ទំនុកដំកើង 108
108
បទចំរៀងជាទំនុករបស់ស្តេចដាវីឌ។
1ឱព្រះអង្គអើយ
ចិត្តទូលបង្គំបានតាំងនៅមាំហើយ
ទូលបង្គំនឹងច្រៀង អើ នឹងច្រៀងសរសើរ
ដោយសារកិត្តិយសរបស់ទូលបង្គំដែរ
2ឱពិណ ហើយនឹងស៊ុងអើយ ចូរភ្ញាក់ឡើង
ឯទូលបង្គំនឹងភ្ញាក់ពីព្រលឹមដែរ
3ឱព្រះយេហូវ៉ាអើយ
ទូលបង្គំអរព្រះគុណដល់ទ្រង់
នៅកណ្តាលជនទាំងឡាយ
ទូលបង្គំនឹងច្រៀងសរសើរទ្រង់
នៅកណ្តាលសាសន៍ដទៃទាំងប៉ុន្មាន
4ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ធំខ្ពស់ជាងផ្ទៃមេឃ
ហើយសេចក្ដីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ពពកដែរ
5ឱព្រះអង្គអើយ
សូមឲ្យទ្រង់បានថ្កើងឡើងខ្ពស់ជាងផ្ទៃមេឃ
ហើយឲ្យសិរីល្អនៃទ្រង់ផ្សាយទៅពេញលើផែនដី
6ដើម្បីឲ្យអស់អ្នកស្ងួនភ្ងារបស់ទ្រង់ បានប្រោសឲ្យរួច
សូមជួយសង្គ្រោះ ដោយព្រះហស្តស្តាំនៃទ្រង់
ហើយឆ្លើយមកយើងខ្ញុំផង
7ព្រះទ្រង់បានមានបន្ទូល ដោយសេចក្ដីបរិសុទ្ធរបស់ទ្រង់
ថា យើងនឹងត្រេកអរឡើង ក៏នឹងបែងចែកស្រុកស៊ីគែម
ហើយនឹងវាស់ច្រកភ្នំសិកូត
8ឯស្រុកកាឡាត ជាស្រុករបស់ផងយើង
ហើយខេត្តម៉ាន៉ាសេផង
ខេត្តអេប្រាអិមជាទីមាំមួនការពារក្បាលយើង
ហើយស្រុកយូដាជាអ្នកតែងច្បាប់របស់យើង
9ស្រុកម៉ូអាប់ ជាអាងសំរាប់ឲ្យយើងងូតទឹក
ហើយយើងបោះស្បែកជើងទៅលើស្រុកអេដំម
យើងនឹងស្រែកឡើងពីលើស្រុកភីលីស្ទីន
10តើអ្នកណានឹងនាំទូលបង្គំចូលទៅក្នុងទីក្រុងមាំមួនបាន
តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដំម
11ឱព្រះអង្គអើយ តើមិនមែនទ្រង់ទេឬអី
ជាព្រះដែលបានចោលយើងខ្ញុំហើយផង
ឱព្រះអង្គអើយ ទ្រង់ក៏មិនយាងចេញទៅជាមួយ
នឹងពលទ័ពរបស់យើងខ្ញុំទៀតដែរ
12សូមទ្រង់ប្រោសមេត្តាជួយយើងខ្ញុំទាស់នឹងពួកសត្រូវ
ដ្បិតសេចក្ដីជំនួយរបស់មនុស្ស នោះឥតប្រយោជន៍ទេ
13ដោយពឹងដល់ព្រះ នោះយើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹងវិញ
ដ្បិតគឺទ្រង់ហើយ ដែលនឹងជាន់ឈ្លីពួកសត្រូវ
របស់យើងខ្ញុំបង់។
Currently Selected:
ទំនុកដំកើង 108: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.