ទំនុកដំកើង 87
87
ទំនុកជាបទចំរៀងរបស់កូនចៅកូរេ។
1ព្រះយេហូវ៉ាបានតាំងទីលំនៅរបស់ទ្រង់
នៅលើភ្នំបរិសុទ្ធ
2ទ្រង់ស្រឡាញ់អស់ទាំងទ្វារក្រុងស៊ីយ៉ូន
ជាជាងអស់ទាំងទីអាស្រ័យរបស់យ៉ាកុប
3ឱទីក្រុងរបស់ព្រះអង្គអើយ
គេថ្លែងប្រាប់សេចក្ដីឧត្តុង្គឧត្តមពីឯង។ –បង្អង់
4៙ អញនឹងដំណាលពីរ៉ាហាប ហើយពីបាប៊ីឡូន
ទុកជាពួកដែលស្គាល់អញ
នុ៎ះន៍ សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស
នឹងសាសន៍អេធីយ៉ូពីដែរ
គឺនៅក្នុងក្រុងស៊ីយ៉ូនដែលគេបានកើតមក
5អើ គេនឹងនិយាយពីក្រុងស៊ីយ៉ូនថា អ្នកនេះ១ អ្នកនោះ១
បានកើតនៅក្រុងនោះ
ហើយគឺព្រះដ៏ខ្ពស់បំផុតដែលនឹងតាំងឲ្យមាំមួនដែរ
6កាលណាព្រះយេហូវ៉ាទ្រង់ចុះបញ្ជីអស់ទាំងសាសន៍
នោះទ្រង់នឹងរាប់ថា អ្នកនោះបានកើតនៅក្រុងនោះឯង។ –បង្អង់
7ហើយពួកអ្នកចំរៀង នឹងពួកអ្នកលេងភ្លេង គេនឹងថា
អស់ទាំងដើមហេតុនៃខ្ញុំនៅក្នុងឯងដែរ។
Currently Selected:
ទំនុកដំកើង 87: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.