ទំនុកដំកើង 43
43
1ឱព្រះអង្គអើយ សូមវិនិច្ឆ័យទូលបង្គំ
ហើយកាន់ក្តីរបស់ទូលបង្គំ
ទាស់នឹងបណ្តាជន ដែលមិនកោតខ្លាចដល់ព្រះ
ឱសូមជួយទូលបង្គំឲ្យរួចពីមនុស្សកំភូត ហើយទុច្ចរិតផង
2ដ្បិតទ្រង់ជាព្រះដ៏ប្រទានកំឡាំងដល់ទូលបង្គំ
ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ
ហេតុអ្វីបានជាទូលបង្គំត្រូវទៅទាំងទុក្ខព្រួយ
ដោយព្រោះការសង្កត់សង្កិននៃពួកខ្មាំងសត្រូវដូច្នេះ
3ឱសូមផ្សាយពន្លឺ នឹងសេចក្ដីពិត ចេញមកនាំមុខទូលបង្គំ
ដើម្បីឲ្យបាននាំទូលបង្គំទៅឯភ្នំបរិសុទ្ធ
ហើយក្នុងព្រះវិហារនៃទ្រង់
4នោះទូលបង្គំនឹងទៅឯអាសនានៃព្រះ
គឺដល់ព្រះដ៏ជាសេចក្ដីអំណរ
នឹងជាសេចក្ដីរីករាយរបស់ទូលបង្គំ
ឱព្រះអង្គដ៏ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងសរសើរដល់ទ្រង់ដោយចាប់ស៊ុង
5ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោន
ហើយរសាប់រសល់នៅក្នុងខ្លួនដូច្នេះ
ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ
ដល់ទ្រង់ទៀត
ដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ។
Currently Selected:
ទំនុកដំកើង 43: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.