១ធីម៉ូថេ 6
6
1ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្ដិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់នាមនៃអុលឡោះ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងបានឡើយ។ 2បងប្អូនទាំងឡាយណាមានម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេសប្រហែសក្នុងការគោរពគាត់ ដោយយល់ថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើម្ចាស់ទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបម្រើដ៏ល្អនេះ គឺជាអ្នកជឿ និងជាបងប្អូនដ៏ជាទីស្រឡាញ់។
អំពីសេចក្ដីបង្រៀនក្លែងក្លាយ និងការស្រឡាញ់សម្បត្តិលោកីយ៍
អ្នកត្រូវបង្រៀន និងដាស់តឿនគេតាមសេចក្ដីទាំងនេះ។ 3ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្ដទុកដាក់នឹងពាក្យដ៏ត្រឹមត្រូវរបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង និងមិនយកចិត្ដទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍អុលឡោះទេនោះ 4អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និងឈ្លោះប្រកែកអំពីពាក្យពេចន៍។ ការទាំងនេះបង្កឲ្យតែមានការច្រណែនឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្ដគ្នា 5និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថា ការគោរពប្រណិប័តន៍អុលឡោះ ជាមធ្យោបាយរកទ្រព្យសម្បត្តិ។ 6ចំពោះអ្នកដែលចេះស្កប់ចិត្ដនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍អុលឡោះ ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្តិមែន! 7ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ!។ 8ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្ដហើយ។ 9រីឯអស់អ្នកដែលចង់មានចង់បានតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្ដប៉ងប្រាថ្នាលេលា និងចង្រៃជាច្រើន ដែលពន្លិចមនុស្សឲ្យវិនាសអន្ដរាយ 10ដ្បិតការស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។
ពាក្យដាស់តឿនចុងបញ្ចប់
11ចំពោះអ្នកវិញ អ្នកបម្រើរបស់អុលឡោះអើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍អុលឡោះជំនឿ សេចក្ដីស្រឡាញ់ ចិត្ដអត់ធ្មត់ ចិត្ដស្លូតបូត។ 12ត្រូវពុះពារតយុទ្ធ សម្រាប់ជំនឿឲ្យបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតអុលឡោះបានត្រាស់ហៅអ្នកមកឲ្យទទួលជីវិតអស់កល្បជានិច្ចនេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។ 13នៅចំពោះអុលឡោះដែលប្រទានឲ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះមុខអាល់ម៉ាហ្សៀសអ៊ីសា ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា 14ចូរប្រតិបត្ដិតាមបទបញ្ជាឲ្យបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងមក 15នៅពេលកំណត់ដែលអុលឡោះនឹងបង្ហាញឲ្យឃើញ។
អុលឡោះប្រកបដោយសុភមង្គល
មានតែទ្រង់មួយគត់ ដែលជាអធិបតី
ទ្រង់ជាស្តេច
ធំលើសស្តេចនានា
ជាម្ចាស់ធំលើសម្ចាស់នានា
16មានតែទ្រង់មួយគត់ដែលមាន
ជីវិតអមតៈ
ទ្រង់នៅក្នុងពន្លឺ ដែលគ្មាននរណា
អាចចូលជិតបានឡើយ
ហើយក៏គ្មានមនុស្សណាបានឃើញ
និងអាចឃើញទ្រង់បានដែរ
សូមលើកតម្កើងកិត្ដិនាម និងអំណាច
របស់ទ្រង់អស់កល្បជានិច្ច! អាម៉ីន!
17ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យអួតខ្លួន និងយកទ្រព្យសម្បត្តិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើអុលឡោះដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។ 18ត្រូវឲ្យគេប្រព្រឹត្ដអំពើល្អ ឲ្យគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន ឲ្យគេមានចិត្ដទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ 19ធ្វើដូច្នេះ គេនឹងសន្សំសម្បត្តិដ៏ល្អគង់វង្សសម្រាប់សូរ៉កា ដើម្បីទទួលជីវិតដ៏ពិតប្រាកដ។
20ធីម៉ូថេអើយ អ្វីៗដែលអុលឡោះបានផ្ញើនឹងអ្នកចូររក្សាទុកទៅ។ ត្រូវចៀសវាងពាក្យសម្តីឥតន័យ ឥតខ្លឹមសារ និងចៀសវាងការជជែកទាស់ទែងអំពីចំណេះក្លែងក្លាយ។ 21មានអ្នកខ្លះប្រកាន់យកចំណេះបែបនេះ ហើយត្រូវវង្វេងចេញពីជំនឿ។
សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស។
Currently Selected:
១ធីម៉ូថេ 6: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

: