ទំនុកដំកើង 82
82
ទំនុករបស់អេសាភ។
1ព្រះទ្រង់ឈរនៅក្នុងពួកជំនុំដ៏ខ្លាំងពូកែ
គឺទ្រង់ដែលវិនិច្ឆ័យ
នៅកណ្តាលពួកអ្នកមានអំណាច
2តើឯងរាល់គ្នានឹងជំនុំជំរះដោយទុច្ចរិត
ហើយយល់មុខមនុស្សអាក្រក់ដល់កាលណា។ –បង្អង់
3៙ ចូរការពារដល់មនុស្សក្រីក្រ នឹងមនុស្សកំព្រា
ហើយកាត់ក្តីដល់មនុស្សវេទនា នឹងមនុស្សកំសត់
ដោយយុត្តិធម៌ចុះ
4ចូរជួយសង្គ្រោះមនុស្សក្រីក្រ នឹងមនុស្សកំសត់ទុគ៌តដែរ
ត្រូវជួយគេឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់
5គេមិនដឹង ក៏មិនយល់សោះ
គេតែងដើរទៅមកក្នុងសេចក្ដីងងឹត
អស់ទាំងឫសផែនដីក៏ត្រូវកក្រើករំពើក
6អញបានពោលថា ឯងរាល់គ្នាសុទ្ធតែជាអ្នកមានអំណាច
ហើយជាកូននៃព្រះដ៏ខ្ពស់បំផុតទាំងអស់គ្នា
7ប៉ុន្តែឯងនឹងស្លាប់ទៅ ដូចជាមនុស្សធម្មតាដែរ
គឺនឹងត្រូវដួលដូចជាមេណាមួយ
8ឱព្រះអង្គអើយ សូមទ្រង់ឈរឡើងជំនុំជំរះផែនដីចុះ
ដ្បិតទ្រង់នឹងបានអស់ទាំងនគរទុកជាមរដក។
Currently Selected:
ទំនុកដំកើង 82: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.