ទំនុកដំកើង 112
112
1ចូរសរសើរដល់ព្រះយេហូវ៉ា
មានពរហើយ អ្នកណាដែលកោតខ្លាច
ដល់ព្រះយេហូវ៉ា ហើយមានសេចក្ដីអំណរជាខ្លាំង
ចំពោះសេចក្ដីបង្គាប់របស់ទ្រង់
2ពូជពង្សរបស់អ្នកនោះ នឹងបានពូកែនៅផែនដី
ឯដំណមនុស្សទៀងត្រង់គេនឹងបានពរ
3ចំណែកធនធាន នឹងទ្រព្យសម្បត្តិ រមែងមាននៅក្នុងផ្ទះគេ
ហើយសេចក្ដីសុចរិតរបស់អ្នកនោះក៏គង់នៅជាដរាប
4មានពន្លឺភ្លឺឡើង ក្នុងទីងងឹត សំរាប់មនុស្សទៀងត្រង់
គេជាអ្នកមានចិត្តប្រកបដោយមេត្តាករុណា
អាណិតអាសូរ ហើយសុចរិត
5អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចី
នោះបានសប្បាយហើយ
អ្នកនោះនឹងរក្សាទុកនូវកិច្ចការខ្លួន តាមសេចក្ដីយុត្តិធម៌
6ដ្បិតគេមិនត្រូវរង្គើឡើយ
នឹងចេះតែមានសេចក្ដីនឹកចាំពីមនុស្សសុចរិត
នៅជារៀងរាបដរាប
7អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ
ចិត្តគេបានមាំមួនហើយ ដោយទុកចិត្តនឹងព្រះយេហូវ៉ា
8ចិត្តគេបានតាំងខ្ជាប់ខ្ជួន គេនឹងមិនភ័យខ្លាចឡើយ
ដរាបដល់បានឃើញបំណងចិត្តកើតដល់ពួកសត្រូវខ្លួន
9គេបានចែកចាយ គឺបានចែកឲ្យដល់មនុស្សកំសត់
សេចក្ដីសុចរិតរបស់គេគង់នៅជាដរាប
មនុស្សទាំងឡាយនឹងលើកមុខអ្នកនោះ ឲ្យមានកិត្តិសព្ទ
10ពួកមនុស្សអាក្រក់នឹងមើលឃើញ
ហើយនឹងមានចិត្តក្នាញ់
គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ
បំណងចិត្តនៃមនុស្សអាក្រក់នោះ
នឹងវិនាសសូន្យទៅវិញ។
Currently Selected:
ទំនុកដំកើង 112: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.