ទំនុកដំកើង 136
136
1ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា
ដ្បិតទ្រង់ល្អ
សេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
2ឱសូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះ
ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
3ឱសូមអរព្រះគុណដល់ព្រះអម្ចាស់
ដ៏ធំលើអស់ទាំងព្រះអម្ចាស់

4គឺដល់ទ្រង់ដែលធ្វើការអស្ចារ្យយ៉ាងធំតែ១អង្គទ្រង់

5គឺដល់ទ្រង់ដែលបានបង្កើតផ្ទៃមេឃ ដោយប្រាជ្ញា

6គឺដល់ទ្រង់ដែលបានក្រាលផែនដីនៅលើទឹក

7គឺដល់ទ្រង់ដែលបានបង្កើតតួពន្លឺយ៉ាងធំទាំងប៉ុន្មាន

8គឺព្រះអាទិត្យ សំរាប់បំភ្លឺនៅពេលថ្ងៃ

9នឹងព្រះចន្ទ ហើយផ្កាយទាំងប៉ុន្មាន សំរាប់បំភ្លឺ
នៅពេលយប់

10គឺដល់ទ្រង់ដែលបានប្រហារស្រុកអេស៊ីព្ទ
ចំលើអស់ទាំងកូនច្បងរបស់គេ

11ព្រមទាំងនាំសាសន៍អ៊ីស្រាអែលចេញពីកណ្តាលគេមក

12ដោយព្រះហស្តខ្លាំងពូកែ នឹងព្រះពាហុលើកសំរេច

13គឺដល់ទ្រង់ដែលបានវែកសមុទ្រក្រហមចេញជា២

14ក៏ឲ្យសាសន៍អ៊ីស្រាអែលដើរកាត់កណ្តាលសមុទ្រនោះ

15តែបានរលាស់ទំលាក់ផារ៉ោន
ព្រមទាំងពលទ័ពទៅក្នុងសមុទ្រក្រហម

16គឺដល់ទ្រង់ដែលបាននាំរាស្ត្រទ្រង់ដើរកាត់ទីរហោស្ថាន

17គឺដល់ទ្រង់ដែលបានប្រហារស្តេចដ៏ធំទាំងប៉ុន្មាន

18ហើយបានសំឡាប់ពួកស្តេចដែលមានល្បីឈ្មោះផង

19គឺស៊ីហុន ជាស្តេចនៃសាសន៍អាម៉ូរី

20ហើយនឹងអុក ជាស្តេចស្រុកបាសាន

21ព្រមទាំងប្រទានស្រុកគេ ទុកជាមរដក

22គឺជាមរដកដល់អ៊ីស្រាអែល ជាអ្នកបំរើទ្រង់

23ជាព្រះដែលបាននឹកចាំពីយើងខ្ញុំ
ក្នុងកាលដែលនៅក្នុងសណ្ឋានទាបថោកនៅឡើយ

24ហើយបានប្រោសយើងខ្ញុំឲ្យរួចពីពួកខ្មាំងសត្រូវ

25ជាព្រះដែលប្រទានឲ្យគ្រប់ទាំងសាច់មានអាហារ

26ឱសូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ចុះ
ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប។
Currently Selected:
ទំនុកដំកើង 136: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: