យ៉ូស្វេ 13
13
1រីឯយ៉ូស្វេ លោកចាស់ អាយុក៏ច្រើនណាស់ហើយ ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលនឹងលោកថា ឯងចាស់ហើយ អាយុក៏ច្រើនណាស់ផង ហើយមានសល់នៅស្រុកដែលត្រូវចាប់យកសន្ធឹកណាស់ទៀត 2នេះជាស្រុកដែលនៅសល់ គឺដែននៃពួកសាសន៍ភីលីស្ទីនទាំងប៉ុន្មាន នឹងស្រុករបស់សាសន៍កេស៊ូរីទាំងអស់ 3ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំស្រុកអេស៊ីព្ទ រហូតដល់ព្រំក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេសាសន៍ភីលីស្ទីន៥នាក់ជាអ្នកត្រួតត្រា គឺជាក្រុងកាសា១ ក្រុងអាសដូឌ១ ក្រុងអាសកាឡូន១ ក្រុងកាថ១ ក្រុងអេក្រុន១ ហើយនឹងស្រុករបស់សាសន៍អាវីម ដែលនៅខាងត្បូងនោះដែរ 4ព្រមទាំងស្រុករបស់សាសន៍កាណានទាំងមូល នឹងស្រុកមារ៉ា ដែលជារបស់ផងក្រុងស៊ីដូន រហូតដល់អាផែក នឹងដល់ព្រំស្រុករបស់សាសន៍អាម៉ូរី 5ស្រុករបស់ពួកកេបាល នឹងស្រុកល្បាណូនទាំងមូលដែលនៅខាងកើត ចាប់តាំងពីបាល-កាឌ់នៅជើងភ្នំហ៊ើម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត 6អស់ទាំងស្រុករបស់ពួកផ្សេងៗដែលនៅស្រុកភ្នំ ចាប់តាំងពីភ្នំល្បាណូន រហូតដល់មីសរិផូត-ម៉ែម គឺជាស្រុករបស់ពួកក្រុងស៊ីដូនទាំងអស់ អញនឹងដេញពួកសាសន៍ទាំងនោះចេញពីមុខពួកកូនចៅអ៊ីស្រាអែលទៅ ចូរឲ្យឯងចែកស្រុកទាំងនោះដល់ពួកអ៊ីស្រាអែលទុកជាមរដកចុះ ដូចជាអញបានបង្គាប់ហើយ 7គឺត្រូវឲ្យចែកស្រុកទាំងនោះដល់ពូជអំបូរទាំង៩ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាមរដក។
8ឯពួករូបេន នឹងពួកកាឌ់ ព្រមទាំងពូជអំបូរម៉ាន៉ាសេ១ចំហៀងឯទៀត នោះបានទទួលមរដករបស់គេ ដែលម៉ូសេបានចែកឲ្យនៅត្រើយទន្លេយ័រដាន់ខាងកើតហើយ តាមដែលម៉ូសេជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានចែកដល់គេ 9ចាប់តាំងពីអារ៉ូអ៊ើរដែលនៅក្បែរស្ទឹងអើណូន នឹងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ គឺស្រុកវាលមេឌីបាទាំងអស់រហូតដល់ក្រុងឌីបូន 10នឹងអស់ទាំងទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំស្រុករបស់ពួកកូនចៅអាំម៉ូន 11នឹងស្រុកកាឡាត ហើយព្រំដែនស្រុករបស់សាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា 12គឺនគររបស់អុកនៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត នឹងក្រុងអេទ្រី (ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម) ដ្បិតម៉ូសេបានវាយ បណ្តេញពួកទាំងនោះចេញ 13តែពួកកូនចៅអ៊ីស្រាអែលមិនបានដេញសាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធីចេញទេ គឺសាសន៍កេស៊ូរី នឹងសាសន៍ម៉ាកាធីនោះ បាននៅកណ្តាលពួកអ៊ីស្រាអែលដរាបដែលសព្វថ្ងៃនេះ 14មានតែពូជអំបូរលេវីប៉ុណ្ណោះទេ ដែលលោកមិនបានចែកមរដកឲ្យគេ ដ្បិតអស់ទាំងដង្វាយដុតថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។
15លោកម៉ូសេក៏ឲ្យ១ចំណែកដល់ពូជអំបូរពួកកូនចៅរូបេនតាមគ្រួគេ 16ឯដែនស្រុករបស់គេ នោះចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន នឹងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ រហូតដល់ផុតស្រុកវាលមេឌីបា 17គឺក្រុងហែសបូន នឹងទីក្រុងទាំងប៉ុន្មាន ដែលនៅស្រុកវាល គឺក្រុងឌីបូន ក្រុងបាម៉ូត-បាល ក្រុងបេត-បាល-មេយ៉ូន 18ក្រុងយ៉ាហាស់ ក្រុងក្តេម៉ូត ក្រុងមេផ្អាត 19ក្រុងគារយ៉ាថែម ក្រុងសិបម៉ា ក្រុងសេរ៉ែត-ហាសាកាដែលនៅលើភ្នំក្នុងវាលច្រកភ្នំ 20ក្រុងបេត-ពេអរ នឹងជំរាលភ្នំពីសកា ហើយក្រុងបេត-យេស៊ីម៉ូត 21ព្រមទាំងទីក្រុងទាំងប៉ុន្មាន ដែលនៅស្រុកវាល នឹងនគរទាំងមូលរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន ជាអ្នកដែលលោកម៉ូសេបានវាយសំឡាប់ជាមួយនឹងពួកមេសាសន៍ម៉ាឌាន គឺអេវី១ រេគេម១ ស៊ើរ១ ហ៊ើរ១ នឹងរេបា១ សុទ្ធតែជាពួកមេរបស់ស្តេចស៊ីហុនដែលនៅក្នុងស្រុកនោះ 22ឯបាឡាម ជាកូនបេអ៊រដែលជាគ្រូទាយ នោះពួកកូនចៅអ៊ីស្រាអែលបានសំឡាប់ដោយដាវ ជាមួយនឹងអ្នកឯទៀតដែលត្រូវស្លាប់នោះដែរ 23ឯទន្លេយ័រដាន់ នោះជាព្រំស្រុករបស់កូនចៅរូបេន នេះហើយជាមរដករបស់រូបេនតាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង នឹងភូមិទាំងប៉ុន្មានផង។
24លោកម៉ូសេក៏ឲ្យ១ចំណែក ដល់ពូជអំបូរកាឌ់ដែរ គឺដល់ពួកកូនចៅកាឌ់តាមគ្រួគេ 25ឯដែនគេ គឺស្រុកយ៉ាស៊ើរ នឹងអស់ទាំងទីក្រុងនៅស្រុកកាឡាត នឹងស្រុករបស់ពួកកូនចៅអាំម៉ូន១ចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខនឹងក្រុងរ៉ាបាត 26ហើយពីហែសបូន ទៅដល់រ៉ាម៉ាត-មីសពេ នឹងបេថូនិម ហើយពីម៉ាហាណែម ទៅដល់ព្រំស្រុកដេបៀរ 27ឯនៅវាលច្រកភ្នំ នោះមានក្រុងបេត-ហារ៉ាម ក្រុងបេត-នីមរ៉ា ក្រុងស៊ុកូត នឹងក្រុងសាផូន គឺជាចំណែកដែលសល់ពីនគររបស់ស៊ីហុន ជាស្តេចក្រុងហែសបូន មានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងបំផុតនៃសមុទ្រគេនេសារ៉ែត ដែលនៅត្រើយទន្លេយ័រដាន់ខាងកើត 28នេះហើយជាមរដករបស់ពួកកូនចៅកាឌ់ តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង នឹងភូមិគេទាំងប៉ុន្មានផង។
29លោកម៉ូសេក៏ឲ្យ១ចំណែកដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែរ គឺដល់ពូជអំបូរពួកកូនចៅម៉ាន៉ាសេ១ចំហៀងតាមគ្រួគេ 30ឯដែនរបស់គេ នោះគឺជាស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគររបស់អុក ជាស្តេចស្រុកបាសានទាំងមូល នឹងទីក្រុងទាំង៦០ របស់យ៉ាអ៊ារដែលនៅស្រុកបាសាននោះដែរ 31ព្រមទាំងស្រុកកាឡាត១ចំហៀង នឹងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រីជាទីក្រុងដែលនៅក្នុងនគររបស់អុកនៅស្រុកបាសាន នេះសុទ្ធតែសំរាប់ពួកកូនចៅម៉ាគារ ជាកូនម៉ាន៉ាសេ គឺសំរាប់ពួកកូនចៅម៉ាគារ១ចំហៀងតាមគ្រួគេ។
32នេះហើយជាមរដក ដែលលោកម៉ូសេបានចែកនៅស្រុកវាលរបស់ម៉ូអាប់ ត្រើយទន្លេយ័រដាន់ខាងកើតទល់មុខនឹងយេរីខូរ 33តែឯពូជអំបូរលេវី នោះលោកម៉ូសេមិនបានចែកមរដកដល់គេទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។
Currently Selected:
យ៉ូស្វេ 13: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: