ទំនុកដំកើង 12
12
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ៨។
1ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផង
ដ្បិតមនុស្សដែលកោតខ្លាចដល់ព្រះ
គេកំពុងតែរួញថយទៅ
ហើយពួកមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់
ពីចំណោមមនុស្សដែរ
2គ្រប់គ្នាពោលតែសេចក្ដីភូតភរ ដល់អ្នកជិតខាងខ្លួន
គេពោលដោយបបូរមាត់បញ្ចើច ហើយដោយមានចិត្ត២
3ព្រះយេហូវ៉ាទ្រង់នឹងកាត់អស់ទាំងបបូរមាត់បញ្ចើចចេញ
ព្រមទាំងអណ្តាត ដែលពោលពាក្យធំនោះផង
4ជាពួកមនុស្សដែលបានថា យើងនឹងឈ្នះដោយអណ្តាត
បបូរមាត់យើងស្រេចនៅយើងទេតើ
តើអ្នកណាជាចៅហ្វាយលើយើង
5ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា
អញនឹងក្រោកឡើងឥឡូវ
ដោយព្រោះមានការសង្កត់សង្កិនដល់មនុស្សក្រលំបាក
ហើយដោយព្រោះដំងូររបស់មនុស្សកំសត់ទុគ៌ត
អញនឹងដាក់គេឲ្យនៅទីសាន្តត្រាណ
ដែលគេដង្ហក់រកនោះ
6ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះសុទ្ធស្អាតទាំងអស់
គឺដូចប្រាក់ដែលគេសាកក្នុងបាវធ្វើពីដី
ហើយបានសំរងអស់៧ដងផង
7ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងថែរក្សាអ្នកទាំងនោះ
ទ្រង់នឹងជួយទំនុកបំរុងគេ
ចាប់តាំងពីដំណនេះជារៀងរាបតទៅ
8កាលណាមនុស្សលើកដំកើងសេចក្ដីលាមកអាក្រក់ឡើង
នោះមនុស្សអាក្រក់ក៏ដើរតែពាសគ្រប់កន្លែង។
Currently Selected:
ទំនុកដំកើង 12: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.