យ៉ូប 39
39
1តើឯងដឹងជាវេលាណាដែលពពែព្រៃ នៅភ្នំថ្មសំរាលកូន ឬនឹងចំណាំបានពេលដែលក្តាន់ញីទំលាក់កូនឬទេ 2តើឯងនឹងកំណត់ដឹងជាវាត្រូវមានទំងន់ប៉ុន្មានខែ ឬរដូវដែលនឹងកើតកូនមកឬទេ 3វាចំកោងខ្លួនសំរាលកូនមក រួចផុតពីសេចក្ដីឈឺចាប់របស់វា 4កូនវាត្រឡប់ជារឹងប៉ឹង ហើយក៏ធំឡើងនៅវាលស្រឡះ រួចឃ្លាតចេញពីមេទៅ ឥតត្រឡប់មកវិញឡើយ។
5តើអ្នកណាបានលែងលាព្រៃ ឲ្យមានសេរីភាព ឬអ្នកណាបានស្រាយចំណងលាផ្លាង 6ដែលអញបានឲ្យមានទីកន្លែងនៅទីរហោស្ថាន ហើយទីមានដីប្រៃជាលំនៅវា 7វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសំរែកនៃអ្នកបញ្ចេរវាឡើយ 8ដងភ្នំជាទីរកស៊ីរបស់វា វាខំស្វែងរកអស់ទាំងស្លឹកខៀវខ្ចី។
9តើគោព្រៃនឹងសុខចិត្តឲ្យឯងប្រើឬ តើវានឹងនៅជាប់ក្បែរទ្រុងស្មៅរបស់ឯងឬ 10ឯងអាចនឹងចងគោព្រៃឲ្យភ្ជួរតាមគន្លងបានឬទេ តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ 11តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកំឡាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ 12តើឯងនឹងពឹងវាឲ្យដឹកស្រូវឯងចូលមក ព្រមទាំងប្រមូលស្រូវនៅលានឯងឬទេ។
13ឯស្លាបសត្វអូសទ្រីចញី វាទទះដោយអំណរ តែចំអេង នឹងស្លាបវា តើជារបស់សត្វកុកឬ 14វាពងចោលនៅលើដី ក៏បង្ហប់ពងឲ្យក្តៅដោយសារខ្សាច់ 15ដោយឥតនឹកថា ជើងគេនឹងជាន់បំបែកបង់ ឬសត្វព្រៃណានឹងជាន់ឈ្លីទៅទេ 16វាទុរជនចំពោះកូន ដូចជាមិនមែនរបស់ខ្លួនទេ ហើយដែលវាពងជាឥតប្រយោជន៍នោះ ក៏មិនរវល់ផង 17ពីព្រោះព្រះទ្រង់បង្អត់ប្រាជ្ញាដល់វា ក៏មិនបានប្រទានឲ្យវាមានយោបល់ដែរ 18វេលាណាដែលវាចំអើតខ្លួនខ្ពស់ឡើង នោះវាមើលងាយដល់ទាំងសេះ នឹងអ្នកជិះផង។
19តើឯងឬអី ដែលឲ្យសេះមានកំឡាំង តើឯងឬអីដែលតាក់តែង ឲ្យសេះមានសក់ដែលរលាស់ ដោយខ្យល់ 20តើឯងឬអី ដែលធ្វើឲ្យវាអាចលោត ដូចជាកណ្តូប ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច 21វាកាយបូលដីនៅវាលច្រកភ្នំ ហើយក៏អរសប្បាយដោយកំឡាំងវា ក៏ចេញទៅប្រទល់នឹងមនុស្ស ដែលពាក់គ្រឿងសស្ត្រាវុធ 22វាមើលងាយសេចក្ដីភិតភ័យ ហើយមិនចេះរុញរាឡើយ ក៏មិនដែលគេចចេញពីដាវដែរ 23បំពង់ព្រួញក៏ឮក្រុកក្រាក់នៅលើវា ព្រមទាំងលំពែងដែលភ្លឺផ្លេកៗ នឹងដែកពួយផង 24វាកញ្ជ្រោលអន្ទះសាទាំងតន្ត្រំដី ហើយកាលឮសូរត្រែ នោះទប់វាមិនបានឡើយ 25វេលាណាដែលវាឮសូរត្រែ នោះវាស្រែកថា ហេះហេ វាស្រងក្លិនចំបាំងពីចំងាយ ក៏ស្គាល់សំរែកនៃពួកមេទ័ព នឹងសូរទ្រហឹងអឺងអាប់។
26តើអកហើរសំកាំងស្លាប ហើយត្រដាងស្លាបវាទៅទិសខាងត្បូង ដោយប្រាជ្ញារបស់ឯងឬ 27តើឥន្ទ្រីហើរទៅលើ ហើយធ្វើសំបុកនៅទីខ្ពស់តាមបង្គាប់ឯងឬអី 28វានៅលើទីចំហុងភ្នំ ក៏ធ្វើសំបុកនៅទីនោះ គឺនៅទីបំផុតនៃញកភ្នំជាទីមាំមួន 29ពីទីនោះវាក្រឡេកគន់រករំពា ភ្នែកវាមើលទៅឃើញឆ្ងាយ 30កូនវាក៏ជញ្ជក់ស៊ីឈាម ឯកន្លែងណាដែលមានគេសំឡាប់គ្នា នោះវាក៏មាននៅទីនោះ។
Currently Selected:
យ៉ូប 39: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: