ទំនុកដំកើង 127
127
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចសាឡូម៉ូន។
1បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង
នោះពួកជាងដែលសង់
គេធ្វើការជាឥតប្រយោជន៍ទេ
បើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុង
នោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរ
2ការដែលឯងក្រោកឡើងមុនកំណត់
ហើយក្រចូលដេកពេលយប់
ព្រមទាំងបរិភោគដោយធ្វើការនឿយហត់ផង
នោះជាការឥតប្រយោជន៍ទៀត
ដ្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់
បានដេកលក់សប្បាយ
3មើល កូនចៅជាមរដកមកពីព្រះយេហូវ៉ា
ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ
4កូនដែលឯងបង្កើតពីកាលនៅក្មេង
នោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ
5សប្បាយហើយ អ្នកណាដែលមានបំពង់ព្រួញពេញ
ដោយព្រួញយ៉ាងនោះ
កាលណាត្រូវការនិយាយនឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង
នោះឯងមិនត្រូវខ្មាសឡើយ។
Currently Selected:
ទំនុកដំកើង 127: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.