ណាពីម៉ាឡាគី 4
4
1ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស
ជិតមកដល់ហើយ
ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។
មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់
នឹងប្រៀបដូចជាចំបើង។
ថ្ងៃនោះនឹងឆេះកំទេចពួកគេ
ឥតទុកឲ្យនៅសេសសល់អ្វីឡើយ
- នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
2រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ
ការសង្គ្រោះរបស់យើងនឹងលេចមក
ដូចព្រះអាទិត្យរះ លើអ្នករាល់គ្នា
ទាំងប្រោសឲ្យអ្នករាល់គ្នា
បានជាសះស្បើយផង។
អ្នករាល់គ្នានឹងមានសេរីភាព
អ្នករាល់គ្នាលោតយ៉ាងសប្បាយ
ដូចគោដែលចេញពីក្រោល។
3នៅថ្ងៃដែលយើងកំណត់ទុក
អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់
ពួកគេនឹងប្រៀបដូចជាផេះ
នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។
នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូល។
4ចូរនឹកដល់ហ៊ូកុំរបស់ណាពីម៉ូសា
ជាអ្នកបម្រើរបស់យើង
ព្រមទាំងហ៊ូកុំ និងវិន័យផ្សេងៗ
ដែលយើងបានប្រគល់ឲ្យ
ជនជាតិអ៊ីស្រអែលទាំងមូលនៅភ្នំហូរែប។
5ចំណែកឯយើងវិញ
យើងនឹងចាត់ណាពីអេលីយ៉េសឲ្យមក
មុនថ្ងៃរបស់អុលឡោះតាអាឡា ជាថ្ងៃដ៏ឧត្ដុង្គឧត្ដម
គួរឲ្យស្ញែងខ្លាច។
6គាត់នឹងបង្វែរចិត្តឪពុកទៅរកកូន
ហើយបង្វែរចិត្តកូនទៅរកឪពុក។
ដូច្នេះ យើងនឹងមិនមកបំផ្លាញស្រុករបស់
អ្នករាល់គ្នាឲ្យវិនាសសូន្យឡើយ»៕
Currently Selected:
ណាពីម៉ាឡាគី 4: អគត
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.