ម៉ាថាយ 1
1
1នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ 2អ័ប្រាហាំបង្កើតអ៊ីសាកៗបង្កើតយ៉ាកុបៗបង្កើតយូដា ហើយនឹងបងប្អូនគាត់ 3យូដាយកនាងតាម៉ារ បង្កើតបានពេរេសនឹងសេរ៉ាស ពេរេសបង្កើតហេស្រុនៗបង្កើតអើរ៉ាម 4អើរ៉ាមបង្កើតអ័មីន៉ាដាប់ៗបង្កើតណាសូនៗបង្កើតសាលម៉ូន 5សាលម៉ូនយកនាងរ៉ាហាប បង្កើតបានបូអូសៗយកនាងរស់ បង្កើតបានអូបិឌៗបង្កើតអ៊ីសាយ 6អ៊ីសាយបង្កើតដាវីឌដ៏ជាស្តេច ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន 7សាឡូម៉ូនបង្កើតរេហូបោមៗបង្កើតអ័ប៊ីយ៉ា អ័ប៊ីយ៉ាបង្កើតអេសា 8អេសាបង្កើតយ៉ូសាផាតៗបង្កើតយ៉ូរ៉ាមៗបង្កើតអូសៀស 9អូសៀសបង្កើតយ៉ូថាមៗបង្កើតអេហាសៗបង្កើតអេសេគាស 10អេសេគាសបង្កើតម៉ាន៉ាសេៗបង្កើតអាំម៉ូនៗបង្កើតយ៉ូសៀស 11យ៉ូសៀសបង្កើតយេកូនាស ហើយនឹងបងប្អូនគាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន 12ក្រោយដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនហើយ នោះយេកូនាសបង្កើតបានសាលធាលៗបង្កើតសូរ៉ូបាបិល 13សូរ៉ូបាបិលបង្កើតអ័ប៊ីយុឌៗបង្កើតអេលាគីមៗបង្កើតអេសូរ 14អេសូរបង្កើតសាដុកៗបង្កើតអេគីមៗបង្កើតអេលីយុឌ 15អេលីយុឌបង្កើតអេលាសារៗបង្កើតម៉ាថានៗបង្កើតយ៉ាកុប 16យ៉ាកុបបង្កើតយ៉ូសែប ជាប្ដីនាងម៉ារា មាតាព្រះយេស៊ូវ ដែលហៅថា «ព្រះគ្រីស្ទ» 17ដូច្នេះ តាំងពីអ័ប្រាហាំ ដរាបមកដល់ហ្លួងដាវីឌ រួមទាំងអស់មាន១៤ដំណ តាំងពីហ្លួងដាវីឌ ដរាបមកដល់គ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ក៏មាន១៤ដំណ ហើយតាំងពីគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ដរាបមកដល់ព្រះគ្រីស្ទ ក៏មាន១៤ដំណដែរ។
18រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា 19ឯយ៉ូសែប ប្ដីនាង ជាមនុស្សសុចរិត គាត់មិនចង់បើករឿងនាងឲ្យគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសំងាត់វិញ 20កាលដែលគាត់កំពុងតែគិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់ លេចមកពន្យល់សប្តិ ប្រាប់គាត់ថា យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ 21នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប 22ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូល ដោយសារហោរាថា 23«មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ 24លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ 25តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»។
Currently Selected:
ម៉ាថាយ 1: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.