YouVersion Logo
Search Icon

អេភេ‌សូ 5:18-20

អេភេ‌សូ 5:18-20 អគត

កុំ​ស្រវឹង​ស្រា​ព្រោះ​ស្រា​បណ្ដាល​ឲ្យ​ថោក‌ទាប ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ។ ចូរ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ​អុលឡោះ និង​បទ​ចំរៀង​មក​ពី​រស‌អុលឡោះ។ ចូរ​ច្រៀង និង​លើក‌តម្កើង​អ៊ីសា‌ជាអម្ចាស់​ឲ្យ​អស់​ពី​ចិត្ដ។ ត្រូវ​អរ​គុណ​អុលឡោះ ជា​បិតា​គ្រប់​ពេល​វេលា និង​គ្រប់​កិច្ចការ​ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង។