងឈឺចិត្តខ្លាំងណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ា ហើយយំដោយមានសេចក្ដីជូរល្វីង។ 11រួចនាងបន់ថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ប្រសិនបើព្រះអង្គគ្រាន់តែក្រឡេកព្រះនេត្រទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ បានកូនប្រុសមួយ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាពេញមួយជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ »។
12ខណៈដែលនាងកំពុងអធិស្ឋានទៅព្រះយេហូវ៉ានៅឡើយ នោះអេលីក៏សង្កេតមើលមាត់នាង។ 13ហាណាអធិស្ឋានស្ងាត់ៗ កម្រើកតែបបូរមាត់តិចៗ ឥតឮសំឡេងឡើយ បានជាអេលីស្មានថានាងស្រវឹង 14ដូច្នេះ អេលីនិយាយទៅនាងថា៖ «តើនាងនៅតែស្រវឹងដល់កាលណាទៀត? ចូរលះបង់ស្រាចោលទៅ»។ 15តែហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់អើយ ខ្ញុំជាស្ត្រីមានចិត្តព្រួយជាខ្លាំង ខ្ញុំមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ គឺខ្ញុំបានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ។ 16សូមកុំចាត់ទុកខ្ញុំជាអ្នកបម្រើលោក ថាជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបាននិយាយយ៉ាងយូររហូតដល់ឥឡូវនេះ មកពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនហួសប្រមាណ»។ 17នោះលោកអេលីឆ្លើយថា៖ «ដូច្នេះ សូមអញ្ជើញទៅប្រកបដោយសេចក្ដីសុខចុះ សូមព្រះនៃសាសន៍អ៊ីស្រាអែលប្រោសឲ្យនាងបានសម្រេចដូចដែលបានសូមពីព្រះអង្គចុះ»។ 18នាងនិយាយថា៖ «ដូច្នេះ សូមឲ្យខ្ញុំជាអ្នកបម្រើលោក បានប្រកបដោយគុណរបស់លោកម្ចាស់ផង» នោះនាងក៏ចេញទៅ បរិភោគអាហារឡើងវិញ ហើយលែងមានទឹកមុខព្រួយទៀត។
19ពួកគេក្រោកពីព្រលឹមស្រាង នាំគ្នាទៅថ្វាយបង្គំព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ។ អែលកាណាក៏រួមរស់ជាមួយហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាបាននឹកចាំពីនាង។ 20លុះដល់នាងហាណាមានទម្ងន់គ្រប់ខែហើយ ក៏សម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា សាំយូអែល ដោយនិយាយថា៖ «ខ្ញុំបានសូមកូននេះពីព្រះយេហូវ៉ា»។
21លោកអែលកាណាជាប្តី និងក្រុមគ្រួសាររបស់គាត់ទាំងអស់គ្នា ក៏នាំគ្នាឡើងទៅថ្វាយយញ្ញបូជា តាមដែលធ្លាប់ថ្វាយដល់ព្រះយេហូវ៉ារាល់ឆ្នាំ ហើយក៏លាបំណន់របស់គាត់ផង។ 22ប៉ុន្តែ ហាណាមិនបានទៅទេ ដោយប្រាប់ប្តីថា៖ «ចាំដល់កូនលែងដោះសិន នោះខ្ញុំនឹងនាំវាទៅ ឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយឲ្យនៅទីនោះជារៀងរហូត»។ 23លោកអែលកាណាជាប្តីឆ្លើយថា៖ «ចូរធ្វើតាមដែលនាងគិតឃើញថាត្រូវចុះ ចូរនៅចាំទាល់តែវាលែងដោះសិន សូមឲ្យព្រះយេហូវ៉ាបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ»។ ដូច្នេះ នាងក៏នៅបំបៅកូនរហូតដល់ពេលផ្តាច់ដោះ។ 24លុះនាងបានផ្តាច់ដោះកូនហើយ នាងក៏យកកូនឡើងទៅជាមួយ ព្រមទាំងគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងថង់ស្បែកដាក់ស្រាទំពាំងបាយជូរមួយ យកទៅដំណាក់នៃព្រះយេហូវ៉ានៅត្រង់ស៊ីឡូរ ហើយកូននោះនៅក្មេងណាស់។ 25គេបានសម្លាប់គោឈ្មោលនោះ ហើយនាំកូនទៅឲ្យអេលី 26ហើយនាងជម្រាបថា៖ «លោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ខ្ញុំនេះហើយជាស្រ្តីដែលបានឈរអធិស្ឋានទៅព្រះយេហូវ៉ា នៅទីនេះជិតលោក។ 27គឺខ្ញុំបានអធិស្ឋានសូមឲ្យមានកូននេះ ហើយព្រះយេហូវ៉ាក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន 28ដូច្នេះ ខ្ញុំសូមប្រគល់កូននេះដល់ព្រះយេហូវ៉ា ទុកជារបស់ព្រះអង្គរហូតអស់មួយជីវិត»។ រួចលោកអែលកាណាក៏ថ្វាយបង្គំព្រះយេហូវ៉ានៅទីនោះ។
Currently Selected:
១ សាំយូអែល 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: