យ៉ូប 29
29
1យ៉ូបក៏បន្តសេចក្ដីអធិប្បាយរបស់លោកតទៅទៀតថា 2ឱបើសិនជាខ្ញុំបានដូចជាកាលពីដើម ដូចនៅគ្រាដែលព្រះទ្រង់ការពាររក្សាខ្ញុំទៅអេះ 3គឺកាលចង្កៀងនៃទ្រង់បានភ្លឺមកលើក្បាលខ្ញុំ ហើយខ្ញុំបានដើរកាត់ទីងងឹតដោយសារពន្លឺទ្រង់ 4គឺដូចកាលខ្ញុំនៅក្នុងវ័យនៃជីវិត ហើយមានមិត្រភាពនៃព្រះ នៅក្នុងទីលំនៅរបស់ខ្ញុំ 5ក្នុងគ្រាដែលព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់គង់ជាមួយនឹងខ្ញុំនៅឡើយ ហើយខ្ញុំមានកូនចៅនៅជុំវិញ 6ជាវេលាដែលខ្ញុំបានលាងជើងដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ 7គ្រានោះខ្ញុំបានចេញទៅឯទ្វារទីក្រុង ហើយបានរៀបចំទីអង្គុយនៅទីធ្លា 8ពួកកំឡោះៗបានឃើញខ្ញុំ ហើយក៏រំលៀកចេញ ពួកចាស់ៗបានក្រោកឈរឡើង 9ពួកដែលជាកំពូលក៏ឈប់និយាយ ហើយយកដៃខ្ទប់មាត់ 10សំឡេងនៃពួកអ្នកមានត្រកូលខ្ពស់ក៏ពោលដោយខ្សឹបគ្នា អណ្តាតគេបានជាប់នៅនឹងក្រអូមមាត់ផង 11ដ្បិតកាលត្រចៀកបានឮខ្ញុំ នោះក៏ឲ្យពរដល់ខ្ញុំ ហើយកាលភ្នែកបានឃើញខ្ញុំ នោះក៏ធ្វើបន្ទាល់ពីខ្ញុំ 12ពីព្រោះខ្ញុំបានជួយដោះមនុស្សក្រីក្រឲ្យបានរួច ដែលគេស្រែកឡើង ព្រមទាំងពួកកំព្រាដែលគ្មានអ្នកណាជួយផង 13ពររបស់មនុស្សដែលហៀបនឹងវិនាសទៅ ក៏ផ្តល់មកខ្ញុំ ខ្ញុំក៏បណ្តាលឲ្យចិត្តស្រីមេម៉ាយច្រៀងដោយអំណរ 14ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ នឹងមកុដដល់ខ្ញុំ 15ខ្ញុំជាភ្នែកដល់មនុស្សខ្វាក់ ហើយជាជើងដល់មនុស្សខ្វិន 16ក៏ជាឪពុកដល់ពួកអ្នកកំសត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង 17ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ 18នោះខ្ញុំបាននឹកថា ខ្ញុំនឹងស្លាប់ក្នុងសំបុកខ្ញុំ ហើយនឹងចំរើនថ្ងៃអាយុខ្ញុំដូចជាខ្សាច់ 19ឫសខ្ញុំបានចាក់ទៅដល់ទឹកហើយ ទឹកសន្សើមក៏នៅលើមែកខ្ញុំទាល់ព្រឹក 20កិត្តិនាមខ្ញុំចេះតែនៅថ្មី ហើយធ្នូខ្ញុំក៏ចេះតែចំរើនកំឡាំងនៅដៃខ្ញុំជានិច្ច 21មនុស្សបានផ្ទៀងត្រចៀកស្តាប់ខ្ញុំ គេនៅស្ងៀមចាំស្តាប់គំនិតខ្ញុំ 22កាលខ្ញុំពោលចប់ហើយ នោះគេឥតថាអ្វីទៀត ពាក្យខ្ញុំបានស្រក់ជោកទៅលើគេ 23គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង ព្រមទាំងហាមាត់យ៉ាងធំ បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ 24កាលគេឥតមានទីសង្ឃឹម នោះខ្ញុំបានញញឹមដល់គេ ហើយគេមិនបានធ្វើឲ្យភាពមុខរីករាយរបស់ខ្ញុំបាត់ចេញឡើយ 25ខ្ញុំបានរើសផ្លូវឲ្យគេ ហើយបានអង្គុយជាប្រធាន ក៏នៅកណ្តាលគេដូចជាស្តេចនៅកណ្តាលកងទ័ព ក៏ជាអ្នកជួយកំសាន្តចិត្តនៃពួកអ្នកសោកសៅ។
Currently Selected:
យ៉ូប 29: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: