១ របាក្សត្រ 15
15
ហិបនៃសេចក្ដីសញ្ញាមកដល់ក្រុងយេរូសាឡិម
1ព្រះបាទដាវីឌបានសង់ដំណាក់ផ្ទាល់នៅក្នុងក្រុងដាវីឌ ហើយក៏រៀបចំកន្លែងសម្រាប់ហិបរបស់ព្រះ គឺបានដំឡើងត្រសាលសម្រាប់ហិបនោះ។ 2បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «មិនត្រូវឲ្យអ្នកណាសែងហិបរបស់ព្រះឡើយ មានតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសគេ ទុកជាអ្នកសែងហិបរបស់ព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់រហូតតទៅ»។ 3ដូច្នេះ ព្រះបាទដាវីឌប្រមូលពួកអ៊ីស្រាអែលទាំងអស់មកក្រុងយេរូសាឡិម ដើម្បីយកហិបនៃព្រះយេហូវ៉ា មកកន្លែងដែលទ្រង់បានរៀបចំ។ 4ទ្រង់ក៏ប្រមូលពួកកូនចៅលោកអើរ៉ុន និងពួកលេវី 5គឺក្នុងពួកកូនចៅកេហាត់ មានអ៊ូរាលជាមេ និងបងប្អូនលោកមួយរយម្ភៃនាក់ 6ក្នុងពួកកូនចៅម្រ៉ារី មានអ័សាយ៉ាជាមេ និងបងប្អូនលោកពីររយម្ភៃនាក់ 7ក្នុងពួកកូនចៅគើសុន មានយ៉ូអែលជាមេ និងបងប្អូនលោកមួយរយសាមសិបនាក់ 8ក្នុងពួកកូនចៅអេលីសាផាន មានសេម៉ាយ៉ាជាមេ និងបងប្អូនលោកពីររយនាក់ 9ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ និងបងប្អូនលោកប៉ែតសិបនាក់ 10ក្នុងពួកកូនចៅអ៊ូស៊ាល មានអ័មីណាដាប់ជាមេ និងបងប្អូនលោកមួយរយដប់ពីរនាក់។ 11ព្រះបាទដាវីឌក៏ហៅសង្ឃសាដុក និងសង្ឃអ័បៀថើរមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល និងអ័មីណាដាប់ផង 12ស្ដេចមានរាជឱង្ការទៅគេថា៖ «អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីយកហិបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មកកន្លែងដែលយើងបានរៀបចំ 13ព្រោះលើកមុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះរបស់ពួកយើង ព្រះអង្គបានប្រហារពួកយើង គឺព្រោះពួកយើងមិនបានស្វែងរកព្រះអង្គ ឲ្យត្រូវតាមក្បួន»។ 14ដូច្នេះ ពួកសង្ឃ និងពួកលេវី ក៏ញែកខ្លួនជាបរិសុទ្ធ ដើម្បីយកហិបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលឡើងមក។ 15ពួកកូនចៅលេវីបានសែងហិបនៃព្រះទៅដោយឈើស្នែង ដូចជាលោកម៉ូសេបានបង្គាប់មក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
16ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់មេលើពួកលេវី ដើម្បីឲ្យគេតម្រូវពួកចម្រៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង និងឈិង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ។ 17ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា 18ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទីពីរឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ។ 19ដូច្នេះ ពួកអ្នកចម្រៀង គឺហេម៉ាន អេសាភ និងអេថាន ក៏កាន់ឈិងលង្ហិន សម្រាប់វាយឲ្យឮរងំ 20ហើយសាការី យ្អាស៊ាល សេមីរ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និងបេណាយ៉ា ក៏កាន់ពិណ សម្រាប់ដេញតាមសំឡេងស្រួច 21ហើយម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម យីអែល និងអ័សាស៊ា ក៏កាន់ស៊ុងខ្សែប្រាំបី សម្រាប់ចាប់នាំមុខពួកចម្រៀង 22ហើយកេណានា ជាមេពួកលេវី លោកត្រួតលើការចម្រៀង គឺលោកដែលបង្ហាត់ការនោះ ព្រោះលោកជាអ្នកប្រសប់ 23ឯបេរេគា និងអែលកាណា គេជាអ្នកឆ្មាំទ្វារ សម្រាប់បើកឲ្យហិបចូល 24សេបានា យ៉ូសាផាត នេថានេល អ័ម៉ាសាយ សាការី បេណាយ៉ា អេលាស៊ើរ ដ៏ជាពួកសង្ឃ គេក៏ផ្លុំត្រែនៅចំពោះហិបនៃព្រះ ឯអូបិឌ-អេដុម និងយេហ៊ីយ៉ា គេជាអ្នកឆ្មាំទ្វារ សម្រាប់បើកឲ្យហិបចេញ។
25ដូច្នេះ ព្រះបាទដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកមេទ័ព ក៏ទៅនាំយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដុម មកដោយអរសប្បាយ។ 26ដោយព្រោះព្រះប្រោសមេត្តាដល់ពួកលេវី ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានជាគេថ្វាយកូនគោប្រាំពីរ និងពពែប្រាំពីរ ទុកជាយញ្ញបូជា។ 27ឯព្រះបាទដាវីឌព្រះពស្ត្រសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងពួកលេវីដែលសែងហិប ពួកចម្រៀង និងកេណានា ជាមេលើពួកចម្រៀងផង ហើយដាវីឌក៏ពាក់អេផូឌ ធ្វើពីសំពត់ខ្លូតទេសដែរ។ 28គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់ បានយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាឡើងមក ដោយសម្រែកអរសប្បាយ និងសូរស្នែង ត្រែ ឈិង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។
29កាលហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានចូលមកក្នុងទីក្រុងដាវីឌហើយ នោះមីកាល ជាបុត្រីសូល នាងទតទៅតាមបង្អួច ឃើញព្រះបាទដាវីឌកំពុងលោតកញ្ឆេង ហើយលេងភ្លេង រួចនាងមានព្រះហឫទ័យប្រមាថមើលងាយដល់ទ្រង់។
Currently Selected:
១ របាក្សត្រ 15: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: