ណាពីអេម៉ុស 6
6
ការដាក់ទោសពួកអ្នកមាន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល
1អស់អ្នកដែលរស់ដោយឥតកង្វល់
នៅក្រុងស៊ីយ៉ូន
និងអស់អ្នកដែលរស់យ៉ាងសុខស្រួល
នៅលើភ្នំសាម៉ារីអើយ
អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន!
អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់
ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ
ពូជពង្សអ៊ីស្រអែលយកអ្នករាល់គ្នា
ធ្វើជាបង្អែក។
2ចូរនាំគ្នាទៅកាល់ណេ ហើយសង្កេតមើលចុះ
ចូរទៅរហូតដល់ក្រុងហាម៉ាត់មហានគរ
រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន!
តើក្រុងទាំងនោះចំរុងចំរើនជាង
នគររបស់អ្នករាល់គ្នាឬ?
តើទឹកដីរបស់គេធំទូលាយជាងទឹកដី
របស់អ្នករាល់គ្នាឬ?
3អ្នករាល់គ្នាចង់ពន្យារពេល
កុំឲ្យថ្ងៃវេទនាខិតចូលមកដល់
តែអ្នករាល់គ្នាបែរជាធ្វើឲ្យ
រាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិត។
4អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុក
អ្នករាល់គ្នាទំរេតយ៉ាងច្រអូសនៅលើកំរាលព្រំ
បរិភោគសាច់ចៀម និងកូនគោបំប៉ន។
5អ្នករាល់គ្នាប្រឹងច្រៀងឡូឡា
ទាំងលេងពិណកំដរចង់ធ្វើដូចស្ដេចទត។
6អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗ
អ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃ
តែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាស
របស់កូនចៅយូសុះទេ។
7ហេតុនេះហើយបានជាអ្នករាល់គ្នា
ត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។
ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នា
នឹងលែងស្គាល់ការសប្បាយទៀតហើយ។
8 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖
«យើងស្អប់អំនួតរបស់កូនចៅយ៉ាកកូប
យើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេ
យើងនឹងប្រគល់សាម៉ារី និងអ្វីៗនៅក្រុងនេះ
ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ»
-នេះជាបន្ទូលរបស់អុលឡោះតាអាឡា
ជាម្ចាស់នៃពិភពទាំងមូល។
9ប្រសិនបើក្នុងគ្រួសារមួយនៅសេសសល់មនុស្សដប់នាក់ គេមុខជាត្រូវស្លាប់ទាំងដប់នាក់។ 10ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា គាត់នឹងស្រែកសួរអ្នកដែលនៅខាងក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយមកវិញថា «គ្មានទេ»។ គាត់ក៏ពោលទៀតថា «កុំមាត់កអី!»។ គ្មាននរណាអង្វររកនាមអុលឡោះតាអាឡាទេ!
11 អុលឡោះតាអាឡាចេញបញ្ជា
នោះផ្ទះដ៏ស្កឹមស្កៃរលំបាក់បែកអស់
សូម្បីតែផ្ទះតូចៗក៏ខ្ទេចខ្ទីអស់ដែរ។
12តើគេដែលបំបោលសេះលើផ្ទាំងថ្ម
ឬយកគោទៅភ្ជួរលើផ្ទាំងថ្មនោះឬ
បានជាអ្នករាល់គ្នាធ្វើឲ្យយុត្តិធម៌
ប្រែជាមានជាតិពិស
និងឲ្យច្បាប់ទម្លាប់មានជាតិពុលដូច្នេះ?
13អ្នករាល់គ្នាអួតថា ខ្លួនដណ្ដើមយកបាន
ក្រុងឡូដាបា
ហើយអ្នករាល់គ្នាពោលថា
“ពួកយើងវាយយកបានក្រុងកាណាអ៊ីម
ដោយសារឫទ្ធិអំណាចរបស់ពួកយើង”
14ពូជពង្សអ៊ីស្រអែលអើយ
យើងនឹងធ្វើឲ្យប្រជាជាតិមួយងើបឡើង
សង្កត់សង្កិនអ្នករាល់គ្នា ចាប់តាំងពី
ច្រកចូលហាម៉ាត់ រហូតដល់ស្ទឹងអារ៉ាបា
-នេះជាបន្ទូលរបស់អុលឡោះតាអាឡា
ជាម្ចាស់នៃពិភពទាំងមូល។
Currently Selected:
ណាពីអេម៉ុស 6: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.
