កំណើតពិភពលោក 41
41
សុបិនរបស់ស្តេចហ្វៀរ៉អ៊ូន
1ពីរឆ្នាំក្រោយមក ស្តេចហ្វៀរ៉អ៊ូនសុបិនដូចតទៅ គឺឃើញគាត់ឈរនៅមាត់ទន្លេនីល។ 2មានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេ មកស៊ីស្មៅតាមមាត់ច្រាំង។ 3បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗសល់តែស្បែកនឹងឆ្អឹង ឡើងពីទន្លេមកតាមក្រោយ ហើយឈរនៅមាត់ច្រាំងជិតគោញីធាត់ៗ។ 4គោញីស្គមៗ សល់តែស្បែកនឹងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ស្តេចហ្វៀរ៉អ៊ូនក៏ក្រោកឡើង។ 5បន្ទាប់មក ស្តេចដេកលក់សាជាថ្មី ហើយសុបិនម្តងទៀត។ ស្តេចសុបិនឃើញស្រូវប្រាំពីរកួរធំៗល្អលូតចេញពីដើមតែមួយ 6ហើយមានស្រូវប្រាំពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្តៅ លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។ 7កួរស្រូវស្កកៗបានលេបកួរស្រូវធំៗ ដែលមានគ្រាប់ពេញនោះអស់ទៅ។ ស្តេចហ្វៀរ៉អ៊ូនក៏ក្រោកឡើង ហើយយល់ថា នេះជាសុបិននិមិត្ត។
8ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។ 9ពេលនោះ មហាតលឹកដែលមាននាទីជូនស្រា ជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ថ្ងៃនេះ ខ្ញុំសូមសារភាពកំហុសមួយ។ 10កាលស្តេចខឹងនឹងអ្នកបម្រើរបស់ស្តេច ហើយបញ្ជាឲ្យគេយកខ្ញុំ ព្រមទាំងមហាតលឹកដែលមាននាទីជូននំបុ័ង ទៅឃុំឃាំងក្នុងពន្ធនាគាររបស់លោកមេបញ្ជាការកងរក្សាស្តេច។ 11ខ្ញុំទាំងពីរនាក់បានយល់សប្តិក្នុងយប់តែមួយដែលមានន័យប្លែកពីគ្នា។ 12ក្នុងពន្ធនាគារនោះ មានយុវជនហេប្រឺម្នាក់ ជាខ្ញុំបម្រើរបស់មេបញ្ជាការកងរក្សាស្តេច ខ្ញុំទាំងពីរបានដំណាលអំពីសប្តិនោះប្រាប់គាត់ ហើយគាត់ក៏កាត់សប្តិឲ្យខ្ញុំទាំងពីរនាក់ តាមអត្ថន័យរបស់សប្តិរៀងៗខ្លួន។ 13ក្រោយមក មានហេតុការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺស្តេចឲ្យខ្ញុំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្តេចឲ្យគេព្យួរកមហាតលឹកម្នាក់ទៀត»។
14ស្តេចហ្វៀរ៉អ៊ូនឲ្យគេទៅហៅយូសុះមក។ គេក៏ដោះលែងគាត់ចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យគាត់ ហើយគាត់ផ្លាស់សម្លៀកបំពាក់ ចូលជួបស្តេចហ្វៀរ៉អ៊ូន។ 15ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍មកកាន់យូសុះថា៖ «យើងបានយល់សុបិនដែលពុំមាននរណាអាចកាត់ស្រាយន័យបានឡើយ តែយើងឮថា ពេលគេដំណាលសុបិនប្រាប់អ្នក អ្នកចេះកាត់ស្រាយន័យបាន»។ 16យូសុះជម្រាបទៅកាន់ស្តេចហ្វៀរ៉អ៊ូនថា៖ «មិនមែនខ្ញុំទេ ដែលចេះកាត់ស្រាយន័យ! មានតែអុលឡោះប៉ុណ្ណោះ ទើបអាចកាត់ស្រាយន័យជូនស្តេចបាន»។
17ពេលនោះ ស្តេចហ្វៀរ៉អ៊ូនប្រាប់យូសុះថា៖ «យើងបានយល់សុបិនថា យើងកំពុងតែឈរនៅមាត់ទន្លេ។ 18ពេលនោះ មានគោញីធាត់ៗ ល្អប្រាំពីរក្បាល ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។ 19បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀត ស្គមៗ អាក្រក់មើល សល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយដែរ យើងមិនដែលឃើញគោណាអាក្រក់មើលបែបនេះ នៅស្រុកអេស៊ីបទាំងមូលឡើយ។ 20គោញីស្គមៗសល់តែស្បែក និងឆ្អឹងបានលេបគោញីធាត់ៗ ដែលឡើងមកមុននោះអស់ទៅ។ 21ទោះបីគោញីស្គមៗ លេបគោញីធាត់ៗចូលទៅក្នុងពោះ ក៏មិនឃើញមានអ្វីប្លែកខុសពីមុនទេ គឺគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ 22បន្ទាប់មក យើងយល់សុបិនម្តងទៀត ឃើញមានកួរស្រូវប្រាំពីរ ដាក់គ្រាប់ពេញល្អ លូតចេញពីដើមតែមួយ 23ហើយមានកួរស្រូវប្រាំពីរទៀត ដែលស្កកស្វិត និងស្លោកដោយចំហាយខ្យល់ក្តៅពីទិសខាងកើត លូតចេញមកតាមក្រោយកួរស្រូវធំៗនោះដែរ។ 24កួរស្រូវស្កកៗបានលេបកួរស្រូវល្អៗអស់ទៅ។ យើងបានដំណាលសុបិននេះប្រាប់ពួកគ្រូទាយដែរ តែគ្មាននរណាអាចកាត់ស្រាយអត្ថន័យឲ្យយើងបានឡើយ»។
25យូសុះជម្រាបទៅកាន់ស្តេចហ្វៀរ៉អ៊ូនថា៖ «សុបិនរបស់ស្តេចមានអត្ថន័យដូចគ្នាទេ គឺអុលឡោះបានបង្ហាញឲ្យស្តេច ដឹងអំពីកិច្ចការដែលទ្រង់បំរុងនឹងធ្វើ។ 26គោញីធាត់ៗល្អទាំងប្រាំពីរក្បាល មានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗ ក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។ 27គោញីប្រាំពីរក្បាលស្គម សល់តែស្បែក និងឆ្អឹងដែលឡើងមក តាមក្រោយនោះ មានន័យថា ប្រាំពីរឆ្នាំដែរ ហើយកួរស្រូវស្កកដែលស្លោកដោយចំហាយខ្យល់ពីទិសខាងកើតនោះ មានន័យថា មានកើតទុរ្ភិក្សប្រាំពីរឆ្នាំ។ 28សូមជម្រាបស្តេចហ្វៀរ៉អ៊ូន ខ្ញុំទើបនឹងជម្រាបរួចហើយថា អុលឡោះបានបង្ហាញឲ្យស្តេចដឹងអំពីហេតុការណ៍ ដែលអុលឡោះបំរុងនឹងធ្វើ 29គឺក្នុងអំឡុងប្រាំពីរឆ្នាំ ស្រុកអេស៊ីបទាំងមូល នឹងមានភោគផលយ៉ាងសម្បូណ៌ហូរហៀរ។ 30ប្រាំពីរឆ្នាំបន្ទាប់មកទៀត នឹងកើតទុរ្ភិក្ស ដែលនាំឲ្យប្រជាជនភ្លេចថា ស្រុកអេស៊ីបធ្លាប់បានទទួលភោគផលសម្បូណ៌ហូរហៀរ ព្រោះទុរ្ភិក្សនឹងបង្ហិនបង្ហោចស្រុកអេស៊ីបអស់គ្មានសល់។ 31ប្រជាជននឹងលែងនឹកឃើញអំពីគ្រាសម្បូណ៌ហូរហៀរ ក្នុងស្រុកទៀតហើយ ព្រោះតែអត់ឃ្លានខ្លាំងពេក។ 32ស្តេចសុបិនដល់ទៅពីរដង ដូច្នេះបញ្ជាក់ថា អុលឡោះបានគ្រោងនឹងធ្វើកិច្ចការនេះ រួចស្រេចហើយ ហើយទ្រង់នឹងសម្រេចធ្វើក្នុងពេលឆាប់ៗខាងមុខ។ 33ឥឡូវនេះ សូមស្តេចរកបុរសណាម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីប។ 34សូមស្តេចតែងតាំងមន្ត្រីផ្សេងៗ ឲ្យមើលខុសត្រូវលើស្រុកអេស៊ីប ដើម្បីហូតពន្ធមួយភាគប្រាំ ពីភោគផលទុក ក្នុងអំឡុងពេលប្រាំពីរឆ្នាំ ដែលសម្បូណ៌ហូរហៀរខាងមុខនេះ។ 35មន្ត្រីទាំងនោះត្រូវប្រមែប្រមូលស្បៀងអាហារ ក្នុងរយៈពេលប្រាំពីរឆ្នាំសម្បូណ៌ហូរហៀរ បង្ការទុកនៅក្នុងឃ្លាំងតាមក្រុងនានា ក្រោមបញ្ជារបស់ស្តេចផ្ទាល់។ 36ស្បៀងនោះត្រូវរក្សាទុកសម្រាប់ស្រុកទេស ដើម្បីយកមកប្រើប្រាស់ក្នុងពេលទុរ្ភិក្សប្រាំពីរឆ្នាំនៅស្រុកអេស៊ីប កុំឲ្យប្រជាជនត្រូវស្លាប់ដោយអត់ឃ្លាន»។
ស្តេចហ្វៀរ៉អ៊ូនតែងតាំងណាពីយូសុះឲ្យគ្រប់គ្រងលើស្រុកអេស៊ីប
37ស្តេចហ្វៀរ៉អ៊ូនពេញចិត្តនឹងពាក្យរបស់យូសុះ ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។ 38ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ទៅកាន់មន្ត្រីទាំងនោះថា៖ «យើងពុំអាចរកបុរសផ្សេងទៀត ដែលមានរសអុលឡោះនៅជាមួយ ដូចយូសុះនេះបានឡើយ»។ 39ស្តេចហ្វៀរ៉អ៊ូនប្រាប់យូសុះថា៖ «អុលឡោះបានបង្ហាញឲ្យអ្នកដឹងហេតុការណ៍ទាំងនេះហើយ គឺគ្មាននរណាម្នាក់មានប្រាជ្ញាវាងវៃដូចអ្នកទេ។ 40ដូច្នេះ យើងសុំតែងតាំងអ្នកឲ្យគ្រប់គ្រងលើស្រុកអេស៊ីប ហើយប្រជារាស្ត្ររបស់យើងទាំងមូលនឹងស្ថិតនៅក្រោមបញ្ជារបស់អ្នក។ មានតែបល្ល័ង្កមួយប៉ុណ្ណោះ ដែលធ្វើឲ្យយើងមានឋានៈខ្ពស់ជាងអ្នក»។ 41ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍មកយូសុះទៀតថា៖ «ឥឡូវនេះ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល»។ 42ពេលនោះ ស្តេចហ្វៀរ៉អ៊ូនដោះចិញ្ចៀនពីដៃគាត់ ពាក់ឲ្យយូសុះ ព្រមទាំងយកអាវមួយដ៏ល្អប្រណីតមកឲ្យយូសុះ និងយកខ្សែកមាសមួយខ្សែពាក់ឲ្យគាត់ថែមទៀតផង 43រួចឲ្យយូសុះឡើងជិះរទេះដែលនៅបន្ទាប់ពីស្តេច ហើយឲ្យគេរត់ពីមុខគាត់ទាំងស្រែកថា៖ «ក្រាបចុះ!»។ ស្តេចហ្វៀរ៉អ៊ូនបានតែងតាំងយូសុះឲ្យគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល របៀបនេះឯង។ 44ស្តេចហ្វៀរ៉អ៊ូនប្រាប់យូសុះទៀតថា៖ «យើងជាស្តេចហ្វៀរ៉អ៊ូន! តែក្នុងស្រុកអេស៊ីបទាំងមូល គ្មាននរណាម្នាក់មានសិទ្ធិធ្វើអ្វីមួយ ដោយគ្មានការអនុញ្ញាតពីអ្នកជាមុននោះឡើយ»។ 45ស្តេចហ្វៀរ៉អ៊ូនដាក់ឈ្មោះឲ្យយូសុះថា “សាប់ណាត់ផានា”ហើយស្តេចដណ្តឹងអាសណាត់ ដែលត្រូវជាកូនស្រីរបស់ប៉ូទីផេរ៉ា ជាអ៊ីមុាំនៅក្រុងអូន មកឲ្យយូសុះធ្វើជាភរិយា។ ពេលនោះ យូសុះចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីប។ 46កាលយូសុះចូលទៅជួបហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបនោះ គាត់មានអាយុសាមសិបឆ្នាំហើយ។ យូសុះបានចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
47ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូណ៌ហូរហៀរនោះ ដីស្រុកអេស៊ីបបានផ្តល់ភោគផលយ៉ាងច្រើនបរិបូណ៌។ 48ក្នុងអំឡុងពេលប្រាំពីរឆ្នាំនោះ យូសុះប្រមូលស្បៀងអាហារទាំងប៉ុន្មាននៅស្រុកអេស៊ីប យកទៅទុកតាមក្រុងនានា គឺយកស្បៀងដែលផលិតតាមស្រែចម្ការជុំវិញ ទៅដាក់ក្នុងឃ្លាំងរបស់ទីក្រុង។ 49យូសុះប្រមូលស្រូវបានយ៉ាងច្រើន ដូចខ្សាច់នៅឆ្នេរសមុទ្រ គឺមានចំនួនយ៉ាងច្រើនឥតគណនា រហូតដល់គេឈប់រាប់ទៀត ព្រោះមានចំនួនច្រើនពេកមិនអាចរាប់អស់បានឡើយ។
50នៅឆ្នាំមុនកើតទុរ្ភិក្ស អាសណាត់ជាកូនរបស់ប៉ូទីផេរ៉ា អ៊ីមុាំនៅក្រុងអូន បានបង្កើតកូនប្រុសពីរឲ្យយូសុះ។ 51យូសុះដាក់ឈ្មោះកូនបងថា “ម៉ាណាសេ” ដ្បិតគាត់ពោលថា “អុលឡោះបានប្រោសឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងប៉ុន្មាន និងភ្លេចញាតិសន្តានទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ”។ 52គាត់បានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតគាត់ពោលថា “អុលឡោះប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។
53លុះស្រុកអេស៊ីបបានសម្បូណ៌ហូរហៀរគំរប់ប្រាំពីរឆ្នាំហើយ 54ទុរ្ភិក្សប្រាំពីរឆ្នាំក៏ចាប់ផ្តើមកើតមាន ដូចយូសុះនិយាយមែន។ នៅគ្រានោះ មានកើតទុរ្ភិក្សគ្រប់ប្រទេសទាំងអស់ តែនៅស្រុកអេស៊ីបទាំងមូល មានអាហារបរិភោគគ្រប់គ្រាន់។ 55ក្រោយមក ប្រជាជននៅស្រុកអេស៊ីបចាប់ផ្តើមខ្វះខាត គេក៏នាំគ្នាទាមទារសុំស្បៀងអាហារពីស្តេចហ្វៀរ៉អ៊ូន ស្តេចហ្វៀរ៉អ៊ូនជម្រាបទៅកាន់ជនជាតិអេស៊ីបទាំងអស់ថា៖ «ចូរទៅជួបយូសុះ បើគាត់ប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមពាក្យគាត់ចុះ»។ 56ពេលនោះ ទុរ្ភិក្សបានរាលដាលពាសពេញស្រុកអេស៊ីបទាំងមូល។ យូសុះបានបើកឃ្លាំងទាំងប៉ុន្មាននៅតាមក្រុងនានា លក់ស្រូវឲ្យជនជាតិអេស៊ីប ប៉ុន្តែ ទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗក្នុងស្រុកអេស៊ីប។ 57មនុស្សម្នាពីគ្រប់ប្រទេសនាំគ្នាធ្វើដំណើរមកស្រុកអេស៊ីប ដើម្បីរកទិញស្រូវពីយូសុះ ដ្បិតទុរ្ភិក្សរាលដាលកាន់តែខ្លាំងឡើងៗ គ្រប់ប្រទេសនៅលើផែនដីទាំងមូល។
Currently Selected:
កំណើតពិភពលោក 41: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

: