សាការី 5
5
1រួចមក ខ្ញុំងើបភ្នែកឡើងម្តងទៀត ក្រឡេកមើលឃើញក្រាំង១ដែលកំពុងហោះ 2ទេវតាក៏សួរមកខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំតបថា ឃើញក្រាំង១កំពុងហោះ មានបណ្តោយ២០ហត្ថ ហើយទទឹង១០ហត្ថ 3នោះទេវតាប្រាប់ខ្ញុំថា នេះជាសេចក្ដីបណ្តាសា ដែលផ្សាយចេញទៅលើផែនដីទាំងមូល ដ្បិតតាមក្រាំងនោះ អស់អ្នកដែលលួចប្លន់នឹងត្រូវកាត់ចេញ ហើយតាមក្រាំងនោះ អស់អ្នកណាដែលស្បថរំលាយខ្លួន នឹងត្រូវកាត់ចេញដែរ 4ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា អញនឹងឲ្យសេចក្ដីបណ្តាសានោះផ្សាយចេញទៅ នោះនឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថកុហកដោយនូវឈ្មោះអញ ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ នឹងថ្មផង។
5លំដាប់នោះ ទេវតាដែលពោលនឹងខ្ញុំ ក៏ចេញទៅដោយប្រាប់ខ្ញុំថា ចូរងើបភ្នែកឯងឡើងឥឡូវ ដើម្បីនឹងមើលអ្វីៗដែលចេញទៅនោះ 6ខ្ញុំក៏សួរថា តើជាអ្វី រួចទេវតាប្រាប់ថា នេះគឺជារង្វាល់ដែលចេញទៅ ក៏ប្រាប់ទៀតថា នេះជារូបភាពរបស់គេ នៅពេញក្នុងស្រុកនេះ 7រួចឃើញមានគេលើកសំណទំងន់១ហាបឡើង ហើយឃើញមានស្ត្រីម្នាក់អង្គុយក្នុងរង្វាល់នោះ 8ទេវតាប្រាប់ថា នេះគឺជាអំពើអាក្រក់ រួចក៏សង្កត់នាងចុះទៅក្នុងរង្វាល់ ព្រមទាំងដាក់ដុំសំណនោះ គ្របនៅមាត់រង្វាល់ផង 9នោះខ្ញុំបានងើបភ្នែកឡើងក្រឡេកទៅ ឃើញមានស្ត្រី២នាក់ចេញមក មានស្លាបដូចជាកុក ដែលជក់ដោយខ្យល់ គេក៏លើករង្វាល់នោះឡើង នៅកណ្តាលផែនដី នឹងផ្ទៃមេឃ 10រួចខ្ញុំសួរដល់ទេវតាដែលពោលនឹងខ្ញុំថា ស្ត្រីទាំង២នេះនាំយករង្វាល់ទៅឯណា 11ទេវតាក៏តបថា គេយកទៅធ្វើផ្ទះឲ្យនាង នៅក្នុងស្រុកស៊ីណើរ កាលណាផ្ទះបានស្រេចហើយ នោះនាងនឹងបានតាំងនៅទីនោះ ក្នុងកន្លែងរបស់ខ្លួន។
Currently Selected:
សាការី 5: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: