ទំនុកដំកើង 14
14
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1មនុស្សល្ងង់ខ្លៅតែងគិតក្នុងចិត្តថា គ្មានព្រះទេ
គេសុទ្ធតែជាមនុស្សខូចអាក្រក់
គេបានប្រព្រឹត្តការដែលគួរស្អប់ខ្ពើម
ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ
2ព្រះយេហូវ៉ាទ្រង់បានទតមើលពីលើស្ថានសួគ៌
ចំពោះពួកកូនមនុស្ស
ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត
ស្វែងរកព្រះឬទេ
3តែគ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅ
ជាស្មោកគ្រោកទាំងអស់
គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ
សូម្បីតែ១ក៏គ្មានផង
4ឯអស់អ្នកដែលប្រព្រឹត្តការទុច្ចរិតដូច្នេះ
តើគ្មានប្រាជ្ញាទេឬអី
ជាពួកអ្នកដែលស៊ីរាស្ត្រអញ ដូចជាស៊ីអាហារ
ហើយមិនដែលអំពាវនាវដល់ព្រះយេហូវ៉ាឡើយ
5យ៉ាងនោះ គេមានសេចក្ដីភិតភ័យជាខ្លាំង
ដ្បិតព្រះទ្រង់គង់នៅនឹងដំណមនុស្សសុចរិត
6ឯឯងរាល់គ្នា បានបន្ទច់គំនិតនៃមនុស្សក្រីក្រ
ឲ្យមានសេចក្ដីខ្មាស
ពីព្រោះគេបានពឹងផ្អែកដល់ព្រះយេហូវ៉ា
7ឱបើសិនជាសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល
បានចេញពីស៊ីយ៉ូនមកទៅអេះ
ក្នុងកាលដែលព្រះយេហូវ៉ា ទ្រង់នាំពួកឈ្លើយ
នៃរាស្ត្រទ្រង់មកវិញ
នោះយ៉ាកុបនឹងអរសប្បាយឡើង ហើយអ៊ីស្រាអែល
នឹងរីករាយសាទរ។
Currently Selected:
ទំនុកដំកើង 14: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.