YouVersion Logo
Search Icon

ទំនុកដំកើង 150

150
1ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ចូរ​សរសើរ​ដល់​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ
របស់​ទ្រង់
ចូរ​សរសើរ​ដល់​ទ្រង់ នៅ​ចន្លោះ​អាកាស
ជា​ទី​សំដែង​ព្រះ‌ចេស្តា​ទ្រង់
2ចូរ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ការ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់
ចូរ​សរសើរ​ដល់​ទ្រង់ ឲ្យ​សម​នឹង​សណ្ឋាន​ដ៏​ធំ​ប្រសើរ
របស់​ទ្រង់
3ចូរ​សរសើរ​ទ្រង់​ដោយ​សូរ​ត្រែ
ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​ដេញ​ពិណ
នឹង​ចាប់​ស៊ុង
4ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ក្រាប់
ហើយ​លោត‌កញ្ឆេង
ចូរ​សរសើរ​ទ្រង់​ដោយ​ប្រដាប់​មាន​ខ្សែ ហើយ​នឹង​ខ្លុយ
5ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ឈឹង​ឲ្យ​ឮ​រងំ
ចូរ​សរសើរ​ទ្រង់​ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង
6គួរ​ឲ្យ​ជីវិត​ទាំង‌ឡាយ​ដែល​មាន​ដង្ហើម
បាន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ទំនុកដំកើង 150