ណាពីណាហ៊ូម 2
2
1កងទ័ពខ្មាំងឡើងមកវាយសំរុកអ្នកហើយ!
ចូរការពារកំពែងក្រុងរបស់អ្នក
ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង
និងមានទឹកចិត្តក្លាហានឡើង។
2អ៊ីស្រអែលប្រៀបដូចជាដើមទំពាំងបាយជូរ
ដែលពួកចោរប្លន់កំទេចមែកធាងអស់។
អុលឡោះតាអាឡានឹងមកលើកកិត្តិយស
របស់កូនចៅយ៉ាកកូប
ហើយធ្វើឲ្យអ៊ីស្រអែលបានរុងរឿង
ដូចដើមឡើងវិញ។
3ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយ
ខែលពណ៌ក្រហម
អ្នកចំបាំងស្លៀកពាក់ពណ៌ក្រហមទុំ។
នៅថ្ងៃដែលពួកគេរៀបចំខ្លួនចេញទៅច្បាំង
នៅថ្ងៃចេញទៅប្រយុទ្ធ រទេះចំបាំង
របស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិនឆ្អៅ
លំពែងរបស់ពួកគេលើកឡើងច្រូងច្រាង។
4រទេះចំបាំងបោះពួយទៅមុខឆ្លងកាត់ផ្លូវ
ឆ្លងកាត់ទីលានក្រុង
មើលទៅប្រៀបដូចជាភ្លើងចន្លុះ
ហើយបរទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ។
5ស្តេចក្រុងនីនីវេកោះហៅមេទ័ពរបស់ខ្លួន
ប៉ុន្តែ អ្នកទាំងនោះដើរ ទាំងញ័រក្បាលជង្គង់។
សត្រូវសំរុកចូលទៅរកកំពែងក្រុង
ហើយដំឡើងគ្រឿងការពារខ្លួន។
6ទ្វារក្រុងដែលបែរមុខទៅរកទន្លេ ត្រូវរបើក
វាំងស្ដេចត្រូវខ្មាំងដណ្ដើមយកបាន។
7ខ្មាំងយកបានរូបទេពធីតារបស់ពួកគេ
ហើយនាំយកទៅ។
ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរ
ដូចព្រាប ទាំងគក់ទ្រូងទៀតផង។
8ប្រជាជននៅក្រុងនីនីវេនាំគ្នារត់ចេញ
ពីទីក្រុង ប្រៀបដូចជាអាងទឹកដែលធ្លាយ
ទោះបីមានគេហៅឲ្យឈប់
ក៏គ្មាននរណាបែរក្រោយដែរ។
9ចូររឹបអូសយកប្រាក់! ចូររឹបអូសយកមាស!
ដ្បិតទ្រព្យសម្បត្តិរបស់ក្រុងនេះ
មានច្រើនឥតគណនា
គឺគ្រឿងបរិក្ខារដ៏មានតម្លៃគ្រប់យ៉ាង។
10ចូរសម្លាប់រង្គាល ចូរកំទេច
ចូរបំផ្លាញឲ្យអស់ទៅ!
អ្នកក្រុងនោះអស់កម្លាំងចិត្ត ទន់ជង្គង់
ញ័រខ្លួន និងមានទឹកមុខស្លេកស្លាំង។
11តើទីក្រុងដែលជាលំនៅរបស់រាជសីហ៍
ក្លាយទៅជាយ៉ាងណាហើយ?
ក្រុងនីនីវេប្រៀបបាននឹងកន្លែងដែល
សិង្ហស្ទាវរស់នៅ។
ពេលសិង្ហឈ្មោល និងសិង្ហញីដើររកស៊ី
គ្មាននរណាហ៊ានមករំខានកូនរបស់វាទេ។
12សិង្ហឈ្មោលចាប់រំពា និងហែកសាច់
យកមកឲ្យសិង្ហញី និងកូនសិង្ហស៊ី
វាពាំសាកសពសត្វមកដាក់ពេញរូងរបស់វា។
13នីនីវេអើយ យើងប្រឆាំងនឹងអ្នកហើយ!
យើងនឹងដុតកំទេចរទេះចំបាំងរបស់អ្នក
ឲ្យទៅជាផេះ។
ពួកយុវជនរបស់អ្នកនឹងស្លាប់ដោយមុខដាវ។
យើងនឹងបញ្ឈប់អ្នក លែងឲ្យរឹបអូសយក
ទ្រព្យសម្បត្តិពីអ្នកដទៃ
ហើយគេនឹងលែងឮសូរសំឡេងពួកប្រតិភូ
របស់អ្នកទៀតដែរ
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
Currently Selected:
ណាពីណាហ៊ូម 2: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.
ណាពីណាហ៊ូម 2
2
1កងទ័ពខ្មាំងឡើងមកវាយសំរុកអ្នកហើយ!
ចូរការពារកំពែងក្រុងរបស់អ្នក
ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង
និងមានទឹកចិត្តក្លាហានឡើង។
2អ៊ីស្រអែលប្រៀបដូចជាដើមទំពាំងបាយជូរ
ដែលពួកចោរប្លន់កំទេចមែកធាងអស់។
អុលឡោះតាអាឡានឹងមកលើកកិត្តិយស
របស់កូនចៅយ៉ាកកូប
ហើយធ្វើឲ្យអ៊ីស្រអែលបានរុងរឿង
ដូចដើមឡើងវិញ។
3ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយ
ខែលពណ៌ក្រហម
អ្នកចំបាំងស្លៀកពាក់ពណ៌ក្រហមទុំ។
នៅថ្ងៃដែលពួកគេរៀបចំខ្លួនចេញទៅច្បាំង
នៅថ្ងៃចេញទៅប្រយុទ្ធ រទេះចំបាំង
របស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិនឆ្អៅ
លំពែងរបស់ពួកគេលើកឡើងច្រូងច្រាង។
4រទេះចំបាំងបោះពួយទៅមុខឆ្លងកាត់ផ្លូវ
ឆ្លងកាត់ទីលានក្រុង
មើលទៅប្រៀបដូចជាភ្លើងចន្លុះ
ហើយបរទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ។
5ស្តេចក្រុងនីនីវេកោះហៅមេទ័ពរបស់ខ្លួន
ប៉ុន្តែ អ្នកទាំងនោះដើរ ទាំងញ័រក្បាលជង្គង់។
សត្រូវសំរុកចូលទៅរកកំពែងក្រុង
ហើយដំឡើងគ្រឿងការពារខ្លួន។
6ទ្វារក្រុងដែលបែរមុខទៅរកទន្លេ ត្រូវរបើក
វាំងស្ដេចត្រូវខ្មាំងដណ្ដើមយកបាន។
7ខ្មាំងយកបានរូបទេពធីតារបស់ពួកគេ
ហើយនាំយកទៅ។
ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរ
ដូចព្រាប ទាំងគក់ទ្រូងទៀតផង។
8ប្រជាជននៅក្រុងនីនីវេនាំគ្នារត់ចេញ
ពីទីក្រុង ប្រៀបដូចជាអាងទឹកដែលធ្លាយ
ទោះបីមានគេហៅឲ្យឈប់
ក៏គ្មាននរណាបែរក្រោយដែរ។
9ចូររឹបអូសយកប្រាក់! ចូររឹបអូសយកមាស!
ដ្បិតទ្រព្យសម្បត្តិរបស់ក្រុងនេះ
មានច្រើនឥតគណនា
គឺគ្រឿងបរិក្ខារដ៏មានតម្លៃគ្រប់យ៉ាង។
10ចូរសម្លាប់រង្គាល ចូរកំទេច
ចូរបំផ្លាញឲ្យអស់ទៅ!
អ្នកក្រុងនោះអស់កម្លាំងចិត្ត ទន់ជង្គង់
ញ័រខ្លួន និងមានទឹកមុខស្លេកស្លាំង។
11តើទីក្រុងដែលជាលំនៅរបស់រាជសីហ៍
ក្លាយទៅជាយ៉ាងណាហើយ?
ក្រុងនីនីវេប្រៀបបាននឹងកន្លែងដែល
សិង្ហស្ទាវរស់នៅ។
ពេលសិង្ហឈ្មោល និងសិង្ហញីដើររកស៊ី
គ្មាននរណាហ៊ានមករំខានកូនរបស់វាទេ។
12សិង្ហឈ្មោលចាប់រំពា និងហែកសាច់
យកមកឲ្យសិង្ហញី និងកូនសិង្ហស៊ី
វាពាំសាកសពសត្វមកដាក់ពេញរូងរបស់វា។
13នីនីវេអើយ យើងប្រឆាំងនឹងអ្នកហើយ!
យើងនឹងដុតកំទេចរទេះចំបាំងរបស់អ្នក
ឲ្យទៅជាផេះ។
ពួកយុវជនរបស់អ្នកនឹងស្លាប់ដោយមុខដាវ។
យើងនឹងបញ្ឈប់អ្នក លែងឲ្យរឹបអូសយក
ទ្រព្យសម្បត្តិពីអ្នកដទៃ
ហើយគេនឹងលែងឮសូរសំឡេងពួកប្រតិភូ
របស់អ្នកទៀតដែរ
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.