២កូរិនថូស 13
13
ការរំលឹកដាស់តឿន និងការសួរសុខទុក្ខរបស់លោកប៉ូល
1នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសំរួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬបីនាក់។ 2កាលខ្ញុំនៅជាមួយបងប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជម្រាបអស់អ្នកដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន និងសូមជម្រាបអ្នកឯទៀតៗទាំងអស់ ឲ្យបានដឹងជាមុនថា បើខ្ញុំវិលមករកបងប្អូនវិញនោះ ខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ 3ដ្បិតបងប្អូនចង់បានភស្ដុតាងថា អាល់ម៉ាហ្សៀសមានប្រសាសន៍តាមរយៈខ្ញុំ។ អ៊ីសាមិនទន់ខ្សោយចំពោះបងប្អូនទេ គឺគាត់បង្ហាញអំណាចនៅកណ្ដាលចំណោមបងប្អូនវិញ។ 4អ៊ីសាត្រូវគេឆ្កាងដោយគាត់មានភាពទន់ខ្សោយ ប៉ុន្ដែ គាត់រស់ឡើងវិញ ដោយអំណាចរបស់អុលឡោះ។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយអ៊ីសាមែន ប៉ុន្ដែ ដោយយល់ដល់បងប្អូន យើងមានជីវិតរស់រួមជាមួយគាត់ ដោយអំណាចរបស់អុលឡោះ។
5សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេឬថាអាល់ម៉ាហ្សៀសអ៊ីសានៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា គាត់មិននៅជាមួយ! 6ខ្ញុំសង្ឃឹមថា បងប្អូនពិតជាដឹងថា អ៊ីសានៅជាមួយយើងមែន។ 7យើងសូមអង្វរអុលឡោះ សូមកុំឲ្យបងប្អូនប្រព្រឹត្ដអំពើអាក្រក់អ្វីឡើយ។ យើងគ្មានបំណងចង់បង្ហាញភស្ដុតាងថា យើងមានអ៊ីសានៅជាមួយហើយនោះទេ យើងគ្រាន់តែចង់ឃើញបងប្អូនប្រព្រឹត្ដអំពើល្អប៉ុណ្ណោះ ទោះបីការពិនិត្យពិច័យនេះបែរជាបង្ហាញថា យើងគ្មានភស្ដុតាងអំពីគាត់នៅជាមួយក៏ដោយ 8ដ្បិតយើងមិនអាចប្រឆាំងនឹងសេចក្ដីពិតបានឡើយ គឺយើងគ្រាន់តែអាចបម្រើសេចក្ដីពិតប៉ុណ្ណោះ។ 9យើងសប្បាយចិត្ដ នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងទូរអាសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបងប្អូនបានគ្រប់លក្ខណៈ។ 10ហេតុនេះហើយបានជាពេលខ្ញុំនៅឆ្ងាយ ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន។ ដូច្នេះ កាលណាខ្ញុំមកដល់ ខ្ញុំមិនបាច់និយាយតឹងរ៉ឹងមកកាន់បងប្អូន តាមអំណាចដែលអ៊ីសាជាអម្ចាស់បានប្រទានមកខ្ញុំនោះឡើយ។ អ៊ីសាប្រទានអំណាចនេះមកខ្ញុំ មិនមែនដើម្បីបំផ្លាញទេ គឺដើម្បីកសាងវិញ។
11នៅទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឲ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្ដគ្នា ចូរមានចិត្ដគំនិតតែមួយ ចូររស់នៅដោយសុខសាន្ដជាមួយគ្នា នោះអុលឡោះដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ដ មុខជានៅជាមួយបងប្អូនមិនខាន។
12ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។ បងប្អូនបរិសុទ្ធទាំងអស់ ក៏សូមជម្រាបសួរមកបងប្អូនដែរ។
13សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ សេចក្ដីស្រឡាញ់របស់អុលឡោះ និងការរួមរស់ក្នុងរសអុលឡោះដ៏វិសុទ្ធ។
Currently Selected:
២កូរិនថូស 13: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

: