សេរីភាព 15
15
បទចំរៀងរបស់ណាពីម៉ូសា និងកូនចៅអ៊ីស្រអែល
1ម៉ូសា និងជនជាតិអ៊ីស្រអែលនាំគ្នាច្រៀងជូនអុលឡោះតាអាឡាដូចតទៅ៖
ខ្ញុំច្រៀងជូនអុលឡោះតាអាឡា
ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់
ទ្រង់បានធ្វើឲ្យសេះ
និងទាហានដែលជិះលើវា
លិចលង់ទៅក្នុងសមុទ្រ!
2 អុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ
ខ្ញុំសូមច្រៀងជូនទ្រង់
ទ្រង់សង្គ្រោះខ្ញុំ
ទ្រង់ជាម្ចាស់របស់ខ្ញុំ
ខ្ញុំសូមសរសើរតម្កើងទ្រង់។
ទ្រង់ជាម្ចាស់នៃឪពុករបស់ខ្ញុំ
ខ្ញុំសូមលើកតម្កើងទ្រង់។
3 អុលឡោះតាអាឡាជាវិរបុរសដ៏អង់អាច
ទ្រង់មានឈ្មោះថា អុលឡោះតាអាឡា។
4ទ្រង់បានធ្វើឲ្យរទេះចំបាំង
និងកងទ័ពរបស់ស្តេចហ្វៀរ៉អ៊ូន
វិនាសនៅក្នុងសមុទ្រ។
នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីប
បានលង់ក្នុងសមុទ្រក្រហម។
5ទឹកសមុទ្រក៏គ្របពីលើពួកគេ
ពួកគេធ្លាក់ទៅក្នុងបាតសមុទ្រ ដូចដុំថ្ម។
6 អុលឡោះតាអាឡាអើយ! ទ្រង់មានអំណាច
ដ៏ថ្កុំថ្កើងអស្ចារ្យ!
ទ្រង់កំទេចខ្មាំងសត្រូវដោយអំណាចរបស់ទ្រង់។
7ទ្រង់ប្រកបដោយចេស្តា រុងរឿងក្រៃលែង
ទ្រង់ផ្តួលរំលំអស់អ្នកប្រឆាំងនឹងទ្រង់។
ពេលកំហឹងរបស់ទ្រង់ឆាបឆេះឡើង
នោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។
8ពេលខ្យល់របស់ទ្រង់បក់បោកមក
ផ្ទៃទឹកក៏មកមូលផ្តុំគ្នា
រលកសមុទ្រងើបឡើង ដូចទំនប់
ទឹកដែលនៅទីជម្រៅ ក៏មកកកកុញ
នៅបាតសមុទ្រដែរ។
9ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ
ខ្ញុំនឹងតាមគេទាន់
ខ្ញុំនឹងទទួលចំណែកជ័យភ័ណ្ឌ
យ៉ាងបរិបូណ៌ហូរហៀរ
ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។
10ទ្រង់បានផ្លុំខ្យល់ ធ្វើឲ្យទឹកសមុទ្រ
គ្របទៅលើពួកគេ!
ពួកគេលិចទៅក្នុងមហាសាគរ ដូចជាដុំសំណ។
11 អុលឡោះតាអាឡាអើយ តើមានអ្វីអាចផ្ទឹមនឹងទ្រង់បាន?
តើនរណាមានភាពថ្កុំថ្កើងបរិសុទ្ធដូចទ្រង់។
ទ្រង់ជាម្ចាស់គួរឲ្យកោតស្ញប់ស្ញែង
គួរសរសើរតម្កើង
ទ្រង់សំដែងទីសំគាល់ដ៏អស្ចារ្យ។
12ពេលទ្រង់លើកដៃស្តាំឡើង
ដីក៏ស្រូបខ្មាំងសត្រូវបាត់អស់ទៅ។
13ទ្រង់បានលោះប្រជារាស្ត្ររបស់ទ្រង់!
