ទំនុកដំកើង 144
144
ទំនុកនៃស្តេចដាវីឌ។
1សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ
បានប្រកបដោយព្រះពរ
ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង
ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម
2ទ្រង់ជាសេចក្ដីសប្បុរស ហើយជាបន្ទាយនៃទូលបង្គំ
ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលប្រោសឲ្យទូលបង្គំរួច
ក៏ជាខែលនៃទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងទ្រង់
គឺទ្រង់ដែលបង្ក្រាបរាស្ត្រនៅក្រោមអំណាចទូលបង្គំ
3ឱព្រះយេហូវ៉ាអើយ តើមនុស្សជាអ្វី
បានជាទ្រង់យកចិត្តទុកដាក់នឹងគេ
ឬកូនមនុស្ស បានជាទ្រង់រាប់អានដូច្នេះ
4មនុស្សធៀបដូចជាខ្យល់ដង្ហើមទេ
អស់ទាំងថ្ងៃអាយុរបស់គេ ដូចជាស្រមោល
ដែលតែងបាត់ទៅ
5ឱព្រះយេហូវ៉ាអើយ សូមទ្រង់បង្អោនស្ថានសួគ៌
ហើយយាងចុះមក
សូមពាល់ភ្នំទាំងប៉ុន្មាន នោះនឹងមានផ្សែងហុយឡើង
6សូមចាត់ប្រើផ្លេកបន្ទោរចុះមកកំចាត់កំចាយគេ
សូមបាញ់អស់ទាំងព្រួញរបស់ទ្រង់ចេញទៅបំបាក់ទ័ពគេ
7សូមទ្រង់លូកព្រះហស្តចុះមកពីលើ កន្ត្រាក់ជួយ
ឲ្យទូលបង្គំរួច ហើយប្រោសទូលបង្គំឲ្យរួចពីទឹកធំ
គឺពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ
8ដែលមាត់គេពោលតែពាក្យកលឧបាយ
ហើយដៃស្តាំរបស់គេក៏ប្រព្រឹត្តតែសេចក្ដីភូតភរទទេ
9ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់
ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់
ដោយដេញពិណខ្សែ១០
10គឺទ្រង់ដែលប្រោសសេចក្ដីសង្គ្រោះដល់ពួកស្តេច
ក៏ប្រោសដាវីឌជាអ្នកបំរើទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់
11សូមកន្ត្រាក់ជួយទូលបង្គំ
ហើយប្រោសឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍ដទៃ
ដែលមាត់គេពោលតែពាក្យកលឧបាយ
ហើយដៃស្តាំរបស់គេប្រព្រឹត្តតែសេចក្ដីភូតភរទទេ។
12៙ កូនប្រុសៗរបស់យើងខ្ញុំ នឹងបានដូចជាដើមណា
ដែលចំរើនធំឡើងពីកាលនៅក្មេង
ហើយកូនស្រីៗរបស់យើងខ្ញុំ នឹងបានដូចជាថ្មសីមា
ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង
13ជង្រុករបស់យើងខ្ញុំនឹងបានពេញ
ដោយស្បៀងអាហារគ្រប់មុខ
ហ្វូងចៀមរបស់យើងខ្ញុំនឹងកើតកូនទាំងពាន់ទាំងម៉ឺន
ចំរើនឡើងនៅឯវាល
14គោរបស់យើងខ្ញុំនឹងមានកំឡាំងធ្វើការយ៉ាងធ្ងន់
នឹងគ្មានខ្មាំងរុករានចូល
ឬនាំយើងខ្ញុំចេញទៅជាឈ្លើយឡើយ
ក៏នឹងគ្មានឮសំរែកដោយភ័យនៅក្នុងផ្លូវយើងខ្ញុំដែរ
15សប្បាយហើយ សាសន៍ណាដែលមានសណ្ឋានដូច្នេះ
អើ សាសន៍ណាដែលយកព្រះយេហូវ៉ា
ទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ។
Currently Selected:
ទំនុកដំកើង 144: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.