ម៉ាថាយ 19
19
ដំបូន្មានអំពីរឿងលែងលះប្ដីប្រពន្ធ
1កាលអ៊ីសាមានប្រសាសន៍ទាំងនេះចប់សព្វគ្រប់ហើយ គាត់ក៏ចាកចេញពីស្រុកកាលីឡេឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ ក្នុងស្រុកយូដា។ 2មហាជនច្រើនកុះករនាំគ្នាមកតាមអ៊ីសា អ៊ីសាក៏ប្រោសអ្នកជំងឺឲ្យបានជានៅទីនោះ។ 3មានពួកខាងគណៈផារីស៊ីចូលមកជិត ហើយសួរក្នុងគោលបំណងល្បងលមើលអ៊ីសាថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។ 4អ៊ីសាបានឆ្លើយថា៖ «អ្នករាល់គ្នាធ្លាប់អានគីតាបរួចមកហើយថា កាលដើមដំបូងអុលឡោះ បានបង្កើតមនុស្សមក ជាបុរស ជាស្ដ្រី 5រួចអ៊ីសាមានប្រសាសន៍ថាៈ “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”។ 6គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលអុលឡោះបានផ្សំផ្គុំនោះឡើយ»។ 7ពួកគេសួរអ៊ីសាថា៖ «ចុះហេតុដូចម្ដេចបានជាណាពីម៉ូសាបញ្ជាឲ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ 8អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ណាពីម៉ូសាអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្ដរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ 9ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា(លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្ដអំពើផិតក្បត់»។
10សិស្សនាំគ្នាជម្រាបអ៊ីសាថា៖ «បើមានល័ក្ខខ័ណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ 11អ៊ីសាមានប្រសាសន៍ទៅគេវិញថា៖ «មនុស្សគ្រប់គ្នាពុំអាចយល់សេចក្ដីនេះបានឡើយ គឺមានតែអ្នកដែលអុលឡោះប្រោសប្រទានឲ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ 12អ្នកខ្លះមិនអាចរៀបការបាន។ អ្នកខ្លះទៀតមិនអាចរៀបការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់នគរនៃអុលឡោះ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឲ្យយល់ចុះ!»។
ណាពីអ៊ីសាប្រទានពរដល់ក្មេងៗ
13មានមនុស្សម្នានាំក្មេងតូចៗ មកឲ្យអ៊ីសាដាក់ដៃលើវា និងទូរអាឲ្យ។ ពួកសិស្សស្ដីបន្ទោសអ្នកទាំងនោះ 14តែអ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះដែលចូលក្នុងនគរ នៃអុលឡោះបាន»។ 15បន្ទាប់មក អ៊ីសាដាក់ដៃលើក្មេងទាំងនោះ រួចគាត់ចាកចេញពីទីនោះទៅ។
អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
16ពេលនោះ មានបុរសម្នាក់ចូលមកជួបអ៊ីសា ហើយសួរថា៖ «តួន! តើខ្ញុំត្រូវប្រព្រឹត្ដអំពើល្អអ្វីខ្លះ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច?»។ 17អ៊ីសាឆ្លើយទៅគាត់ថា៖ «ហេតុដូចម្ដេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អដូច្នេះ? មានតែអុលឡោះប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្ដិតាមបទបញ្ជាទៅ»។ 18គាត់សួរអ៊ីសាថា៖ «បទបញ្ជាអ្វីខ្លះ?»។ អ៊ីសាបានឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្ដអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស 19ចូរគោរពឪពុកម្តាយ»។ 20យុវបុរសនោះជម្រាបអ៊ីសាថា៖ «ខ្ញុំបានប្រតិបត្ដិតាមបទបញ្ជាទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ 21អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកទ្រព្យសម្បត្តិរបស់អ្នកទាំងប៉ុន្មានទៅលក់ ហើយចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកបានសម្បត្តិសូរ៉កា រួចសឹមអញ្ជើញមកតាមខ្ញុំ!»។ 22កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញទាំងព្រួយចិត្ដ ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់។
23អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកមាន ពិបាកចូលទៅក្នុងនគរនៃអុលឡោះណាស់!។ 24ខ្ញុំសុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលទៅក្នុងនគរនៃអុលឡោះទៅទៀត»។ 25កាលពួកសិស្សឮដូច្នោះ គេងឿងឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖ «បើដូច្នេះ តើអ្នកណានឹងអាចទទួលការសង្គ្រោះ?»។ 26អ៊ីសាមើលគេ រួចមានប្រសាសន៍ថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯអុលឡោះវិញ អ្វីក៏ដោយទ្រង់ធ្វើកើតទាំងអស់»។ 27ពេលនោះ ពេត្រុសឆ្លើយថា៖ «តួនឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមតួន។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។ 28អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រាមនុស្សនៅលើបល្ល័ង្ក ប្រកបដោយសិរីរុងរឿងអ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែលទៀតផង។ 29អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។ 30មានមនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។
Currently Selected:
ម៉ាថាយ 19: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

: