YouVersion Logo
Search Icon

ហេប្រឺ 11:8-9

ហេប្រឺ 11:8-9 អគត

ដោយ‌សារ​ជំនឿ អ៊ីព្រហ៊ីម​ស្ដាប់​បង្គាប់​អុលឡោះ​ដែល​បាន​ត្រាស់​ហៅ​គាត់ ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​គាត់​នឹង​ទទួល​ទុក​ជា​មត៌ក។ គាត់​ចេញ​ដំណើរ​ទៅ​ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។ ដោយ‌សារ​ជំនឿ គាត់ បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក​ដែល​អុលឡោះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ គឺ​គាត់​បាន​បោះ​ជំរំ​នៅ​ជា​មួយ​ណាពី​អ៊ីសាហាក់ និង​ណាពី​យ៉ាកកូប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​គាត់ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដដែល។