ទំនុកដំកើង 113
113
1ចូរសរសើរដល់ព្រះយេហូវ៉ា
ឱពួកអ្នកបំរើនៃព្រះយេហូវ៉ាអើយ
ចូរសរសើរចុះ ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា
2សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរ
ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅ
3ចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិច
នោះព្រះនាមព្រះយេហូវ៉ាគួរសរសើរ
4ព្រះយេហូវ៉ាទ្រង់ស្ថិតនៅទីខ្ពស់លើគ្រប់ទាំងសាសន៍
ហើយសិរីល្អនៃទ្រង់ក៏ខ្ពស់ជាងផ្ទៃមេឃ
5តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ
ជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ
6ទ្រង់ឱនព្រះនេត្រ ដើម្បីទតមើលផ្ទៃមេឃ នឹងផែនដី
7ទ្រង់លើកមនុស្សក្រីក្រឡើងចេញពីធូលីដី
ហើយមនុស្សកំសត់ទុគ៌តចេញពីគំនរសំរាម
8ដើម្បីនឹងតាំងឲ្យគេអង្គុយជាមួយនឹងពួកអ្នកធំ
គឺជាមួយនឹងពួកអ្នកធំនៃរាស្ត្រទ្រង់
9ទ្រង់ក៏ប្រោសឲ្យស្រីអារបានផ្ទះសំបែង
ហើយឲ្យមានកូនដោយរីករាយវិញ
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
Currently Selected:
ទំនុកដំកើង 113: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.