ទំនុកដំកើង 123
123
ទំនុកច្រៀងតាមថ្នាក់។
1ឱព្រះដែលគង់នៅស្ថានសួគ៌អើយ
ទូលបង្គំងើបភ្នែកមើលដល់ទ្រង់
ដោយសង្ឃឹម
2មើល ភ្នែកពួកទាសាក្រឡេកមើលទៅដៃចៅហ្វាយខ្លួន
ហើយភ្នែកនៃទាសីក្រឡេកមើលទៅដៃចៅហ្វាយ
ស្រីរបស់ខ្លួនយ៉ាងណា
នោះភ្នែកយើងខ្ញុំក៏ក្រឡេកមើលទៅព្រះយេហូវ៉ា
ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ
ទំរាំតែទ្រង់ផ្តល់សេចក្ដីមេត្តាករុណាដល់យើងខ្ញុំ
3ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រោសដល់យើងខ្ញុំ
សូមមេត្តាប្រោសយើងខ្ញុំផង ដ្បិតយើងខ្ញុំឆ្អែតចំពោះ
សេចក្ដីមើលងាយយ៉ាងក្រៃលែង
4ព្រលឹងនៃយើងខ្ញុំឆ្អែតចំពោះសេចក្ដីចំអក
របស់មនុស្សដែលនៅដោយឥតកង្វល់
នឹងសេចក្ដីមើលងាយរបស់មនុស្សឆ្មើងឆ្មៃ។
Currently Selected:
ទំនុកដំកើង 123: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.