រ៉ូម 7
7
អូមាត់អ៊ីសារួចផុតពីអំណាចរបស់ហ៊ូកុំ
1បងប្អូនអើយ ខ្ញុំសូមនិយាយចំពោះបងប្អូន ដែលស្ទាត់ជំនាញខាងហ៊ូកុំ បងប្អូនជ្រាបស្រាប់ហើយថា ហ៊ូកុំមានអំណាចលើមនុស្ស តែក្នុងពេលដែលគេនៅមានជីវិតនៅឡើយ។ 2ឧបមាថា ស្ដ្រីម្នាក់មានប្ដីតាមហ៊ូកុំ នាងនៅជាប់ជាមួយប្ដីតែក្នុងពេលដែលប្ដីមានជីវិតនៅឡើយប៉ុណ្ណោះ។ បើប្ដីស្លាប់នាងនឹងរួចផុតពីហ៊ូកុំដែលចងនាងឲ្យនៅជាប់នឹងប្ដីនោះហើយ។ 3ដូច្នេះ ពេលប្ដីនៅរស់នៅឡើយ ប្រសិនបើនាងមានប្ដីមួយទៀត នាងមានឈ្មោះថាជាស្ដ្រីផិតក្បត់។ ផ្ទុយទៅវិញ បើប្ដីនាងស្លាប់ នាងមានសេរីភាពរួចផុតពីហ៊ូកុំ ហើយបើនាងមានប្ដីមួយទៀត នាងឥតមានឈ្មោះថាជាស្ដ្រីផិតក្បត់ទេ។ 4រីឯបងប្អូនវិញ ក៏ដូច្នោះដែរ ដោយសាររូបកាយរបស់អាល់ម៉ាហ្សៀស បងប្អូនបានស្លាប់ រួចផុតពីហ៊ូកុំ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងអាល់ម៉ាហ្សៀសដែលបានរស់ឡើងវិញ ដើម្បីបង្កើតផលជូនអុលឡោះ 5ដ្បិតកាលយើងរស់នៅខាងនិស្ស័យលោកីយ៍នៅឡើយ ដោយមានហ៊ូកុំជំរុញតណ្ហាអាក្រក់ផ្សេងៗ បានសំដែងឥទ្ធិពលក្នុងសរីរាង្គកាយរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលបណ្ដាលឲ្យស្លាប់ 6តែឥឡូវនេះ ដោយយើងបានស្លាប់ រួចផុតពីហ៊ូកុំហើយ គឺរួចផុតពីអ្វីៗដែលបានឃុំឃាំងយើង ដូច្នេះ យើងបម្រើអុលឡោះ តាមរបៀបថ្មី ដែលមកពីរសអុលឡោះ មិនមែនបម្រើតាមរបៀបចាស់ ដែលមកពីហ៊ូកុំសរសេរជាលាយលក្ខណ៍អក្សរនោះឡើយ។
ហ៊ូកុំពុំអាចរំដោះមនុស្សឲ្យរួចពីបាបឡើយ
7ដូច្នេះយើងគិតដូចម្ដេច? តើហ៊ូកុំគ្រាន់តែនាំឲ្យស្គាល់បាបប៉ុណ្ណោះ។ ប្រសិនបើហ៊ូកុំមិនហាមថា «កុំលោភលន់» នោះខ្ញុំមុខជាពុំដឹងថាការលោភលន់នេះជាអ្វីផង។ 8បាបក៏ឆ្លៀតឱកាសដែលបញ្ញត្ដិហាមឃាត់ខ្ញុំនោះ បង្កើតឲ្យមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។ ប្រសិនបើគ្មានហ៊ូកុំទេ បាបក៏រលាយសូន្យដែរ។ 9ពីដើមខ្ញុំរស់នៅដោយគ្មានហ៊ូកុំ។ លុះបញ្ញត្ដិមកដល់បាបក៏កើតមានឡើង 10រីឯខ្ញុំ ខ្ញុំក៏បាត់បង់ជីវិត។ ដូច្នេះ បញ្ញត្ដិដែលត្រូវនាំឲ្យខ្ញុំមានជីវិតនោះ បែរជាបណ្ដាលឲ្យខ្ញុំស្លាប់ទៅវិញ 11ដ្បិតបាបបានឆ្លៀតឱកាសយកបញ្ញត្ដិមកបោកបញ្ឆោតខ្ញុំ ហើយធ្វើឲ្យខ្ញុំស្លាប់ដោយសារបញ្ញត្ដិនេះ។
12ដូច្នេះ ហ៊ូកុំក៏ដ៏វិសុទ្ធ រីឯបញ្ញត្ដិក៏ដ៏វិសុទ្ធសុចរិតហើយល្អដែរ។ 13តើអ្វីៗដ៏ល្អនេះបែរជានាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើដែលនាំឲ្យខ្ញុំស្លាប់។ បាបបានប្រើហ៊ូកុំដែលល្អធ្វើឲ្យខ្ញុំស្លាប់ ដើម្បីបង្ហាញឲ្យឃើញថា បាបពិតជាបាបមែន ហើយតាមរយៈបញ្ញត្ដិ បាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។
មនុស្សដែលស្ថិតនៅក្រោមអំណាចរបស់បាប
14យើងដឹងស្រាប់ហើយថា ហ៊ូកុំមកពីរសអុលឡោះ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍លក់ខ្លួនដាច់ថ្លៃឲ្យបាប 15ដ្បិតខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ កិច្ចការណាដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើ រីឯកិច្ចការណាដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើទៅវិញ។ 16ប្រសិនបើខ្ញុំធ្វើកិច្ចការណា ដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំយល់ស្របនឹងហ៊ូកុំ ហើយទទួលស្គាល់ថា ហ៊ូកុំពិតជាល្អមែន។ 17ដូច្នេះ មិនមែនខ្ញុំទេដែលប្រព្រឹត្ដកិច្ចការនោះ គឺបាបនៅក្នុងខ្ញុំវិញទេតើដែលប្រព្រឹត្ដ 18ដ្បិតខ្ញុំដឹងថា អ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺមិនស្ថិតនៅក្នុងខ្ញុំដែលមាននិស្ស័យលោកីយ៍ទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្ដអំពើល្អបានឡើយ។ 19ខ្ញុំមិនប្រព្រឹត្ដអំពើល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្ដអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ 20ប្រសិនបើខ្ញុំប្រព្រឹត្ដអំពើណាដែលខ្ញុំមិនចង់ធ្វើ បានសេចក្ដីថាមិនមែនខ្ញុំទៀតទេដែលប្រព្រឹត្ដដូច្នេះ គឺបាបស្ថិតនៅក្នុងខ្ញុំវិញទេតើ ដែលប្រព្រឹត្ដ។ 21ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានគោលការណ៍មួយនេះថា ខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ។ 22ក្នុងជម្រៅចិត្ដរបស់ខ្ញុំ ខ្ញុំពេញចិត្ដនឹងហ៊ូកុំរបស់អុលឡោះណាស់ 23ក៏ប៉ុន្ដែ ខ្ញុំឃើញថា នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀត ដែលតយុទ្ធនឹងមនសិការ ដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។ 24ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំឲ្យរួចពីរូបកាយ ដែលតែងតែស្លាប់នេះបាន? 25សូមអរគុណអុលឡោះ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់នៃយើង។
ដូច្នេះ ដោយសារគំនិតប្រាជ្ញារបស់ខ្ញុំ ខ្ញុំធ្វើតាមហ៊ូកុំរបស់អុលឡោះ តែដោយសារខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ ខ្ញុំបែរជាធ្វើតាមបញ្ជារបស់បាប។
Currently Selected:
រ៉ូម 7: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

: