វិវរណៈ 4
4
1ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមានទ្វារ១ចំហ នៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮ ដូចជាសូរត្រែជាមុនដំបូងនោះ ក៏មានបន្ទូលមកខ្ញុំថា ចូរឡើងមកឯណេះ អញនឹងបង្ហាញឲ្យឯងឃើញការ ដែលត្រូវមកខាងក្រោយទៀត 2ស្រាប់តែខ្ញុំបានត្រឡប់ជានៅដោយវិញ្ញាណ ហើយឃើញមានបល្ល័ង្ក១ ដាក់នៅលើស្ថានសួគ៌ ក៏មាន១អង្គគង់នៅលើបល្ល័ង្កនោះ 3ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ នឹងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។
4នៅព័ទ្ធជុំវិញបល្ល័ង្កនោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល 5មានផ្លេកបន្ទោរ សៀងសំឡេង នឹងផ្គរលាន់ចេញពីបល្ល័ង្ក១នោះមក ក៏មានចង្កៀង៧ឆេះនៅពីខាងមុខ នោះគឺជាវិញ្ញាណទាំង៧របស់ព្រះ 6ឯនៅខាងមុខបល្ល័ង្កនោះ មានសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្តាល នឹងជុំវិញនៃបល្ល័ង្កនោះ ក៏មានតួមានជីវិត៤ដែលមានភ្នែកពេញទាំងមុខទាំងក្រោយ 7ឯតួទី១ ស្រដៀងនឹងសត្វសិង្ហ តួទី២ ស្រដៀងនឹងកូនគោ តួទី៣ មានមុខដូចជាមនុស្ស ហើយតួទី៤ ស្រដៀងនឹងឥន្ទ្រីដែលហើរ 8តួមានជីវិតទាំង៤នោះ មានស្លាប៦គ្រប់រូប ក៏មានភ្នែកពេញខ្លួននៅជុំវិញ ហើយទាំងខាងក្នុងដែរ ក៏ចេះតែពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត 9កាលណាតួមានជីវិតទាំង៤នោះបានថ្វាយសិរីល្អ ល្បីព្រះនាម នឹងពាក្យអរព្រះគុណ ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ជាព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបដរាបទៅរួចហើយ 10នោះពួកចាស់ទុំទាំង២៤នាក់ក៏ទំលាក់ខ្លួនក្រាបចុះ នៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ទាំងថ្វាយបង្គំដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបតទៅនោះ ហើយក៏ដាក់មកុដខ្លួនចុះថ្វាយនៅមុខបល្ល័ង្ក ដោយទូលថា 11ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម នឹងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង។
Currently Selected:
វិវរណៈ 4: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: