ណាពីដានីយ៉ែល 10
10
ម៉ាឡាអ៊ីកាត់ប្រកាសប្រាប់ណាពីដានីយ៉ែលអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ
1នៅឆ្នាំទីបីនៃរជ្ជកាលស្តេចស៊ីរូស ជាស្តេចរបស់ចក្រភពពែរ្ស អុលឡោះមានបន្ទូលមកកាន់ដានីយ៉ែល ហៅបេលថិស្សាសារ។ បន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ ដានីយ៉ែលរិះគិតពិចារណាអំពីបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលគាត់បានឃើញ។
2នៅគ្រានោះ ខ្ញុំ ដានីយ៉ែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ។ 3ខ្ញុំមិនបានទទួលទានអ្វីៗដែលខ្ញុំចូលចិត្តទេ គឺខ្ញុំមិនបានទទួលទានសាច់ ឬស្រាសោះឡើយ ហើយក៏ពុំបានលាបប្រេងក្រអូបអ្វីដែរ រហូតទាល់តែចប់រយៈពេលបីអាទិត្យនោះ។
4នៅថ្ងៃទីម្ភៃបួននៃខែទីមួយ ពេលខ្ញុំស្ថិតនៅមាត់ទន្លេធំ គឺទន្លេហ៊ីដេកែល 5ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។ 6រូបកាយរបស់គាត់ភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខគាត់ភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកគាត់ប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់គាត់ប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់គាត់ឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។ 7ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តហេតុដ៏អស្ចារ្យនេះតែម្នាក់ឯង ដ្បិតអស់អ្នកដែលនៅជាមួយខ្ញុំពុំបានឃើញទេ ពួកគេភិតភ័យជាខ្លាំង ហើយនាំគ្នារត់ពួនអស់។ 8ពេលខ្ញុំឃើញនិមិត្តហេតុដ៏អស្ចារ្យបំផុតនេះ ខ្ញុំនៅតែម្នាក់ឯង ទន់ដៃទន់ជើង ផ្ទៃមុខខ្ញុំក៏ស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។ 9ខ្ញុំបានឮគាត់និយាយ ហើយសំឡេងរបស់គាត់ធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ អោនមុខដល់ដី។ 10ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើឲ្យខ្ញុំលុតជង្គង់ និងច្រត់ដៃឡើង ទាំងញាប់ញ័រ។
11គាត់នោះពោលមកខ្ញុំថា៖ «ដានីយ៉ែលអើយ អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សុំពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនឹងថ្លែងប្រាប់អ្នក។ សុំក្រោកឈរនៅកន្លែងដែលអ្នកឈរពីមុននោះឡើងវិញ ដ្បិតឥឡូវនេះ អុលឡោះចាត់ខ្ញុំឲ្យមកជួបអ្នក»។ ពេលគាត់កំពុងតែមានប្រសាសន៍ខ្ញុំក៏ក្រោកឈរឡើងវិញ ទាំងញាប់ញ័រ។
12គាត់នោះពោលមកខ្ញុំទៀតថា៖ «លោកដានីយ៉ែលអើយ កុំភ័យខ្លាចអី! តាំងពីថ្ងៃដំបូងដែលអ្នកមានបំណងចង់យល់សេចក្ដីទាំងនោះ ហើយបន្ទាបខ្លួនចំពោះអុលឡោះជាម្ចាស់របស់អ្នក ទ្រង់ក៏ស្តាប់ពាក្យរបស់អ្នក ហេតុនេះបានជាខ្ញុំមកជួបអ្នក។ 13ម៉ាឡាអ៊ីកាត់ថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាម៉ាឡាអ៊ីកាត់មីកែល ដែលជាមេដ៏សំខាន់របស់ពពួកម៉ាឡាអ៊ីកាត់ បានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះជាមួយស្តេចនានារបស់ជនជាតិពែរ្ស។ 14ខ្ញុំមកពន្យល់ប្រាប់អ្នកឲ្យដឹងអំពីហេតុការណ៍ ដែលនឹងកើតមានចំពោះប្រជាជនរបស់អ្នក ទៅអនាគត ដ្បិតមាននិមិត្តហេតុអស្ចារ្យមួយ សម្រាប់គ្រានោះដែរ»។
15ពេលគាត់កំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំអោនមុខចុះ នៅស្ងៀម 16ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់អ្នកនោះ ដែលស្ថិតនៅខាងមុខខ្ញុំថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។ 17តើខ្ញុំនិយាយទៅកាន់លោកម្ចាស់ដូចម្ដេចកើត បើឥឡូវនេះ ខ្ញុំគ្មានកម្លាំងសោះ ហើយដង្ហើមរបស់ខ្ញុំក៏ខ្សោយដែរ»។
18ពេលនោះ គាត់ដែលមានទ្រង់ទ្រាយដូចមនុស្ស បានពាល់ខ្ញុំសាជាថ្មី ធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។
19រួចហើយគាត់ពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលគាត់មានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបគាត់ថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំមានកម្លាំងហើយ»។
20គាត់ពោលមកខ្ញុំថា៖ «តើអ្នកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកអ្នក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងម៉ាឡាអ៊ីកាត់ថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ម៉ាឡាអ៊ីកាត់ថែរក្សាអាណាចក្រក្រិកនឹងមកដល់។ 21ប៉ុន្តែ ខ្ញុំចង់ជម្រាបអ្នកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងគីតាបនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាម៉ាឡាអ៊ីកាត់មីកែលជាម៉ាឡាអ៊ីកាត់ថែរក្សាអ៊ីស្រអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។
Currently Selected:
ណាពីដានីយ៉ែល 10: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

: