ទំនុកដំកើង 130
130
ទំនុកច្រៀងតាមថ្នាក់។
1ឱព្រះយេហូវ៉ាអើយ
ទូលបង្គំបានអំពាវនាវដល់ទ្រង់
ពីទីជំរៅមក
2ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ
សូមឲ្យព្រះកាណ៌ទ្រង់ប្រុងស្តាប់ពាក្យទូលបង្គំទូលអង្វរ
3ឱព្រះយេហូវ៉ាអើយ បើសិនជាទ្រង់កត់ចំណាំអស់
ទាំងអំពើទុច្ចរិត
នោះ ឱព្រះអម្ចាស់អើយ តើអ្នកណានឹងធន់នៅបាន
4ប៉ុន្តែទ្រង់មានព្រះហឫទ័យអត់ទោសវិញ
ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់
5ទូលបង្គំរង់ចាំព្រះយេហូវ៉ា គឺព្រលឹងទូលបង្គំរង់ចាំទ្រង់
ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
6ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់
ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង
អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត
7ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ
ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា
ហើយមានសេចក្ដីប្រោសលោះជាបរិបូរនៅនឹងទ្រង់ដែរ
8ទ្រង់នឹងលោះសាសន៍អ៊ីស្រាអែល
ឲ្យរួចពីគ្រប់សេចក្ដីទុច្ចរិតរបស់ខ្លួន។
Currently Selected:
ទំនុកដំកើង 130: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.