ណាពីអេម៉ុស 6
6
ការដាក់ទោសពួកអ្នកមាន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល
1អស់អ្នកដែលរស់ដោយឥតកង្វល់
នៅក្រុងស៊ីយ៉ូន
និងអស់អ្នកដែលរស់យ៉ាងសុខស្រួល
នៅលើភ្នំសាម៉ារីអើយ
អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន!
អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់
ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ
ពូជពង្សអ៊ីស្រអែលយកអ្នករាល់គ្នា
ធ្វើជាបង្អែក។
2ចូរនាំគ្នាទៅកាល់ណេ ហើយសង្កេតមើលចុះ
ចូរទៅរហូតដល់ក្រុងហាម៉ាត់មហានគរ
រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន!
តើក្រុងទាំងនោះចំរុងចំរើនជាង
នគររបស់អ្នករាល់គ្នាឬ?
តើទឹកដីរបស់គេធំទូលាយជាងទឹកដី
របស់អ្នករាល់គ្នាឬ?
3អ្នករាល់គ្នាចង់ពន្យារពេល
កុំឲ្យថ្ងៃវេទនាខិតចូលមកដល់
តែអ្នករាល់គ្នាបែរជាធ្វើឲ្យ
រាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិត។
4អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុក
អ្នករាល់គ្នាទំរេតយ៉ាងច្រអូសនៅលើកំរាលព្រំ
បរិភោគសាច់ចៀម និងកូនគោបំប៉ន។
5អ្នករាល់គ្នាប្រឹងច្រៀងឡូឡា
ទាំងលេងពិណកំដរចង់ធ្វើដូចស្ដេចទត។
6អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗ
អ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃ
តែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាស
របស់កូនចៅយូសុះទេ។
7ហេតុនេះហើយបានជាអ្នករាល់គ្នា
ត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។
ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នា
នឹងលែងស្គាល់ការសប្បាយទៀតហើយ។
8 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖
«យើងស្អប់អំនួតរបស់កូនចៅយ៉ាកកូប
យើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេ
យើងនឹងប្រគល់សាម៉ារី និងអ្វីៗនៅក្រុងនេះ
ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ»
-នេះជាបន្ទូលរបស់អុលឡោះតាអាឡា
ជាម្ចាស់នៃពិភពទាំងមូល។
9ប្រសិនបើក្នុងគ្រួសារមួយនៅសេសសល់មនុស្សដប់នាក់ គេមុខជាត្រូវស្លាប់ទាំងដប់នាក់។ 10ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា គាត់នឹងស្រែកសួរអ្នកដែលនៅខាងក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយមកវិញថា «គ្មានទេ»។ គាត់ក៏ពោលទៀតថា «កុំមាត់កអី!»។ គ្មាននរណាអង្វររកនាមអុលឡោះតាអាឡាទេ!
11 អុលឡោះតាអាឡាចេញបញ្ជា
នោះផ្ទះដ៏ស្កឹមស្កៃរលំបាក់បែកអស់
សូម្បីតែផ្ទះតូចៗក៏ខ្ទេចខ្ទីអស់ដែរ។
12តើគេដែលបំបោលសេះលើផ្ទាំងថ្ម
ឬយកគោទៅភ្ជួរលើផ្ទាំងថ្មនោះឬ
បានជាអ្នករាល់គ្នាធ្វើឲ្យយុត្តិធម៌
ប្រែជាមានជាតិពិស
និងឲ្យច្បាប់ទម្លាប់មានជាតិពុលដូច្នេះ?
13អ្នករាល់គ្នាអួតថា ខ្លួនដណ្ដើមយកបាន
ក្រុងឡូដាបា
ហើយអ្នករាល់គ្នាពោលថា
“ពួកយើងវាយយកបានក្រុងកាណាអ៊ីម
ដោយសារឫទ្ធិអំណាចរបស់ពួកយើង”
14ពូជពង្សអ៊ីស្រអែលអើយ
យើងនឹងធ្វើឲ្យប្រជាជាតិមួយងើបឡើង
សង្កត់សង្កិនអ្នករាល់គ្នា ចាប់តាំងពី
ច្រកចូលហាម៉ាត់ រហូតដល់ស្ទឹងអារ៉ាបា
-នេះជាបន្ទូលរបស់អុលឡោះតាអាឡា
ជាម្ចាស់នៃពិភពទាំងមូល។
Currently Selected:
:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.