ទំនុកដំកើង 7
7
បទទំនួញនៃស្តេចដាវីឌ ដែលទ្រង់ច្រៀងថ្វាយព្រះយេហូវ៉ា ពីរឿងគុស ជាពូជពង្សបេនយ៉ាមីន។
1ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំយកទ្រង់ជាទីជ្រកកោន
សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង
2ក្រែងគេហែកព្រលឹងនៃទូលបង្គំ ដូចជាសិង្ហ
ព្រមទាំងហែកឲ្យខ្ទេចខ្ទីផង
ក្នុងកាលដែលគ្មានអ្នកណានឹងដោះឲ្យរួច
3ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
បើសិនជាទូលបង្គំបានធ្វើដូច្នេះ
គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ
4បើទូលបង្គំធ្វើការអាក្រក់
ស្នងដល់អ្នកណាដែលមេត្រីនឹងទូលបង្គំ
បើទូលបង្គំបានរឹបជាន់អ្នកដែលតតាំងនឹងទូលបង្គំ ដោយឥតហេតុ
5នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះ
អើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដី
ហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់
6៙ ឱព្រះយេហូវ៉ាអើយ
សូមតើនឡើង ដោយសេចក្ដីខ្ញាល់របស់ទ្រង់
សូមងើបឡើង ទាស់នឹងសេចក្ដីឃោរឃៅ
របស់ពួកតតាំងនឹងទូលបង្គំ
សូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្ដីយុត្តិធម៌
ដែលទ្រង់បានបង្គាប់ហើយ
7យ៉ាងនោះ ជំនុំនៃបណ្តាជនទាំងឡាយ
នឹងមកនៅព័ទ្ធជុំវិញទ្រង់
សូមទ្រង់ឡើងលើទីខ្ពស់ ពីលើគេវិញ
8ព្រះយេហូវ៉ាទ្រង់តែងជំនុំជំរះបណ្តាជនទាំងឡាយ
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជំនុំជំរះទូលបង្គំ
តាមសេចក្ដីសុចរិត
នឹងសេចក្ដីទៀងត្រង់របស់ទូលបង្គំផង
9ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅ
តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង
ដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម
10ខែលនៃទូលបង្គំនៅជាមួយនឹងព្រះ
ដែលទ្រង់ជួយសង្គ្រោះមនុស្សមានចិត្តទៀងត្រង់
11ព្រះទ្រង់ជាចៅក្រមសុចរិត
អើ ទ្រង់ជាព្រះដែលមានសេចក្ដីខ្ញាល់
ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ
12បើអ្នកណាមិនប្រែចិត្ត នោះទ្រង់នឹងសំលៀងដាវ
ទ្រង់បានយឹតដំឡើងធ្នូជាស្រេច
13ទ្រង់ក៏រៀបចំគ្រឿងដែលសំរាប់សំឡាប់គេ ទុករួចហើយ
ទ្រង់ធ្វើព្រួញឆេះ ទុកសំរាប់បាញ់។
14៙ មើលគេឈឺនឹងសំរាលការទុច្ចរិតរបស់គេ
ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់
ហើយសំរាលចេញជាសេចក្ដីកំភូត
15គេបានជីកធ្វើរណ្តៅ
ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ
16សេចក្ដីអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញ
ហើយសេចក្ដីច្រឡោតរបស់គេ
នឹងចុះមកលើក្រយៅក្បាលគេដែរ
17ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្ដីសុចរិតទ្រង់
ហើយនឹងច្រៀងដំកើងថ្វាយព្រះនាមព្រះយេហូវ៉ា ដ៏ខ្ពស់បំផុត។
Currently Selected:
ទំនុកដំកើង 7: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.