ហើយដឹកនាំពួកគេ
ទ្រង់ប្រើចេស្តារបស់ទ្រង់ នាំពួកគេ
ឆ្ពោះទៅកាន់ដំណាក់បរិសុទ្ធរបស់ទ្រង់។
14ពេលឮដំណឹងនេះ ជាតិសាសន៍នានាភ័យញ័រ
អ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុត
15មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់
ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ
អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
16ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។
អុលឡោះតាអាឡាអើយ
ពេលឃើញទ្រង់សំដែងអំណាចដ៏ខ្លាំងក្លា
ពួកគេភាំងស្មារតី និយាយលែងចេញ
រហូតទាល់តែប្រជារាស្ត្ររបស់ទ្រង់ឆ្លងផុត
គឺប្រជារាស្ត្រដែលទ្រង់បានលោះឆ្លងផុតទៅ។
17 អុលឡោះតាអាឡាអើយ
ទ្រង់នាំប្រជារាស្ត្ររបស់ទ្រង់ទៅដាក់លើ
ភ្នំដែលជាចំណែកមត៌ករបស់ទ្រង់
ជាកន្លែងដែលទ្រង់បានរៀបចំសម្រាប់នៅ។
អុលឡោះជាអម្ចាស់អើយ ទ្រង់បានសង់ទីសក្ការៈរបស់ទ្រង់ឡើង
ដោយដៃទ្រង់ផ្ទាល់។
18 អុលឡោះតាអាឡានឹងគ្រងរាជ្យអស់កល្បជានិច្ច រហូតតរៀងទៅ។
19ពេលដែលសេះរបស់ស្តេចហ្វៀរ៉អ៊ូន
រទេះចំបាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ
អុលឡោះតាអាឡាបានធ្វើឲ្យទឹកសមុទ្រហូរមកវិញ គ្របពីលើពួកគេ
តែជនជាតិអ៊ីស្រអែលដើរតាមបាតសមុទ្រ។
20ពេលនោះ សាទីម៉ារៀមជាអ្នកថ្លែងបន្ទូលនៃអុលឡោះដែលជាបងស្រីរបស់ហារូន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
21សាទីម៉ារៀមបន្លឺសំឡេងច្រៀងថា៖
«ចូរច្រៀងជូនអុលឡោះតាអាឡា
ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់
ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា
លិចលង់ទៅក្នុងសមុទ្រ!»។
ប្រជាជនអ៊ីស្រអែលធ្វើដំណើរក្នុងវាលរហោស្ថាន
ប្រភពទឹកម៉ារ៉ា
22ម៉ូសានាំជនជាតិអ៊ីស្រអែល ចេញពីសមុទ្រក្រហម ឆ្ពោះទៅវាលរហោស្ថានស៊ើរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។
23លុះមកដល់ប្រភពទឹកម៉ារ៉ា ពួកគេពុំអាចបរិភោគទឹកនោះបានទេ ពីព្រោះទឹកនៅម៉ារ៉ាមានរសជាតិល្វីង។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា “ម៉ារ៉ា”។ 24ប្រជាជននាំគ្នារអ៊ូរទាំដាក់ម៉ូសាថា៖ «តើពួកយើងបានអ្វីផឹក?»។ 25ម៉ូសាស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏បង្ហាញឈើមួយប្រភេទដល់គាត់។ ម៉ូសាបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ អុលឡោះតាអាឡាប្រទានហ៊ូកុំ និងវិន័យដល់ប្រជាជនអ៊ីស្រអែល ហើយទ្រង់ក៏បានល្បងលមើលពួកគេដែរ។ 26អុលឡោះមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ជាម្ចាស់របស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់បទបញ្ជា និងកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាអុលឡោះតាអាឡាដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។
27ជនជាតិអ៊ីស្រអែលបានមកដល់អេលីម។ នៅទីនោះ មានប្រភពទឹកចំនួនដប់ពីរ ព្រមទាំងមានលម៉ើចំនួនចិតសិបដើមទៀតផង។ ពួកគេក៏បោះជំរំ នៅក្បែរមាត់ទឹក។
Currently Selected:
សេរីភាព 15: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.