YouVersion Logo
Search Icon

កាឡា‌ទី 5:16-26

កាឡា‌ទី 5:16-26 ពគប

តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម​ទេ ដ្បិត​សាច់​ឈាម​តែង‌តែ​ប៉ង‌ប្រាថ្នា​ទាស់​នឹង​ព្រះ‌វិញ្ញាណ ឯ​ព្រះ‌វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្ដី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត បើ​ព្រះ‌វិញ្ញាណ​ទ្រង់​នាំ​អ្នក​រាល់​គ្នា​វិញ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទៀត​ទេ រីឯ​កិច្ច‌ការ​ខាង​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​ជា​សេចក្ដី​កំផិត សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស ថ្វាយ‌បង្គំ​រូប​ព្រះ មន្ត‌អាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក ច្រណែន កាប់​សំឡាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល នឹង​ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ផង ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទុក​ជា​មុន ដូច​ជា​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ នោះ​មិន​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ តែ​ឯ​ផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​វិញ នោះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី‌ភាព អត់‌ធ្មត់ សុភាព សប្បុរស ស្មោះ‌ត្រង់ ស្លូត‌បូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រិត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្ដី​រំជួល នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ទាំង​ប៉ុន្មាន​ផង បើ​សិន​ជា​យើង​រស់​ដោយ​នូវ​ព្រះ‌វិញ្ញាណ នោះ​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ​ដែរ កុំ​ឲ្យ​យើង​រាល់​គ្នា​រក​កេរ្តិ៍​ឈ្មោះ ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់‌រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។