ហេប្រឺ 3
3
អ៊ីសាមានឋានៈធំជាងណាពីម៉ូសា
1បងប្អូនបរិសុទ្ធអើយ អុលឡោះក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីអ៊ីសា ជាអ្នកនាំសារ ដែលអុលឡោះបានចាត់ឲ្យមក និងជាមូស្ទីដែលនាំឲ្យយើងមានជំនឿដូចយើងប្រកាសនោះទៅ។ 2អ៊ីសាស្មោះត្រង់ចំពោះអុលឡោះ ដែលបានតែងតាំងគាត់ ដូចណាពីម៉ូសាមានចិត្ដស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់នៃអុលឡោះដែរ។ 3អ្នកសង់ផ្ទះមានកិត្ដិយស ប្រសើរលើសផ្ទះយ៉ាងណា អ៊ីសាក៏គួរនឹងទទួលសិរីរុងរឿង ប្រសើរលើសណាពីម៉ូសាយ៉ាងនោះដែរ 4ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯអុលឡោះវិញ ទ្រង់បានសង់គ្រប់អ្វីៗទាំងអស់។ 5ចំពោះណាពីម៉ូសាគាត់មានចិត្ដស្មោះត្រង់នឹងកិច្ចការ ក្នុងដំណាក់នៃអុលឡោះទាំងមូលក្នុងឋានៈគាត់ជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីបន្ទូលដែលអុលឡោះនឹងថ្លែង។ 6រីឯអាល់ម៉ាហ្សៀសវិញ គាត់ស្មោះត្រង់ ក្នុងឋានៈជាបុត្រា ដែលគ្រប់គ្រងលើដំណាក់នៃអុលឡោះ គឺយើងទាំងអស់គ្នាហ្នឹងហើយជាដំណាក់របស់អុលឡោះ ប្រសិនបើយើងនៅកាន់ចិត្ដរឹងប៉ឹង និងពឹងផ្អែកជាប់ជានិច្ចមែននោះ។
7ហេតុនេះដូចរសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖
«ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង
របស់ទ្រង់
8 មិនត្រូវមានចិត្ដរឹងរូសដូចនៅគ្រាបះបោរ
ក្នុងថ្ងៃដែលគេល្បងលទ្រង់
នៅវាលរហោស្ថាននោះឡើយ
9 បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
ដើម្បីសាកមើលយើង
ហើយគេឃើញកិច្ចការដែលយើងបានធ្វើ
ក្នុងអំឡុងពេលសែសិបឆ្នាំ។
10 ហេតុនេះហើយបានជាយើងទាស់ចិត្ដនឹង
មនុស្សនៅជំនាន់នោះណាស់
ហើយយើងបានពោលថាៈ
ចិត្ដរបស់ពួកគេចេះតែវង្វេងរហូតទៅ
គេពុំស្គាល់មាគ៌ារបស់យើងឡើយ
11 យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឲ្យពួកគេចូលមកសម្រាក
ជាមួយយើងជាដាច់ខាត»។
12ដូច្នេះបងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្ដអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីអុលឡោះដ៏នៅអស់កល្ប។ 13ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគីតាបថា«ថ្ងៃនេះ!» នៅឡើយ ដើម្បីកុំឲ្យបងប្អូនណាម្នាក់ប្រកាន់ចិត្ដរឹងរូស ដោយចាញ់បោកបាប។ 14ប្រសិនបើយើងរក្សាជំហររឹងប៉ឹង ដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយអាល់ម៉ាហ្សៀសហើយ 15ព្រោះក្នុងគីតាបមានចែងថា
«ថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេង
របស់ទ្រង់
មិនត្រូវមានចិត្ដរឹងរូសដូចនៅគ្រាបះបោរ
នោះឡើយ»។
16តើនរណាខ្លះបានឮសំឡេងរបស់អុលឡោះ ហើយបែរជានាំគ្នាបះបោរ? អស់អ្នកដែលណាពីម៉ូសាបាននាំចេញពីស្រុកអេស៊ីបមកនោះឬ? 17ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើអុលឡោះខឹងនឹងនរណាខ្លះ? ទ្រង់ខឹងនឹងអស់អ្នកដែលបានប្រព្រឹត្ដអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ? 18តើអុលឡោះបានប្ដេជ្ញាថាមិនឲ្យនរណាខ្លះ ចូលមកសម្រាកជាមួយទ្រង់? គឺអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ទ្រង់នោះឬ? 19ដូច្នេះ យើងឃើញថាពួកគេពុំបានចូលទៅសម្រាកមកពីពួកគេគ្មានជំនឿ។
Currently Selected:
ហេប្រឺ 3: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

: